សៀវភៅកំណត់ហេតុរួមជាមួយនឹងប្រអប់បុិច
តើអ្នកបានស្គាល់ស្លាកសញាផលិតសម្ភារៈការិយាល័យរបស់ ជប៉ុនឈ្មោះថា KING JIM ទេ?
នេះជាក្រុមហ៊ុនជប៉ុនល្បីដោយសារតែងតែផលិតនូវសម្ភារៈការិយាល័យម៉ូតថ្មី និងមានការឆ្នៃប្រឌិតថ្មី។
ខ្ញុំសូមណែនាំប្រភេទសម្ភារៈការិយាល័យមានភាពខុសប្លែក ហើយមានការវិវត្តន៍ដោយ KING JIM។ ប្រភេទណាក៏ជាប្រអប់ប៊ិច ដែរ។
១. ប្រអប់ប៊ិចរួមជាមួយនិងកម្របសៀវភៅ
ប្រសិនបើកាន់សៀវភៅកត់ត្រានោះអ្នកប្រាកដជានិងកាន់ទាំងប្រអប់ប៊ិចទៅតាមដែរ។
ដើប្បីជៀសវាងពេលដែលអ្នកត្រូវយកតាមរបស់តែមួយក្នុងចំ ណោមរបស់ទាំងពីរនេះ ដូចនេះផលិតផលនេះត្រូវបានផលិតចេញ។
នៅប្រទេសកម្ពុជាខ្ញុំតិចនឹងជួបប្រទះគម្របសៀវភៅកំណត់ហេតុ ប្រហែលជាសៀវភៅកត់ត្រាត្រូវបានចាត់ទុកថាជាវត្ថុមួយប្រភេទដែលសំខាន់នៅប្រទេសជប៉ុនហើយវាផ្តោតទៅលើអតិថិជនដែលជាអ្នកជំនួញ។
នេះក៏ជាគំនិតឆ្នៃប្រឌិតមួយ ទោះបីជាអ្នកអាចនិងកាន់រួមគ្នាជា មួយសៀវភៅកត់ត្រា ប៉ុន្តែកាន់តែអាចនិងមានភាពងាយស្រួលជា មួយនិងកម្របសៀវភៅកត់ត្រាដែលនិងមានប្រអប់ប៊ិចស្រាប់ដោយ ការរចនាយ៉ាងស្រស់ស្អាត។
នៅពេលដែលទៅដល់កន្លែងប្រជុំគ្រាន់តែយកតាមរបស់តែមួយនោះគឺគ្រប់គ្រាន់ហើយ។
២. ប្រអប់ប៊ិចដែលដាក់ជាប់និងសៀវភៅកត់ត្រា
ជាមួយនិងអ្នកដែលចូលចិត្តកម្របសៀវភៅផ្ទាល់ខ្លួន ឬក៏សៀវ ភៅមួយក្បាលដែលអ្នកចូលចិត្ត នោះអ្នកប្រាកដជាពេញចិត្តទៅនិង វត្ថុនេះ។
គឺជាប្រភេទប្រអប់ប៊ិចដែលជាប់ជាមួយសៀវភៅកត់ត្រាដោយ វិធីកៀបជាប់ទៅនិងកម្របសៀវភៅដោយដែកឆក់រួមជាមួយផង ដែរ។
ដោយសារតែមានការកៀបរបស់ដែកឆក់ដូចនេះអ្នកក៏អាចដាក់ វាជាប់និងអាវធំខាងក្រៅដែរ។
ហើយដោយសារវាជាប្រភេទប្រអប់ប៊ិចមានការរចនាខ្លះអោយ ប្លែកភ្នែក ដូចនេះអ្នកអាចនិងសាកល្បងនិយាយអំពីវានៅពេលដែល ជួបជាមួយអតិថិជនថាតើយ៉ាងណាដែរ?