សាររបស់​អ្នក​ម្តាយ​ផ្ញើ​អោយ​កូន​ប្រុស​ស្រឡាញ់ភេទដូចគ្នា​ធ្វើ​អោយ​សាធារណៈជន​ស្រក​ទឹក​ភ្នែក

ទោះ​បី​ជា​ពេល​បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​ភាគ​ច្រើន​នៅ​លើ​ពិភព​លោក​បញ្ហា “អ្នកស្រឡាញ់ភេទដូចគ្នា​” ត្រូវ​បាន​អ្នក​ទាំង​អស់​គ្នា​យល់ ​ឃើញថាជារឿង “ធម្មតា​​” ​ជាង​កាល​ពី​មុន។ ប៉ុន្តែ​មិន​មានន័យ​ថា ​វា​ត្រូវ​បាន​គេ​ទទួល​ស្គាល់​យ៉ាង​ពេញ​លេញ​នោះទេ។ នៅ​ប្រទេស​ជា ​ច្រើន​ក្នុង​នោះ​មាន​ប្រ​ទេស​ជប៉ុន​ អ្នក​ដែល​ស្រឡាញ់ភេទដូចគ្នា ​ត្រូវ​គេ​រើស​អើម​ មិន​រាប់​រក​ អ្នក​ខ្លះ​ត្រូវ​លាក់​លាមពី​​ភេទ​របស់​ខ្លួន​ រហូត​ដល់​​អ្នក​ខ្លះ​ទៀត​មាន​ជំ​ងឺ​ផ្លូវ​ចិត្ត​។

ប៉ុន្តែ​រឿង​របស់​បុរស​​ម្នាក់​ជន​ជាតិ​ជប៉ុន​ខាង​ក្រោម​នេះ​បែរ​ជា​ខុស​ប្លែក ទទួលបានភាព​កក់​ក្តៅ​បន្តិច​បន្តួច​ពី​អ្នក​ដែល​នៅ​ក្នុង​ក្រុម​ គ្រួសារ​ជា​ពិ​សេស​គឺ​អ្នក​ម្តាយ​។ ត្រូវ​បាន​បរុស​ម្នាក់​នេះ​ចែក​រំ​លេក​លើ​ Twitter ជាមួយ​នឹ​ង​គណនី​ @_Fromage_។

ទោះ​បី​​ជា​ខ្វាយ​ខ្វល់​អំ​ពី​ការ​ស្រលាញ់​ភេទ​ដូច​គ្នា​របស់​ខ្លួន​ ហើយ​ត្រូវ​​ណែ​នាំ​គូ​ជីវិត​ជា​មួយក្រុម​គ្រួ​សារ​ប៉ុន្តែអ្វី​ដែល​នឹក​ស្មាន​មិន ​ដល់​ការ​សម្តែងរបស់​ក្រុម​គ្រួសារ​ធ្វើ​អោយ​បុរស​ម្នាក់​នេះ​មិន​អាច​ទប់​ អារម្មណ៍របស់​ខ្លួន​បាន។

“ពេល​ដែល​ខ្ញុំ​ឈឺ​ត្រូវ​​បញ្ចូន​ចូល​មន្ទីរ​ពេទ្យ​ ខ្ញុំ​បាន​ទូរស័ព្ទ​អោយ ​ក្រុម​គ្រួសាររបស់​ខ្ញុំ​ និងមនុស្ស​ដែល​ខ្ញុំ​ស្រលាញ់​។ នៅ​ទី​នោះ​ជា​ លើក​ដំបូង​ដែល​​ខ្ញុំ​និយាយ​ប្រាប់​ពួក​គេ​ពី​ការ​ស្រលាញ់​ភេទ​ដូច​គ្នា​របស់​ខ្ញុំ​ និង​ណែនាំ​មនុស្សដែល​ខ្ញុំ​ស្រលាញ់​​ក្នុង​រយៈ​ ៦ឆ្នាំ​កន្លង​មក ​ប៉ុន្តែ​ប្អូន​ស្រី​របស់​ខ្ញុំ​បាននិយាយ​ថា​នាង​បាន​ដឹង​ មាក់​របស់​ខ្ញុំ​គ្រាន់​តែ ​ញញឹម​ហើយ​មិន​និយាយ​អ្វី​ទាំង​អស់។ ក្នុង​ថ្ងៃ​នោះ​គ្មាន​នរណា ​និយាយពី​រឿង​នេះ​ទេ ថ្ងៃ​បន្ទាប់​ខ្ញុំ​ទទួល​បាន​សារនេះរបស់​​ម្តាយ​ខ្ញុំ”។

សាររបស់​ម្តាយ​ខ្ញុំ​៖

“​បុរស​ម្នាក់​នោះ​ មិត្ត​ជិត​ស្និត​របស់​កូន​ អ្នក​ដែល​តែង​តែ​ជួយ​កូន មាក់​យល់​។ គាត់​ហាក់​ដូច​ជា​បុរស​ម្នាក់​ដែល​ល្អ ជា​ការពិត ​មាក់​ពិត​ជា​ទុក​ចិត្ត​​ដោយ​សារ​តែ​កូន​មាន​មិត្តដូច្នេះ។

ទោះ​បី​នោះ​គឺជា​បុរស​ម្នាក់​ ឬ​នារី​ម្នាក់​វា​ក៍​​ពិបាក​នឹង​ដឹង​មុន​ថា​អ្វី​ ដែល​កើតឡើងក្នុង​ថ្ងៃ​អនាគត​ដែរ​​។ កាលពី​មុន​ ការ​បង្ហាញ​របស់ ​អ្នក​ដ៍​ទៃ​ ឬ​ក៍​ធ្វើ​អ្វី​ដែល​ពួក​គេ​ចង់​ពិត​ជា​ពិបាក​។ ប៉ុន្តែ​ឥឡូវ​បាន​ខុស ​ប្លែក​ហើយ​ មាក់​មិន​​បង្ខំ​កូន​អោយ​បោះ​បង់​ចោល​អ្វី​ដែល​កូន​កំពុង​តែ ​ធ្វើដោយ​សារ​តែ​​ការ​ស្រលាញ់​នៃបេះ​ដូង​របស់​កូន​។ អោយ​តែ​ពួក​កូន ​មាន​សុភមង្គល​ អ្វី​ទាំង​នោះ​ទើប​សំ​ខាន​់​ចំ​ពោះ​មាក់។

ប្រហែល​ទើប​តែ​ស្គាល់​ដំ​បូង​ប៉ុន្តែ​មាក់​គ្រាន់​តែ​សង្ឃឹម​ថា​បុរសម្នាក់​នោះ​​ជា​អ្នក​ដែល​យល់​ពី​កូន​បំផុត”។

ពិត​ណាស់​គ្មាន​សុភមង្គល​អ្វី​ស្មើ​រស់​នៅ​ជា​ខ្លួន​ឯង​ទេ​។ ធ្វើ​អ្វី​ដែល​ខ្លួន​ឯង​ចង់ធ្វើ និង​មាន​គំនិត​ខ្លួន​ឯង​ ផ្លូវ​ជីវិត​​របស់ខ្លួន​។ ប៉ុន្តែ​សុភមង្គល​នឹង​ពេញ​លេញ​​ប្រសិន​បើ​បាន​ក្រុម​គ្រួ​សារ​គាំ​ទ្រ។

ដោយ​សារ​មូល​ហេតុ​នេះ​ទើប​មនុស្ស​ជា​ច្រើន​ប្រើ Twitter, មនុស្ស​ដែល​មាន​គំនិត​វិជ្ជមាន​បាន​គាំ​ទ្រ​ និង​សរសើរ​អ្នក​ម្តាយ​របស់​ @_Fromage_។ ភាពសម្បរស​ និង​គិត​គូរ​ក៍​ដូច​ជាយល់​ពី​អ្វី​ដែល​ត្រូវ​ ធ្វើ​ជា​មួយ​កូន​ប្រុសខ្លួន។

“ពិត​ជា​ក្រុម​គ្រួសារ​មួយ​ដែល​ល្អ​”

“ខ្ញុំ​សង្ឃឹម​ថានឹង​ក្លាយ​ទៅ​ជា​អ្នក​ម្តាយ​ល្អ​ដូច​នេះ​​”

“អ្ន​ក​ម្តាយ​ម្នាក់​ដែល​ល្អ​ មាន​ក្រុម​គ្រួសារ​ខ្លះ​ ប៉ា​មាក់​មិន​សូវ​ជា​ ចាប់​អារម្មណ៍​ពី​កូន​របស់​ខ្លួន ប៉ុន្តែ​អ្នក​ម្តាយ​នេះហាក់​ដូចជា​​យល់​ពី​ ជីវិត​ និង​ចិត្ត​គំនិត​កូន​របស់​ខ្លួន​”

“ខ្ញុំ​ប្រាកដ​ជា​មិន​បដិសេធចំពោះ​មនុស្ស​ដែល​ធ្វើ​តាម​បេះ​ដូង​របស់​ខ្លួន”

“ខ្ញុំ​បាន​យំ​នោះ​ទើប​ជា​សេចក្តី​ស្រលាញ់”

ជា​ការ​ពិត​ នៅ​ក្នុង​ប្រទេស​ដែល​ប្រកាន់អំពី​បញ្ហាស្រឡាញ់ ភេទដូចគ្នាដូច​ជា​ប្រទេស​ជប៉ុ​ន នោះ​រឿង​រ៉ាវ​របស់​អ្នក​ម្តាយ​ខាង​លើ​ ពិិត​ជា​គួរ​អោយ​ចាប់​អារម្មណ៍​។ ដោយ​សារ​តែ​មិន​មែន​នរណាក៍​មាន ចិត្ត​​គំនិត និង​យោគ​យល់​ដូច​អ្នក​ម្តាយ​នេះ​ទេ។ ក្នុង​ខណៈពេល​ដែល នៅ​ប្រទេស​ជប៉ុន​មាន​អ្នក​ស្រឡាញ់ភេទដូចគ្នាច្រើន គ្មាន​នរណា ​រាប់​រក​ រើស​អើម​រហូត​ដល់​ធ្វើ​អោយ​កើត​ជំ​ងឺ​ផ្លូវ​ចិត្ត​។

សង្ឃឹម​ថា​ពាក្យ​សំដី​របស់​អ្នក​ម្តាយ​ @_Fromage_ នឹង​ផ្តល់​ផ្នត់​ គំនិត​នេះ​ទៅ​ដល់​អ្នក​ម្តាយ​ផ្សេង​ទៀត​អំ​ពី​ភាព​យក​ចិត្ត​ទុក​ដាក់​ ចែក​រំលេក​ជាមួយ​មនុស្ស​ដែល​នៅ​ក្នុង​ក្រុម​គ្រួ​សារជាង​មុន​។

ព័ត៌មាន​បន្ថែម​ : archives

TZ

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: