សិល្បៈបានបង្ហាញថា គ្មានអ្វីដែលមិនអាចបង្រួមតូចនោះទេ
តើអ្នកធ្លាប់ចង់អោយទេសភាពភ្នំដ៏ធំប្រែជាបង្រួមតូចដែរទេ យកចូលផ្ទះដើម្បីតុបតែង? ការស្រមៃមើលទៅដូចជាមិនអាចកើត ឡើងត្រូវបានជនជាតិជប៉ុនប្រែទៅជាការពិតគ្រាន់តែដៃដែលតូច ប៉ុន្តែពេញទៅដោយភាពបិុនប្រសប់។
តើអ្នកដឹងពីសិល្បៈនៃដើមឈើតាំងមើលឬត្រូវបានគេហៅថា Bonsai របស់ជនជាតិជប៉ុនដែរទេ?
Bonsai គឺជាទិដ្ឋភាពបង្រួមតូចនៃព្រៃឈើធម្មជាតិទៅក្នុងថូផ្កា។ ដូចនេះគ្រប់ប្រភេទដើមឈើទាំងនេះត្រូវបានគេហៅថា Bonsai សុទ្ធ តែមានទំហំតូច។ រាល់មែកធាង ស្លឹកត្រូវបានកាត់ដោយផ្ចិតផ្ចង់ឆ្លង កាត់តាមរយៈដៃទាំងគូដ៏បុិនប្រសប់របស់អ្នកដាំបានបង្កើតជារូបរៀង សម្រាប់ដើមឈើធ្វើយ៉ាងណាអោយក្លាយទៅជាស្អាតឥតខ្ចោះ។
សិល្បៈ Bonsai តាមពិតមានប្រភពចេញពីប្រទេសចិនប៉ុន្តែត្រូវ បានជប៉ុនអភិវឌ្ឍទៅកម្រិតមួយថ្មី។
ប្រហែលជាអ្នកធ្លាប់បានដឹងពី Bonsai លើអាកាស វិធីសាស្រ្តដ៏ អស្ចារ្យនេះបានធ្វើអោយថូ Bonsai ហោះក្នុងស្ថានភាព “គ្មានទំនាញ” នៅលើអាកាស។
ប៉ុន្តែថ្មីៗនេះទន្ទឹមនឹងទម្រង់ “ដើមឈើហោះលើអាកាស” ជនជាតិជប៉ុនបានរកឃើញវិធីសាស្រ្តដាំ Bonsai ថ្មីត្រូវបានហៅថា “Bonsai រួមបញ្ចូលជាមួយការចិញ្ចឹមត្រី”។ ជាមួយនឹងការធ្វើថ្មីបែប នេះមិនត្រឹមតែអ្នកបានឃើញទេសភាពដើមឈើច្រើនថែមទាំងបានឭសំលេងទឹកទៀតផង ហាក់ដូចជាប្រព័ន្ធភាវៈរស់ទាំងមូលត្រូវបាន នាំចូលផ្ទះរបស់អ្នកអញ្ចឹង។
ពឹងទៅលើកំរាលព្រំរុក្ខជាតិត្រូវបាន បង្កើតជារៀងយ៉ាងបិុនប្រសប់ជាមួយនឹងអាងត្រីរួមជាមួយ។ “ឋានប្រជុំនាគបង្រួមតូច” ពិតជារស់រវើក។
ឬអ្នកអាចដាំដើមឈើជាច្រើនប៉ុន្តែមិនចិញ្ចឹមត្រីទេតែសម្រាប់ ចិញ្ចឹមសត្វល្មូន។
សាកល្បងគិតថាប្រសិនបើយើងរួមបញ្ចូលសិល្បៈ Bonsai នឹងទៅជាយ៉ាងណា?
រហូតដល់ទៅអ្នកអាចបង្កើតជាសួនបែបជប៉ុនដោយមិនចំបាច់ ចំណាយថវិកាច្រើនឡើយ។
តើអ្នកមានអារម្មណ៍ថា “ស្រស់ស្រាយបរិសុទ្ធ” នៅពេលដែលមើលនូវស្នាដៃនេះទេ? មិនចាំបាច់ចំណាយលុយទៅ ដើរលេងកំសាន្តប៉ុន្តែនៅតែមានអារម្មណ៍ថាធម្មជាតិជិតបង្កើយ ពិតជាអារម្មណ៍ដែលមិនមានអ្វីអស្ចារ្យជាងទេ។
ក្នុងរដូវក្តៅនេះសូមសាកល្បងធ្វើសម្រាប់ខ្លួនឯងសួនច្បារមួយ។
Kengo Abe