ភាព​អស្ចារ្យ​នៃ​ការ​កាត់​បំណែក​នីមួយៗ​ – សិល្បៈធ្វើ​សេរ៉ា​មិច​ដោយ​ដៃ​នៅ​ប្រទេស​ជប៉ុន

តើ​អ្នក​បាន​ដឹង​ពីសិល្បៈ​ធ្វើ​សេរ៉ាមិច​ដោយ​ដៃ​ទេ? នោះ​គឺ​ជា ​វិធីសាស្រ្ត​រួម​ផ្សំ​ លាយ​ព័ណ៌​ផ្សេង​គ្នា​នៃ​ដី​ឥដ្ឋ​ដើម្បី​បង្កើត​ជា​ក្បាច់ សម្រាប់គ្រឿងសេរ៉ា​មិច។ ​បច្ចេក​ទេស​នេះ​មាន​ភាព​ពេញ​និយម​ និង​ល្បី​ឈ្មោះ​នៅ​ទូ​ទាំង​ពិភព​លោក​។

ការ​ធ្វើ​សេរ៉ាមិច​ដោយ​ដៃ​មាន​អ្វី​ប្លែក​ពី​វិធី​សាស្រ្ត​ធម្ម​តា​? គ្រាន់​តែ​មើល​ទៅ​លើ​ផលិត​ផល​សម្រេច​អ្នក​អាច​សង្កេត​ឃើញ​បាន។

រូប​ភាព http://www.mag2.com/news/230577

រូប​ភាព​រចនា​​មិន​មែន​ត្រូវ​បាន​លាប​ព័ណ៌​ពី​លើទេ​ប៉ុន្តែ​ដោយ​សារ​ពេលលាយ​ព័ណ៌​ចេញ​ជា​បែប​នេះ។

ការ​លំ​បាក​នៃ​បច្ចេកទេស​រចនា​ធ្វើ​ចេញ​ជា​រូប​រាង​ បន្ទាប់​មក​បន្ថែម​ព័ណ៌​ចូល​ប្រាកដ​ជា​មាន​កម្រិត​ខ្ពស់​ជាង​ប្រៀប​ទៅ​នឹង​វិធី​សាស្រ្ត​ធម្ម​តា​។ ព័ណ៌​ដែល​បាន​បន្ថែម​ មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ ក៏​ត្រូវ​ ធា​នា​បាននូវ​ចំនុច​មួយ​ចំនួន​។

អ្នក​គ្រាន់​តែ​អាច​ដឹង​ពី​រូប​រាង​ចុង​ក្រោយ​របស់​ផលិត​ផល​បន្ទាប់​ពី​យក​ចេញ​ពី​ឡ​កំដៅ ក្តី​សង្ឃឹម​នូវ​លទ្ធផល​ធ្វើ​អោយ​ការ​ងារ​នេះ ក្លាយ​ទៅ​ជា​គួរ​អោយ​ចាប់​អារម្មណ៍​។

ដើម្បី​យល់​អោយ​កាន់​តែ​ច្បាស់​សូម​អញ្ជើញ​អ្នក​មើល​វីដេអូរ​ខាង​ក្រោម

បច្ចេកទេសធ្វើ​សេ​រ៉ា​មិច​នេះ​មាន​ប្រវត្តិ​សាស្រ្ត​ជាង​ ១៣០០ឆ្នាំ​។ នេះ​ជា​រូប​ភាព​ផ្ទាល់​នៃ​ជំហាន​ធ្វើ​សេរ៉ា​មិច​

បន្ទាប់​ពី​លាយ​ហើយ​អ្នក​នឹង​មិន​អាច​ទាយ​ពី​ផលិត​ផល​ចុង​ក្រោយ​មាន​រូប​រាង​បែប​ណា​។ ប៉ុន្តែ​ដោយ​សារ​បែប​នេះ​បន្ទាប់​ពី​ផលិត​ផល ​សម្រេចអារម្មណ៍​រំភើប​ជាមួយ​ភាព​ភ្ញាក់​ផ្អើល នឹង​ធ្វើ​អោយ​អ្ន​ក​ចាប់​អារម្មណ៍។ នោះ​គឺ​ជា​ការ​រចនា​ដ៍៏ស្អាត​របស់​សិល្បៈសេរ៉ា​មិច​ដោយ​ដៃនេះ។

បច្ចុប្បន្ន​នៅ​ប្រទេស​កម្ពុជា​មិន​ទាន់​មាន​នរណា​អនុវត្ត​វិធី​សាស្រ្ត​ធ្វើ​សេរ៉ា​មិច​បែប​នេះ ប្រសិន​ជា​អាច ​អ្នក​គួរតែ​​ពង្រើក​សិល្បៈនេះ​នៅ ​ប្រទេស​កម្ពុ​ជា​ហើយ​អ្នក​អាច​នឹង​ល្បី​ឈ្មោះ។

Kengo Abe

 

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: