វត្ថុ​ទាំង​នេះ ​នឹង​ជួយ​​បង្កើនអោយ​មាន​ការ​ចាប់​អារម្មណ៍​ដល់អ្នក​ផ្សេង

ប្រ​ទេស​ជប៉ុន​គឺ​ជា​អ្នក​ជំនាញខាង​បង្កើត​គំរូ​ម្ហូម​អាហារ​ក្លែង​ក្លាយ​ ដែលមើលទៅ​ដូចជា​រូប​ភាព​ពិត​​មែនទែន​។ ភោជនីយ​ដ្ឋាន​ជា​ច្រើន​ធ្វើ​ការ​តាំង​រូប​នេះ​ក្នុង​ទូ​កញ្ចក់សម្រាប់​ ​មុខ​ម្ហូប​ដែល​គេ​មាន​ ហើយ​មាន​ការ​ទាក់​ទាញ​ភៀវ​ជាង​មុន​។

សម្រាប់​អ្នក​ដែល​មិន​មាន​ភោជនីយ​ដ្ឋាន​ទេនោះ​ ពួក​គេ​សុទ្ធ​តែ ​អោយ​តម្លៃ​ខ្ពស់​ទៅ​លើ​គំរូ​ម្ហូប​ក្លែង​ក្លាយ​នេះ​ ដល់​ថ្នាក់​អាច​គិត​ថា​នោះ ​​ជា​រូ​បភាព​នៃ​សិល្បៈ។

ពិត​ជា​ល្អ​ណាស់​ប្រសិន​អាច​មើល​ឃើញ​វា​ជា​រៀង​រាល់​ថ្ងៃ!

ប្រភព Tourchaua

ហេតុ​នេះហាង​លក់​អនឡាញ​របស់​ជប៉ុន​ឈ្មោះ​ថា Tokyo Kitsch បានផ្សព្វ​ផ្សាយ​ដល់​អតិថិជន​នៃ Bookmark ត្រូវបាន​រចនា​ដូចទៅ​នឹងង​មុខ​ម្ហូប​ដែល​មនុស្ស​ជា​ច្រើន​ចូល​ចិត្ត​។

នៅ​លើ​អីុន​ធឺ​ណេត​ យើងអាច​អាន​សៀវ​ភៅ​ដោយ​ Ebook ប៉ុន្តែ​នៅ​តែមាន​មនុស្ស​ជា​ច្រើន​ក្នុង​ចំ​ណោម​ពួក​យើង​ចូ​ល​ចិត្ត​កាន់​ក្នុង​ដៃ​សៀវ​ភៅដើម្បី​អាន​។

ក្នុង​នោះ​ Bookmark គឺ​ជា​វត្ថុ​ដែល​មិន​អាច​ខ្វះ​បាន​ ពិ​ត​ជា​មាន​សារៈ​សំខាន់​ដើម្បី​កំ​ណត់​កន្លែង​ដែល​ពួក​យើង​បាន​ឈប់​អាននៅ ​លើក​មុន ​ហើយ​បើ​សិន​​ជាយើងជា​មនុស្ស​ដែល​ចូល​ចិត្ត​អាន​សៀវ​ភៅ​ នោះកាន់​តែ​ចង់ក្លាយ​ទៅ​ជា​អ្នក​ដែល​​មាន​ Bookmark ដែល​ពិសេស។

ឥឡូវ​នេះ​រួម​ជា​មួយ​នឹង Japo មកមើល​ទាំង​ ៨ ម៉ូត​នៃ Bookmark ដែលត្រូវបាន​ Tokyo Kitsch រចនា​សម្រាប់​អោយ​មនុស្ស​ដែល​ចូល ​ចិត្តអានសៀវ​ភៅ។ ជា​មួយ​និង​ម៉ូត​នេះ​អ្នក​ផ្សេង​អាច​និង​ចាប់​ អារម្មណ៍​ដល់​សៀវភៅទាំង​ឡាយ​ដែល​អ្នក​បាន​អាន​និង​មាន​ភាព ​ចាប់​អារម្មណ៍​ជាមួយនិង​ការ​តុប​តែង​ធ្នើរសៀវ​ភៅ​របស់​អ្នក។

មួយ​បន្ទះ​គំ​រូ​សាច់​ក្លែង​ក្លាយ​កំពុង​តែ​នៅ​ក្នុង​សៀវ​ភៅ​របស់​អ្នក តាម​ខ្ញុំ​គិត​ នេះ​អាច​និង​ជា​ដើម​ការ៉េម​ដ៏​ត្រជាក់​ឆ្ងាញ់។ អាច​និង អាន​សៀវ​ភៅ​ផង​ហើយ​បំបាត់​ភាព​​ក្តៅ​ថែម​ទៀតផង។

មើល​ទៅ​លើ​បន្ទះ​ត្រី​សា​ម៉ុង​ដូច​ជារបស់ពិត​នេះ​ តើ​អ្នក​មាន​អារម្មណ៍​ថា​ ឃ្លាន​ដែរ​ឬ​ទេ?

នេះ​ជា​បន្ទះឪឡឹក​មិន​មែន​ជា​បន្ទះ Water Melon Pizza។ យ៉ាង ​ណាក៏​ដោយ​គឺ​ធ្វើ​ពី​ជ័រ​នោះ​មិន​អាច​ញុាំ​បាន​ទេ។

សារ៉ាយ​​ធម្ម​តា​គឺ​ស្ដើងមែន​ ហើយ​បើ​មិន​មាន​នរណា​និ​យាយ​ថា នេះ​ជា​សារ៉ាយ​ក្លែង​ក្លាយ​នោះ​អ្នកអាច​និង​​ “ញុាំ” សាក​ល្បង​ជា​មិន​ ខាន។

មាន​មនុស្ស​មួយ​ចំ​នួន​អាច​និង​ភាន់​ច្រ​ឡំ​វត្ថុ​ទាំង​នេះ​ជា​ម្ហូប​ពិត​។

មួយ​ក្រុម​មាន​ ៨ Bookmark របស់​ Tokyo Kitsch

ប្រសិន​ជា​មិន​​ចូល​ចិត្ត​ធ្វើ​ Bookmark អ្នក​ក៏​អាច​ធ្វើ​ដូច​នេះ​ បាន​។

 

វត្ថុដែល​​សម្រាប់​​ត្រាទុក​គួរ​អោយ​ចង់​ញុាំ​ទាំង​នេះ​ពិត​ជា​មាន​ការ​ចាប់​អារម្មណ៍​ទាក់​ទាញ​រហូត​ដល់​ថ្នាក់​ពេល​ដែល​ចេញ​លក់​គឺ​ត្រូវ​បាន​ លក់​ដាច់​ទាំង​អស់​។ ម៉ូត​នីមួយៗ​​មាន​តម្លៃ​ ១.៥១២ អៀន​ (ប្រ​ហែល ៣០៣.០០០​ ដុង) ក្រៅ​ពី​ដើម​ការ៉េម​ សារ៉ាយ Nori 972 អៀន (ប្រហែល​ ១៩៥.០០០​ ដុង)។ អ្នក​អាច​ទិញនៅ​ Tokyokitsch។

កុំច្រឡំវត្ថុ​ដែល​​ត្រា​ទុក​ទាំង​នេះ​ជា​ម្ហូប​ញុាំ​នៅ​ពេល​ដែល​អ្នក​ មាន​អារម្មណ៍​ថា​ឃ្លាន។

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: