ហេតុអ្វីបានជាម្ហូបអាហារកខ្វក់ស្ទើរតែមិនអាចមាននៅប្រទេសជប៉ុន?
មិនត្រឹមតែត្រូវបានវាយតម្លៃជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនកម្រិតខ្ពស់ប៉ុន្តែស្មារតីរបស់មនុស្សក្នុងសង្គមជប៉ុនក៍ត្រូវបានប្រជាជនជាច្រើននៅលើពិភពលោកកោតសរសើរ។
ប្រជាជននៅទីនេះពិតជាផ្តោតសំខាន់ទៅលើបញ្ហាអនាម័យនៃម្ហូបអាហារ និងថែរក្សាសុខភាពរបស់ខ្លួនក៍ដូចជាមនុស្សនៅជុំវិញ ដូច្នេះមិនសូវបានអាជីវកម្មក្លែងបន្លំធ្វើអោយមានផលប៉ះពាល់អាក្រក់ដល់សុខភាពមនុស្សដែលប្រើប្រាស់នៅប្រទេសជប៉ុន។
ប្រភពរូបភាព ryutsuu
ស្មារតីថែរក្សាសុខភាពខ្លួនឯង “និយាយទេជាមួយម្ហូបអាហារកខ្វក់ដាច់ខាត” របស់ប្រជាជន គឺជាមួយផ្នែក ចំណែករដ្ឋាភិបាលប្រទេសនេះមានវិធីសាស្រ្តគ្រប់ គ្រងធ្វើយា៉ងណាដើម្បីនាំមកនូវផលប្រយោជន៍ល្អបំផុត។
ប្រទេសជប៉ុនអនុញ្ញាតអោយក្រុមហ៊ុនទទួលខុសត្រូវដោយខ្លួនឯងពីគុណភាពអនាម័យម្ហូបអាហារលក់ចេញលើទីផ្សារប៉ុន្តែក៍អនុវត្តយន្តការត្រួតពិនិិត្យយ៉ាងពេញលេញ លម្អិត និងអនុវត្តកម្រិតការផាក ពិន័យយ៉ាងធ្ងន់ធ្ងរជាមួយនិងអង្គភាពឯកជនដែលមិនគោរពតាម។
ប្រភពរូបភាព Word01
ជាពិសេសចាប់ពីឆ្នាំ ២០០៣ រដ្ឋាភិបាលបានបញ្ជាក់ជា មូលដ្ឋានដើម្បីអនុវត្តការត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារតាមដំណាក់កាលនៃគ្រប់ប្រភេទផលិតផល និងនាំចេញទៅក្រៅប្រទេស។
អ្នកផលិតដែលពាក់ព័ន្ធនឹងខ្សែសង្វាក់ផលិតកម្មសុវត្ថិភាពត្រូវតែបំពេញតម្រូវការចាំបាច់ដូចជា៖ មាត្រដ្ឋានផលិតកម្ម ទិន្នផលប្រើប្រាស់ ចំនុចមូលដ្ឋានដើម្បីធានាសុវត្ថិភាពម្ហូបអាហារត្រូវ បានវាយតម្លៃទទួលស្គាល់ ធានាការចូលរួមដោយស្មគ្រចិត្ត។
ស្របជាមួយការត្រួតពិនិត្យរបស់សមាគម ហើយសមាជិកក៍ត្រូវ ត្រួតពិនិត្យគ្នាទៅវិញទៅមកក្នុងការគោរពតាម និងរាល់បទបញ្ញតិ្តត្រូវ គោរពតាម ដើម្បីរក្សាភាពជឿជាក់របស់សមាគមក៍ដូចជាខ្សែសង្វាក់ ផលិតកម្ម។
សមាគមក៍ដើរតួនាទីគឺជាចំនុចគោលសម្រាប់តភ្ជាប់ខ្សែសង្វាក់បញ្ឈរតាមរយៈសមាគមជាមួយគ្នាដូចជា៖ បង្កើតកិច្ចប្រជុំ សន្និសីទរវាងអ្នកផលិត ប្រមូលទិញ និងប្រើប្រាស់ផលិតផល។
ក្រៅពីនេះរដ្ឋាភិបាលក៍បានចេញបទដ្ឋានជាក់លាក់ជាមួយបរិមាណ ២៥០ ប្រភេទថ្នាំសម្លាប់សត្វល្អិត។ ផលិតផលណាដែលមានបរិមាណថ្នាំសម្លាប់សត្វល្អិតហួសកម្រិតនឹងត្រូវហាមឃាត់លក់នៅលើទីផ្សារ។
តាមការកំណត់មួយឆ្នាំម្តង (ឬក៍ច្រើនជាងនេះ) អាជ្ញាធរអនុវត្ត ការត្រួតពិនិត្យក្រុមហ៊ុនម្ហូបអាហារតាមលក្ខខណ្ឌទាំង ៥៖
- គុណភាពអនាម័យសម្ភារផលិត
- គុណភាពអនាម័យកន្លែងផលិត
- គុណភាពវត្ថុធាតុដើម
- គុណភាពទឹក
- សុវត្ថិភាពការងារ។
ដំណើរការត្រួតពិនិត្យប្រសិនបើរកឃើញថាក្រុមហ៊ុនណា ឬឯកជនអាជីវកម្មណាដែលមិនគ្រប់លក្ខខណ្ឌនឹងត្រូវដកហូតអាជ្ញាប័ណ្ណ និងកម្រិតផាកពិន័យដែលសាកសម។ ក្នុងករណីបំពានធ្ងន់ធ្ងរ អាចនឹងត្រូវជាប់គុករហូតដល់ទៅ ១០ឆ្នាំ និងផាកពិន័យជាលុយ ៣លានយ៉េន។
ដោយសារតែត្រូវប្រឈមមុខនឹងការពិន័យតឹងរឹងនាំអោយក្រុម ហ៊ុនសុទ្ធតែមានការប្រុងប្រយ័ត្នជ្រើសរើសអ្នកឯកទេសអនាម័យម្ហូបអាហារត្រូវតែឆ្លងផុតដំណាក់កាលត្រួតពិនិត្យដោយរដ្ឋាភិបាល និងត្រូវបានផ្តល់អាជ្ញាប័ណ្ណដំណើរការរយៈពេលបីឆ្នាំ។
លើសពីនេះភ្នាក់ងារមានសមត្ថិកិច្ចនឹងផ្អែកលើលទ្ធផលវាយតម្លៃហានិភ័យសុវត្ថិភាពម្ហូបអាហារត្រូវបានបញ្ជាក់ក្នុងខ្សែសង្វាក់ផលិតកម្មចាប់ពីដំណាក់ការផលិតរហូតដល់ប្រើប្រាស់នៅលើទីផ្សារដើម្បីបញ្ជាក់ពីពេលវេលា កន្លែងត្រួតពិនិត្យសមរម្យ ដើម្បីទប់ស្កាត់ទាន់ ពេលវេលានូវផលិតផលដែលមិនគ្រប់ស្តង់ដារ ក៍ដូចជាអាចបង្ក គ្រោះថ្នាក់ពេលទៅដល់ដៃអ្នកប្រើប្រាស់។
កម្រិតអប់រំខ្ពស់ បូកជាមួយការគ្រប់គ្រងយ៉ាងតឹងរឹង “គ្មានប្រលោះចំហ” របស់រដ្ឋាភិបាលដូច្នេះ ឥឡូវនេះប្រាកដជាអ្នក ទាំងអស់គ្នាយល់ហើយថាហេតុអ្វីផលិតផល “Made in Japan” តែងតែទទួលបានការជឿជាក់ទាំងស្រុងរបស់អ្នកដែលប្រើប្រាស់ហើយមែនទេ?
ប្រាកដណាស់ភាពច្បាស់លាស់របស់ប្រទេសជប៉ុនសាកសមប្រទេសជាច្រើននៅលើពិភពលោកពិចារណា និងរៀនតាមក្នុងនោះក៍ មានកម្ពុជាយើងដែរ។
Hai Au