អាថ៌កំបាំងគួរអោយរន្ធត់នៃ “សាលាមានរាងមូល” ត្រូវគេបោះបង់ចោលល្បីឈ្មោះបំផុតនៅជប៉ុន
“សាលាមានរាងមូល” ត្រូវបានរៀបចូលចំណោម ១ ក្នុង ១០ កន្លែងដែលគួរអោយក្លាចបំផុតនៅប្រទេសជប៉ុន មនុស្សដែលខ្លាចមិនហានវិលត្រលប់មកកន្លែងនេះវិញដោយសារតែខ្លាចវិញ្ញាណអាក្រក់។
ពេលរំលឹកដល់ប្រទេសជប៉ុនយើងតែងតែគិតដល់រឿងរ៉ាវដែលទាក់ទងទៅនឹងកន្លែងត្រូវគេបោះបង់ចោលធ្វើអោយមនុស្សជាច្រើនដកជាប់អារម្មណ៍ភ័យខ្លាច។ ហើយកន្លែងគួរអោយខ្លាចបំផុតនៅ ប្រទេសជប៉ុនត្រូវនិយាយពីសាលាមានរាងមូល។
មានទីតាំងស្ថិតនៅភាគខាងជើងយ៉ាងត្រជាក់នៅកោះ Hokkaido សាលាមានរាងមូលល្បីឈ្មោះជាមួយទេសភាពធម្មជាតិ និងមើលទៅដូចជារូបគំនូរ។ ទោះជាយ៉ាងណាខាងក្រោយទិដ្ឋភាព ស្រស់ស្អាតនេះគឺជាអាថ៌កំបាំងដែលបានបន្សល់ទុករបស់សាលាចាស់គួរអោយភ័យរន្ធត់ និងកើតមានរឿងចម្លែកជាច្រើនបំផុតនៅ ប្រទេសជប៉ុន។
ខាងក្រៅសាលាមានរាងមូល – ក្នុងចំណោមកន្លែងមានខ្មោចសន្ធិត ល្បីឈ្មោះបំផុតនៅប្រទេសជប៉ុន។
រូបភាព ៈ Mysterious Universe
តាមដែលបានដឹងសាលានេះត្រូវបានសាងសង់តាំងពីឆ្នាំ ១៩០៦។ ចាប់ពីឆ្នាំ ១៩៤០ ដល់ ១៩៧០ គេយកធ្វើជាសាលាបឋមសិក្សាប៉ុន្តែក្រោយមកសាលាត្រូវបានបិទទ្វារដោយមិនដឹងមូលហេតុ។
ពាក្យចចាមរ៉ាម និងរឿងរ៉ាវក៍ត្រូវបានចាប់ផ្តើម។ ប្រជាជននៅទី នោះបាននិយាយថាពួកគេឮសំឡេងចម្លែកនៅព្រៃជិតនោះ ពន្លឺពេលមានពេលខ្លះបាត់នៅពេលយប់ និងមានស្រមោលខ្មៅ មានសម្លេងស្រែក និងសម្លេងចម្លែកជាច្រើនមិនធម្មតាបានកើត ឡើង។ ទន្ទឹមនឹងនោះក៍មានពាក្យចចាមរ៉ាមថាមានក្មេងមួយចំនួន ចូលព្រៃលេងហើយមិនត្រលប់មកវិញទៀតទេ។
ពាក្យចចាមរ៉ាមដែលទាក់ទងទៅនិងខ្មោចព្រាយបិសាចបានធ្វើអោយមនុស្សជាច្រើនភ័យខ្លាចរហូតដល់ថ្នាក់មិនហានទៅជិតសាលារាងមូល។ ទោះបីជាយ៉ាងណាប៊ិច Brent Swanser ពី Mysterious Universe បានអោយដឹងភាគច្រើនរឿងរ៉ាវដែលទាក់ទងជាមួយ សាលាមានរាងមូលសុទ្ធតែជារឿងដែលគេនិយាយបន្ថែម ជាក់ស្តែងមិនសូវមានទោះជាយ៉ាងណានៅតែមានរឿងមួយចំនួនដែលធ្វើអោយគាត់មានការចាប់អារម្មណ៍ និងងឿងឆ្ងល់។
អ្វីដែលចម្លែកបំផុតនោះគឺរឿងរ៉ាវដែលនិយាយពីមនុស្សបីនាក់ដែលផ្សងប្រេងដើម្បីស្វែងយល់ពីសាលានេះឆ្នាំ ១៩៩៨។ ពួកគេបានចតឡាននៅម្ខាងនិងចាប់ផ្តើមចូលព្រៃដើម្បីទៅដល់កន្លែងដែលត្រូវទៅ។ ភ្លាមៗនោះពួកគេត្រូវខ្យល់បក់ត្រជាក់កាត់ពេលដែល បានមកដល់សាលានោះ និងក្រុមរបស់គាត់មានអារម្មណ៍ដូចជាត្រូវ គេតាមដាន។
បន្ទាប់មកគឺមានរឿងចម្លែកជាច្រើនកើតមានឡើងដូចជារបស់ស្រាប់តែធ្លាក់ចុះក្រោមដី ទ្វារបិទដោយខ្លួនឯងហើយអ្វីដែលគួរ អោយខ្លាចបំផុតនោះគឺសម្លេងស្រែករបស់មិត្តម្នាក់ដែលត្រូវវិញ្ញាណអូសទៅ។ ពួកគេនៅកាន់តែយូររឿងចម្លែកកើតមានឡើងក្នុង កម្រិតកាន់តែខ្លាំងធ្វើអោយក្រុមត្រូវសម្រេចចិត្តចាកចេញ។ ពេលនោះមានស្រមោលខ្មៅមួយដើរតាមពួកគេ។
មនុស្សដែលធ្លាប់មកដល់សាលាមានរាងមូលបានអោយដឹងពួកគេតែងមានអារម្មណ៍ដូចជាមាននរណាតាមដាន បានដឹងថាសាលាដែលមានរាងមូលមិនមែនជាកន្លែងតែមួយគត់មានពាក្យចចាមរ៉ាមមានខ្មោចសន្ធិតនៅប្រទេសជប៉ុនទេ នៅជិតនៅសាលាមានរាងមូលក៍មានប្រសាទ Doryodo, SSS Curve (Okinawa), តំបន់ព្រៃ Aokigahara, ផ្លូវក្រោមដី Chusetsu (Fukuoka), វីឡា Akasaka, Tokyo…