អ្នក​មាន​អារម្ម​ណ៍​ខឹង​ព្រោះ​ក្នុង​ក្រុម​មាន​តែ​អ្នក​​​ត្រូវ​​មូស​​ខាំ​? – នេះ​​​ជា​​អត្ថបទ​​សរសេរ​សម្រាប់​អ្នក​…

សម្លេង​​មូស​ហើរ​ជិត​អ្នក​…

រដូវ​ក្តៅ​បាន​មក​ដល់​… ស្រប​ពេល​ដែល​ក្តៅ​ ពិធី​បុណ្យ​ រឿង​ខ្មោច​… នៅ​ប្រទេស​ជប៉ុន​​នៅ​មាន​ផល​វិ​បាក​មួយ​ទៀត​។ ប៉ុន្តែ​វា​មិន​មែន​គ្រាន់​តែ​នៅ​ក្នុង​ប្រទេស​ជប៉ុន​ទេ កន្លែង​ណា​មា​ន​សំណើម​ខ្ពស់​នឹង​ទទួល​រង​ការ​វាយ​លុក​ពី “សត្រូវ​ដែល​គួរ​អោយ​បារម្មណ៍​” ជាមួយ​និង​មនុស្ស​ ទន្ទឹម​និង​សត្វ​កន្លាត​… នោះ​គឺ​ជា​មូស​។

ពិត​ជា​ពិ​បាក​ទ្រាំ​នៅពេល​ដែល​កំពុង​តែ​ផ្តោត​អារម្មណ៍​បែរ​ជា​ត្រូវ​រំ​ខាន​ដោយ​សម្លេង​មូស​ហើរ​ក្បែរ​ត្រចៀក ឬ​ក៍​អារម្ម​ណ៍​រមាស់​ពេល​​​ត្រូវ​មូស​​ខាំ​។ អ្នក​ដឹង​ទេ​ថា​មនុស្ស​មួយ​ចំនួន​​ទាក់​ទាញ​មូស​ជាង​មនុស្ស​មួយចំនួនទៀត​។ តើអ្នក​មាន​ស្ថិត​ក្នុង​ស្ថាន​ភាព​នេះ​ដែរទេ?

រូបភាព : http://matome.naver.jp/odai/2140862053448732801

ការ​ពិ​សោធ​មួយ​បាន​អនុវត្ត​ដោយ​ផ្អែក​លើ​ការ​សង្កេត​សិស្ស​វិទ្យា​ល័យ។

មនុស្ស​ពីរ​នាក់​នៅ​ក្នុង​បរិ​ស្ថាន​តែ​មួយ ប៉ុន្តែ​​មនុស្ស​ម្នាក់បែរជា​ត្រូវមូស​ខាំ​ច្រើន​ជាង​​មនុស្ស​ម្នាក់​ទៀត​។ ថ្ងៃ​នេះ​សូម​ទុកឲ្យ​លោក​សាស្រ្តា​ចារ្យ​ Tagami (អ្នក​ជំ​នាញ​ខាង​ស្រាវ​ជ្រាវ​ពី​មូស​)​ បក​ស្រាយ​ឲ្យ​​អ្នក​ដឹងពីបញ្ហា​នេះ។

ដំបូង​មូស​ជា​សត្វ​ដែល​យើង​ស្មាន​ថា​យល់​ច្បាស់​ពី​វា ​ប៉ុន្តែ​តាម​ពិត​ទៅយើង​មិន​សូវ​ដឹង​ច្បាស់​ពី​វា​នោះទេ។ យើង​តែ​ង​តែ​ឃើញ​ពួក​វា​ ប៉ុន្តែ​បែរ​ជា​មិន​យល់​ពី​ពួក​វា​ (ពិត​ជា​គួរ​ឲ្យ​​បន្ទោស​)​។ មនុស្ស​តែង​គិត​ថា​ មូស​គ្រប់​ប្រភេទ​សុទ្ធ​តែ​បឺត​​​​ឈាម​​​របស់​មនុស្ស​ ប៉ុន្តែ​ជាក់​ស្តែង​មាន​តែ​មូស​ញី​ទេ​ដែល​បឺតឈាមចំណែក​មូស​ឈ្មោល​រស់​ដោយ​សារលម្អង​ផ្កា​។

យ៉ាងណាមិញ ​មូស​ញី​គ្រាន់​តែបឺត​ឈាម​មនុស្ស​នៅ​​រដូវ​បន្ត​​ពូជ​​ប៉ុណ្ណោះ ពួក​វា​មិនមែនបឺត​ឈាម​មនុស្ស​ដើម្បី​រស់​នៅ​រាល់​ថ្ងៃនោះទេ ប៉ុន្តែ​ដើម្បី​ចិញ្ចឹម​ស៊ុត​បង្ក​កំណើត​។ ពិត​ជា​អយុត្តិ​ធម៌​សម្រាប់​មូស​ណាស់…

ដូច្នេះ​យើង​គួរ​តែ​ប្រុង​ប្រយ័ត្ន​ជា​មួយ​មូស​ដែល​ “មាន​កូន​” មូស​ពិ​បាក​រស់​នៅ​ក្នុង​ពេល​មាន​កូន​ប៉ុណ្ណោះ​។

ក្រៅ​ពី​នេះ​ សាស្រ្តា​ចារ្យ​ Tagami ក៍​បញ្ជាក់​បន្ថែម​ពីចំនួន​នៃ​ការ​បង្កាត់​​ពូជ​របស់​​មូស​។ ធម្ម​តា​មូស​គ្រាន់​តែ​បន្ត​​ពូជ​តែ​ម្តង​ក្នុង​មួយជីវិត ប៉ុន្តែ​ក៍​មិន​អាចបដិសេធ​​ពី​ប្រភេទ​ខ្លះ​ដែល​​ខុស​ពីគេ​។ សាស្រ្តាចារ្យ Tagami បាន​ស្រាវ​ជ្រាវឲ្យ​​ឃើញ​ថា ​ខ្លិន​​ជើង​ជាចំណុចជម្រុញ​ដល់​ចំនួន​បន្ត​ពូជ​កើន​ឡើង​។ ដោយ​សារ​មូលហេតុ​​នេះ​​មនុស្ស​ដែល​មាន​ក្លិន​ជើង​​នឹង​ទាក់​ទាញ​មូស​ញី​ច្រើន​ជាង​អ្នកដទៃ​ទៀត។​

ដូច្នេះហើយ ​ប្រសិន​បើ​អ្នក​ត្រូវ​មូស​ខាំ​ជាង​មនុស្ស​ដែល​នៅ​ជិត ចូរ​សង្កេត​មើល​ថា​អ្នក​បានលាង​ជើង​ហើយ​ឬ​នៅ​។

ហេតុ​អ្វីបានជាបច្ចុប្បន្ន​ការ​ស្រាវ​ជ្រាវ​នូវ​តែ​មិន​ទាន់​អាចបញ្ជាក់។

ប៉ុន្តែ​យើង​បាន​រក​ឃើញ​វិ​ធី​សាស្រ្ត​កាត់​បន្ថយ​មូសខាំ​ហើយ សូម​ងូត​ទឹកឲ្យ​​បាន​ស្អាត​ និង​កាត់​បន្ថយ​ការ​បែក​ញើស​ (ពិត​ជា​ការ​លំ​បាក​នៅ​រដូវ​ក្តៅ​នេះ)។

រូប​ភាព http://www.askul.co.jp/p/2621826

និយាយ​ដោយ​ឡែក​ពី​សាស្រ្ត​ចារ្យ​ Tagami ដើម្បី​អនុវត្ត​ការ​ស្រាវ​​​ជ្រាវ​​ខាង​លើ​ គាត់​បាន​ចាប់​ផ្តើ​ម​តាំង​ពី​នៅ​វិ​ទ្យា​ល័យ​ហើយ​ បច្ចុប្បន្ន​នៅ​ក្នុង​ផ្ទះ​របស់​គាត់​ចិញ្ចឹម​ ៤០០ សត្វ​​មូស។

តាំង​ពី​ខែ​ កញ្ញា​ ឆ្នាំ​ ២០១៨​​ សាស្រ្ត​ចារ្យ​ចាប់​ផ្តើមរៀន​នៅ​សាកល​វិទ្យា​ល័យ Columbia ជំនាញ​ខាង​ខួរ​ក្បាល។ សូម​អ្នកទាំង​អស់​គ្នារង​ចាំ​នូវការ​រក​ឃើញ​ថ្មី​បន្ត​ទៀត​នៃ​ផ្នែក​វិទ្យា​សាស្រ្ត។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: