ប្រទេសជប៉ុន៖ ក្លិននៃភាព “អាសន្ន” ឆ្មារត់ពាសពេញដើម្បីរក កន្លែងពួនក្នុងបុ៉ន្មានវិនាទីមុនពេលមានរញ្ជួយដី
ឆ្មានៅក្នុង clip នេះ “ដឹងក្លិននៃភាពអាសន្ន” ។
សត្វឆ្មាគឺជាសត្វដែលត្រូវបានគេចាត់ទុកថាជាសត្វដែលឬក ប៉ុន្តែមិនឆ្លាតដូចជាឆ្កែឡើយ។ ទោះជាយ៉ាងណាឈុតវីដេអូរមួយ បានថតពីសកម្មភាពឆ្មារត់ពាសពេញមុនពេលដែលមានរញ្ជួយដីនៅ ថ្ងៃ ១៨ ខែមិថុនាបានកើតឡើងនៅ Osaka ប្រទេសជប៉ុន។
ឆ្មារត់ពាសពេញមុនពេលដែលកើតមានរញ្ជួយដី នៅក្នុង clip
វីដេអូរហាក់ដូចជាអារម្មណ៍បានប្រាប់ពីអ្វីមួយដែល អាក្រក់ជិតនឹងកើតឡើង ឆ្មារត់ពាសពេញគ្រប់កន្លែង។ មានប្រហែល ២៤ក្បាលកំពុងតែអង្គុយស្ងាមស្រាប់តែរត់ពាសពេញ បុកចូល ជញ្ជាំង និងធ្វើអោយជ្រុះឥវ៉ាន់។ នេះបង្ហាញថាសត្វឆ្មាអាចមាន អារម្មណ៍ដឹងមុនពីរញ្ជួយដីទោះបីជាតិចបំផុតក៏ដោយ។
សត្វឆ្មាអាចមានអារម្មណ៍ពីរញ្ជួយដីទោះបីជាតិចបំផុតក៏ដោយ
លទ្ធផលភ្លាមនោះបានច្បាស់នៅជប៉ុនថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០១៨ ត្រូវរងផលប៉ះពាល់ពីរញ្ជួយដីយ៉ាងខ្លាំង ៦.១ richte ជាមួយ នឹងជំរៅជ្រៅដល់ទៅ ១៣គីឡូម៉ែត្រនៅក្រោមដី Osaka ប្រទេសជប៉ុន ធ្វើអោយមនុស្ស ៣នាក់បាត់បង់ជីវិត និងជាង ៣០០នាក់ត្រូវរបួស។
ប្រភព : Daily Mail