Sofa នំប័ុង៖ រចនា “2 in 1” យ៉ាងពិសេសនៃប្រទេសជប៉ុន
អាហារ និងជីវិតតែងតែផ្សារភ្ជាប់តាមវិធីជាច្រើន។ មនុស្សជាច្រើនចូលចិត្តអាហាររហូតដល់យកវាធ្វើជារបស់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។
សាកល្បងស្រមៃពេលដែលចូលទៅក្នុងនំប័ុងទើបតែអាំងបន្ទាប់មកទៅដេកក៍ធ្វើអោយអ្នកទាំងអស់មានអារម្មណ៍ស្រស់ថ្លា និងកក់ក្តៅដែរ។ ដូចជាយល់ពីចិត្តគំនិតនេះអ្នកផលិតកៅអី Sofa របស់ជប៉ុន Cellutane បានអោយចេញនូវឈុតគ្រែមួយដែលធ្វើពី នំប័ុង ក្នុងសុបិន្តដ៍ផ្អែមល្ហែមមួយសម្រាប់មនុស្សដែលចូលចិត្តញ៉ាំ នំប័ុង។
រូបភាព : antheamissy.com
គ្រែ Sofa នំប័ុងត្រូវបានធ្វើដោយដៃនៅប្រទេសជប៉ុនដើម្បីធានា និងនាំមកអោយអ្នកនូវភាពងាយស្រួល និងគុណភាពល្អបំផុត។ ភាពស្រទន់របស់ Sofa ស្ថិតនៅផ្ទាំងទន់ដែលបានបត់ច្រើនជាន់នៅ ក្នុងកៅអីនេះហើយពេលដែលធ្វើសម្រេចវានិឹងមានព័ណ៌បីផ្សេងគ្នាដើម្បីធ្វើយ៉ាងណាដូចទៅនឹងនំប័ុងបំផុត។
រូបភាព : designtaxi.com
លើសពីនេះពេលដែលអ្នកបើកកៅអីចេញភ្លាមនោះអ្នកនឹងមានគ្រែមួយប្រវែង 160 cm។ កៅអីនេះពិតជាងាយស្រួលណាស់ សម្រាប់លក្ខណៈ ២ ក្នុង ១ មែនទេ? អ្នកអាចទិញវានៅលើ Rakuten ក្នុងតម្លៃ 15.800 យ៉េន។
រូបភាព : Grapee
ក្រៅពីនេះសូមផ្តល់បន្ថែមសម្រាប់អ្នកថាជិត Sofa ពិសេសខាងលើគឺនៅជប៉ុននៅមានផលិតផលគ្រែមានរូបរាងនំប័ុងកៀប Hamburger ឬក៍នំប័ុងរាងដូចជាខ្យង។
រូបភាព : designboom.com
រហូតដល់គេអាចបង្កើតចេញជាផលិតផលគ្រែមានរាងនំប័ុងសម្រាប់ឆ្មាទៀតផង។
រូបភាព : aliexpress
ប្រហែលជាជនជាតិជប៉ុនពិតជាចូលចិត្តញ៉ាំនំប័ុងទោះជាយ៉ាងណាវាក៍ជាផលិតផលដែលមានការឆ្នៃប្រឌិត និងគួរអោយស្រលាញ់។
ហើយអ្នកដឹងទេពេលដែលមើលទៅគ្រែខាងលើក៍ធ្វើអោយខ្លួនខ្ញុំផ្ទាល់មានអារម្មណ៍ចង់ញ៉ាំនំប័ុង។ ប្រហែលនេះជាវិធីដែលពួកគេ ចង់អោយពួកយើងមានអារម្មណ៍ថាចង់ញ៉ាំនំប័ុងមែនទេ?
អ្នកគិតអ្វីពេលដែលឃើញការរចនាពីរបស់ញ៉ាំនៅប្រទេសជប៉ុន? ប្រសិនបើមានការចាប់អារម្មណ៍សូមចែករំលេកទៅដល់អ្នកទាំង អស់គ្នាអោយបានដឹងណា!
ប្រភព ៈ spoon-tamago.com
Nako