សម័យ​កាល​ដែល​កាន់​តែ​ជិត​ស្និត​ជា​មួយ​បរិ​ស្ថាន​ អនុវត្ត​វិធី​សាស្រ្ត​បំ​បាត់​ភាព​​ក្តៅ​តា​ម​បែប​ប្រពៃណី​

ចុង​ខែ​កក្កដា​ហើយ​ ខែ​សី​ហា​មក​ដល់​មាន​ន័យ​ថា​រដូវ​ក្តៅ​បាន​ ឆ្លង​ផុត​ពាក់​កណ្តាល​ហើយ។ ពេល​វា​លា​នេះ​នៅ​ប្រទេស​ជប៉ុន​ អាកាស​ធាតុកំពុង​​ក្តៅ​ខ្លាំ​​ង​​ មាន​ករណី​ចាញ់​ក្តៅ​ជា​ច្រើន​កើត​ឡើង​ធ្វើ អោយ​ប៉ះ​ពាល់​ដល់​ជីវិត​មនុស្ស​។ ក្នុង​រដូវ​នេះ​មនុស្ស​ភាគ​ច្រើន​បាត់​ បង់​នូវ​រស​ជាតិ​របស់​ខ្លួន​ គ្រាន់​តែ​ផឹក​ទឹក​កក និង​ញ៉ាំ​ម្ហូប​ត្រជាក់​ដូច​ជា មី​ Somen ឬក៍​ឪឡឹក​ ត្រសក់​គឺ​គ្រប់​គ្រាន់​អាច​រស់​បាន។

រូប​ភាព SoraNews24

រដូវ​ក្តៅ​នៅ​ប្រទេស​ជប៉ុន​ហេតុ​តែ​​ក្តៅ​បែប​នេះ​ដោយ​សារ​តែ​ប្រទេសជប៉ុន​សិ្ថត​នៅ​ជិត​តំបន់​ត្រូ​ពិក​ និង​មាន​សំណើម​ខ្ពស់​។ ទោះ​បី​បច្ចេកវិ​ទ្យា​សព្វ​ថ្ងៃ​បាន​រីក​ចម្រើន​ខ្ពស់​ ពួក​យើង​ឆ្លង​កាត់​រដូវ​ ក្តៅ​យ៉ាង​ងាយ​ស្រួល​ដោយ​សារ​ម៉ា​សុីន​ត្រជាក់​។ ប៉ុន្តែ​អ្នក​ចង់​ដឹង​ ដែល​ទេ​ជនជាតិ​ជប៉ុន​សម័យ​មុន​ទប់​ទល់​នឹង​ភាព​ក្តៅ​ខ្លាំង​បែប​ណា? បរិ​ភោគ​អន្ទង​ (Unagi) គឺ​ជា​វិធី​ទប់​ទល់​ទៅ​នឹង​កំ​ដៅ​របស់​ពួក​គេ។

វិធី​ម្យាង​ទៀត​ដែល​ពេញ​និយម​ពេល​មើល​ Anime, Manga អ្នក​នឹង​មើល​ឃើញនោះ​គឺ Uchimizu (ភាសា​ជប៉ុន)។ ពី Uchi ត្រូវ​បាន​បង្កើត​ឡើង​ពី​កិរិ​យា​ស័ព្ទ​ utsu ក្នុង​ន័យ​ចំ​គឺ​ដំ វាយ និង mizu គឺ​ជា​ទឹក​ក្នុង​ភាសា​ជប៉ុន។ ពាក្យ​ពេញ Uchimizu គ្រាន់​តែ​សកម្ម​ភាព​ ជះ​ទឹក​ជុំ​វិញ​កន្លែង​រស់​នៅ​។

រូប​ភាព http://seykawagoe.exblog.jp/22305865/

ប្រសិន​បើ​រស់​នៅ​ជប៉ុន​ពេល​ខ្លះ​អ្នក​នឹង​មើល​ឃើញ​ដី​មាន​ទឹក ហើយ​សួរ​ថា “ភ្លៀង​ពេល​ណាទៅ?”។ តាម​ពិត​គ្មាន​ភ្លៀង​ទេ​ដី​មាន​ ទឹក​ដោយ​សារ​តែ​គេ​ជះ​ទឹក​ដើម្បី​អោយ​ផ្លូវ​ថ្នល់​បន្ថយ​ភាព​ក្តៅ​។ សកម្ម​ភាព​នេះ​ដោយ​សារ​តែ​ជនជាតិ​ជប៉ុន​សម័យ​មុន​ជឿ​ថា Uchimizu មាន​គុណ​សម្បត្តិ​ធ្វើ​អោយ​ត្រជាក់​ក្នុង​បរិ​យាកាស។

នេះ​មិន​មែន​ជា​ជំ​នឿដែល​ធម្ម​តា​​ប៉ុន្តែ​ត្រូវ​បាន​វិទ្យា​សាស្រ្ត​ទទួល​ស្គាល់ដោយ​ផ្អែក​លើ​គោល​ការណ៍រំ​​ហួត​ទឹក​។ ពេល​នៅ​ក្មេង​ប៉ា​មាក់​ មិត្ត​ភក្តិ​តែង​តែ​ផ្តែ​ផ្តាំ​ត្រូវ​តែ​ផ្លុំ​សក់ និង​ជូត​ខ្លួន​អោយ​ស្ងួត​ពេល​ងូត​ទឹក​ ហើយ​។

“ជូត​ខ្លួន​ទៅ​ប្រយ័ត្ន​ផ្តាស​សាយ”។

នេះ​គឺ​ដោយ​សារ​តែ​ទឹក​នៅ​លើ​ខ្លួន​របស់​អ្នកនឹង​​រំ​​ហួត វា​នឹង​នាំ​ទៅ​​កំ​ដៅ​ដែល​មាន​ក្នុង​សារពាង្គ​កាយ​។ ពេល​នោះ​សីតុណ្ហ​ភាព​រាង​កាយ​ធ្លាក់​ចុះ​ហើយ​លទ្ធផល​គឺ​អ្នក​អាច​នឹង​ផ្តាស​សាយ​។ ស្រ​ដៀង​ដូច​ពេល​ដែល​អ្នក​បែក​ញើស​។ រាង​កាយ​របស់​អ្នក​ភាយ​ញើស​នៅ​ពេល​សីតុណ្ហភាព​ក្នុង​ខ្លួន​ឡើ​ងខ្ពស់​។ ពេល​នោះ​ញើស​នឹង​នាំ​កំ​ដៅ​ក្នុង​រាង​កាយ​ភាយ​ចេញក្រៅ​ធ្វើ​ អោយ​បន្ថយ​កំ​ដៅ​។

រូប​ភាព http://seykawagoe.exblog.jp/22305865/

ត្រ​លប់​មក​វិញ​ជា​មួយ​​ Uchimizu បន្ទាប់​ពី​ជះ​ទឹក​នៅ​លើ​ផ្លូវ​ថ្នល់​ ក្តៅ​រហូត​ដល់​ពេល​រំហួត​ ទឹក​នឹង​នាំ​ទៅ​ភាព​ក្តៅ​នេះ​ហើយ​រលាយ​ បាត់​ទៅ​ក្នុង​ខ្យល់​។ មិន​ច្បាស់​អំ​ពី​គុណ​សម្បតិ្ត​របស់ Uchimizu ​អាច​ប្រៀប​បាន​ជា​មួយ​ម៉ាសីុ​បន្ថយ​កំ​ដៅ​ដែរ​ឬទេ? ប៉ុន្តែ​ច្បាស់​ណាស់​ ការ​បំបាត់​ភាព​ក្តៅ​នេះ​វា​ជិត​ស្និត​ទៅ​នឹង​បរិ​ស្ថាន​ជាង។

រូប​ភាព TU Delft

ជ្រុល​និយាយ​ពី​បញ្ហា​ជិត​ស្និត​ជាមួយ​បរិ​ស្ថាន​វិធី​បំ​បាត់​កំ​ដៅ​នេះ​ថែម​ទាំង​ងាយ​ស្រួល។ អ្នក​អាច​ប្រើ​ប្រាស់​ទឹក​ដែល​ងូត​ហើយ​ដើម្បី​ ជះ​ជុំ​វិញ​ផ្ទះ​ ឬ​ក៍​ស្រង់​ទឹក​ភ្លៀង​។ ជាធម្ម​តា​គេ​នឹង​អនុវត្ត Uchimizu នៅ​ពេល​ព្រឹក​ ឬ​ក៍​ពេល​ដែល​សីតុណ្ហ​ភាព​ថយ​ចុះ​បន្តិច​។ មូល​ហេតុ​ ប្រសិន​បើ​អ្នក​ជះ​ទឹក​ក្នុង​ពេល​ដែល​ក្តៅ​បំ​ផុត​ក្នុង​មួយ​ថ្ងៃ​ទឹក​នឹង​រំ​ហួត​​ទៅ​យ៉ាង​លឿន​ដល់​ថ្នាក់​អ្នក​អាច​នឹង​មាន​អារម្មណ៍​ថា​ក្តៅ​ជាង​មុន​ និង​សំ​ណើមជាងមុន​។

ចំនុច​កត់​សម្គាល់​ចុង​ក្រោយ​របស់​ Uchimizu នោះ​គឺ​តំបន់​ដែល​ត្រូវ​ជះ​ទឹក​។ អ្នក​មិន​ចាំ​បាច់​ជះ​ទឹក​ពេញ​មួយ​ផ្លូវ​ក៍​ ដូច​ជា​នៅ​មុខ​ផ្ទះ​អ្នក​ជិត​ខាង​ទេ​។ គ្រាន់​តែ​នៅ​មុខ​ផ្ទះ​របស់​អ្នក​គឺ​គ្រប់​ គ្រាន់​ហើយ​។ ប្រសិន​បើ​អ្នក​រស់​នៅ​ផ្ទះ​ល្វែង​អ្នក​អាច​ជះ​ទឹក​នៅមុខ​ផ្ទះ​ ហើយ​អាច​ស្រោច​ផ្កា​បាន​ទៀត។

រូប​ភាព blog.fujitv.co.jp

ហេតុ​អ្វី​មិន​សាក​ភ្លាម​នៅ​ពេល​នេះ​?

ហាក់​ដូច​ជា Uchimizu មិន​ត្រឹម​តែ​ជា​វិធី​បំ​បាត់​ក្តៅ​តែ​បង្កើត​ កម្រិត​ក្លាយ​ទៅ​ជា​ព្រឹត្តិ​ការណ៍​ដ៍​អស្ចារ្យ​មួយ​នៅ​ Akihabara ទាក់​ទាញ​មនុស្ស​ជាង ២០០​ចូល​រួម​។

អាកាស​ធាតុ​កំពុង​តែ​មាន​ភាព​ស្មុគ​ស្មាញ​ណាស់។ គ្រាន់​តែ​ក្នុង​ ឆ្នាំ​នេះ​ប្រទេស​ជប៉ុន​ត្រូវ​រង​រញ្ជួយ​ដី​ ទឹក​ជំនន់ និង​ភាព​ក្តៅ​ហួត​ហែង​ សូម្បី​តែ​តំបន់​មួយ​ចំនួន​កាល​ពី​មុន​មាន​អាកាសធាតុ​​ស្រួល​ទ្រាំ​។ ដូច​នេះ​សូ​ម​ចូល​រួម​ថែរក្សា​បរិ​ស្ថាន​ពី​សកម្ម​ភាព​ដែល​តូច​បំ​ផុត​។ និយាយថា​ទេ​ជាមួយ​នឹង​យុទ្ធនាការ​ណា​ដែល​ដើរ​បញ្ច្រាស​ទៅ​នឹង​គោល​ការណ៍រក្សា​ផែន​ដី​បៃ​តង​​ស្រស់​ស្អាត​ និង​ជិត​ស្និត​ជា​មួយ​ភាវៈ​រស់​ មិន​មែន​មាន​តែ​​មនុស្សទេ។

ប្រភព Iromegane

Sachiko

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: