នៅប្រទេសជប៉ុន៖ ចូលក្នុងភោជនីយដ្ឋានគ្មានសម្លៀកបំពាក់ ទាំងអស់ដោយសារក្តៅគឺមានពិតមែន
ដូចដែលបានផ្តល់ព័ត៌មានប៉ុន្ម្ានថ្ងៃកន្លងមកប្រទេសជប៉ុនបានរងផលប៉ះពាល់ពីគ្រោះធម្មជាតិជាបន្តបន្ទាប់យ៉ាងធ្ងន់ធ្ងរ។ ក្រោយពីភ្លៀងទឹកជំនន់គឺក្តៅហួតហែង។ មានមនុស្សជាច្រើនបាន ស្លាប់ដោយសារសីតុណ្ហភាពក្តៅខ្លាំង ភ្នាក់ងារជួយសង្គ្រោះ មហន្តរាយបានចេញសេចក្តីប្រកាសសម្រាប់ប្រជាជនដើម្បីធានាសុវត្ថិភាព។
ប៉ុន្តែស្របទៅនឹងព័ត៌មានអំពីចំនួនមនុស្សបានស្លាប់ ចូលមន្ទីរពេទ្យគឺនៅតែមានបញ្ហាមួយចំនួនដែលកើតមានឡើងទាក់ទងជាមួយភាពក្តៅខ្លាំងនេះ។
ថ្ងៃព្រហស្បតិ៍ ទី ១២ ខែ កក្កដា នៅវេលាម៉ោង ១០ៈ៣០ នាទីព្រឹក Yu Murakami អ្នកស្រុក ៤៤ឆ្នាំរស់នៅទីក្រុង Kesennuma, ខេត្ត Miyagi បានចេញពីផ្ទះដើម្បីទៅបរិភោគអាហារ និងទៅទិញឥវ៉ាន់។
អ្វីដែលពិសេសគឺនៅលើខ្លួនគាត់ តាំងពីក្បាលរហូតដល់ចុង ជើងមានត្រឹមតែស្បែកជើងក្រៅពីនោះគ្មានក្រណាត់បន្តិចនៅលើ ខ្លួន។ បន្ទាប់ពីចេញពីច្រកទ្វារ Yu Murakami ឡើងលើម៉ូតូហើយទៅ កាន់ហាងលក់ទំនិញដែលមានលក់ទំនិញគ្រប់មុខនៅជិតនោះ។ ប៉ុន្តែបុរសម្នាក់នោះមិនទិញអ្វី និងប្រញាប់ចាកចេញទៅវិញ កន្លែងដែលទៅបន្ទាប់ទៀតគឺកន្លែងលក់ថ្នាំក៍មិនទិញអ្វីហើយចេញទៅវិញ។
មួយសន្ទុះក្រោយមក ប្រហែលជាមកពីឃ្លាន Murakami ចូលទៅក្នុងហាងម្ហូបគ្រួសារ។ Murakami គ្មានស្លៀកសម្លៀកបំពាក់ ត្រូវបានបុគ្គលិកស្រីម្នាក់អាយុ ៥០ឆ្នាំមើលឃើញនៅច្រកចូល។ ភាពភ្ញាក់ផ្អើររបស់បុគ្គលិកស្រីម្នាក់នោះគឺស្រែកខ្លាំងឡើង ភ្លាមនោះមនុស្សនៅក្នុងហាងផ្តើមចាប់អារម្មណ៍ បុគ្គលិកប្រុសបានឈរជំុវិញ និងចាប់យកបុរសម្នាក់នោះ។
ប៉ូលីសភ្លាមនោះមានវត្តមាន និងបញ្ចូន “បុរសដែលក្លាហាន” ទៅស្ថានីយ៍ប៉ូលីស។ បុគ្គលិកមួយចំនួនបានអោយដឹង Murakami មានបំណងបង្ហាញប្រដាប់ភេទនៅចំពោះមុខបុគ្គលិកស្រី។
បច្ចុប្បន្ននេះ Murakami នឹងត្រូវប្រឈមមុខជាមួយការ ផាកពិន័យ ដោយសារតែនៅប្រទេសជប៉ុនអាក្រាតត្រូវបានស្វាគមន៍ នៅកន្លែងងូតទឹកក្តៅ និងនៅក្នុងរឿងគំនូរជីវចលគឺមិនមែននៅ ភោជនីយដ្ឋាន ហាងអាហារសាធារណៈទេ។
មនុស្សមួយចំនួនបានអោយដឹងថា ប្រហែលជាមកពីអាកាស ធាតុ Murakami ក្តៅពេកបានជាចេញពីផ្ទះដោយគ្មានស្លៀកអ្វីនៅលើ ខ្លួនសោះ។ ប៉ុន្តែពេលត្រូវបានសួរពីមូលហេតុគាត់បានឆ្លើយយ៉ាង ច្បាស់៖
“ថ្ងៃនេះពិតជាក្តៅណាស់…”
បច្ចុប្បន្ននេះអាកាសធាតុនៅប្រទេសជប៉ុនពិតជាអាក្រក់ជាមួយនឹងភាពក្តៅខ្លាំង។ ប៉ុន្តែចេញទៅខាងក្រៅដោយមិនបានស្លៀកពាក់អ្វី ដោយសារក្តៅគឺត្រូវមើលឡើងវិញ។ ដោយសារតែពន្លឺព្រះអាទិត្យ អាចនឹងបំផ្លាញស្បែករបស់អ្នក។
ក្នុងពេលបច្ចុប្បន្នអាជ្ញាធរបានណែនាំគួរតែកាត់បន្ថយការចេញពីផ្ទះក្នុងវេលាដែលកំពុងតែក្តៅបំផុតក្នុងមួយថ្ងៃ។ ហើយចំនុចមួយ ទៀតគឺត្រូវបិទបាំងអោយបានត្រឹមត្រូវ តែងតែពាក់អាវដៃវែង និងបិទមុខកាន់តែជិតកាន់តែល្អ។
ក្តៅពេកធ្វើអោយបុរសម្នាក់នោះមិនអាចគ្រប់គ្រងលើខ្លួនឯងបានឬ?
ព័ត៌មានបន្ថែម៖ news.nicovideo
TZ