វត្ថុ​ដែល​នាំ​មក​នូវ​ភាព​ចង្រៃ​មិន​អាច​យក​ទៅ​ផ្ទះ​ទេ

នៅ​លើ​ពិភព​លោក​មាន​រឿង​អាថ៌កំបាំង​ជា​ច្រើន​។ វត្ថុ​ដែល​ធ្វើ ​អោយអ្នក​មាន​ការ​ចាប់​អារម្មណ៍​ ហើយ​អោយ​​​អ្នក​ចង់​យក​វា​ទៅ​ផ្ទះ​។ ដូច​នេះអ្នក​និង​មិន​អា​ចដឹង​ថា​ខ្លួន​កំពុង​តែ​ “នាំ​ចង្រៃ​ចូល​មក​ខ្លួន​”ទេ​។

ដោយ​សារ​តែ​នៅ​ពី​ក្រោយ​វត្ថុ​ទាំង​អស់​នោះ​លាក់​នូវ​រឿង​រ៉ាវ​ដ៏​គួរ​អោយ​ខ្លាច​។

១. ថ្ម​ដែល​គប់​ចូល​ទៅ​ក្នុង​ទន្លេ​​

ថ្មគ្មាន​ម្ចាស់​​ដែល​បាន​គប់​ចូល​ទៅ​ក្នុង​ទន្លេ ក្រោ​ម​ពន្លឺ​ព្រះ​អាទិត្យ ​និងភ្លឺ​ចែង​ចាំង​។ ពួក​វា​មាន​ភាព​ទាក់​ទាញ​យ៉ាង​អាថ៌​កំ​បាំង​ធ្វើ​អោយ​ អ្នក​ចង់​យក​វត្ថុ​នោះ​ទៅ​ធ្វើ​ជា​គ្រឿង​តុប​តែង​។

ប៉ុន្តែប្រ​សិនបើ​វា​ជា​ថ្ម​ធម្ម​ជាតិនិង​គ្មាន​អ្វី​កើត​ឡើង​។ មូលហេតុ​​គឺ ទន្លេដែល​នៅ​ប្រ​ទេស​ជប៉ុន​មិន​ត្រឹម​តែ​មាន​ថ្ម​ធម្ម​ជាតិទេ​។​ អ្នក​គួរ​តែ មានការ​ចាប់​អារម្មណ៍​ទៅ​លើ​រឿង​នេះ។

មិន​ដូច​ជា​ផ្នូរ​នា​ពេល​បច្ចុប្បន្នទេ​ កាល​ពីបុរាណ ពេល​ស្លាប់​ទៅ សពនិង​ត្រូវ​យកទៅ​ទន្លេ ក្រោយ​មក​ត្រូវ​បាន​កប់ដោយ​ថ្ម​។ វាអាច​ជា ​ថ្មដែលអ្នក​យក​ទៅវិញនោះគឺ​ជា​ថ្ម​មនុស្ស​សម័យ​មុន​យក​ធ្វើ​ជា​ផ្នូរ​កប់ ខ្មោច។

អ្វី​ដែល​អ្នក​នាំ​យក​ទៅ​វិញ​មិន​មែន​ត្រឹម​តែ​ជា​​ថ្ម “ធម្មតា​គ្មាន​ព្រ ​លឹង”​ទេប៉ុន្តែនោះ​រួម​ទាំង​ការ​ចង​អា​ឃាត​ និង​កំ​ហឹង​របស់ព្រលឹង ​វិ​ញ្ញាណ។

២. គ្រឿង​អលង្ការ​ជា​ថ្មចាស់​ដែល​មាន​តម្លៃ​

នៅ​វៀត​ណាម​ មិន​ត្រឹម​តែ​នារីរួម​ទាំង​បរុស​​ក៏​តែង​តែ​ពាក់​ខ្យែ​ក និង​ខ្យែ​ដៃ​ធ្វើ​ពី​ថ្ម​ដែល​មាន​តម្លៃ។ ទាំង​នេះ​មិន​ត្រឹម​តែ​ជា​គ្រឿង ​អលង្ការនោះ​ទេថែម​ទាំង​ជាយ័នការ​ពារ​ជីវិត​ ការ​ពារ​ម្ចាស់​វត្ថុ​នោះ​ពី ​ព្រ​លឹង​វិញ្ញាណ​ដែល​អាក្រក់។ ក្រោយ​ពេល​ប្រើ​ប្រាស់​រយៈ​ពេល​យូរ​ មក​ខ្យែ​ដៃ​និង​រក្សា​ទុក​នូវ​ជោគ​វា​សនា និងភាព​ចង្រៃ​របស់​ម្ចាស់​វត្ថុ ​នោះ​។

ស្រ​ដៀង​ទៅ​និង​ប្រ​ទេស​ជប៉ុន​ ប្រ​សិន​របស់​ខាង​លើ​ធ្លាក់​លើ​ដៃ​ របស់​អ្នក​ នោះ​អ្នក​និង​នាំ​តាម​ខ្លួន​នូវ​ភាព​ចង្រៃ​របស់​មនុស្ស​​មុន​។ ដូច​ នេះប្រសិន​បើ​ចង់​ទិញ​នូវ​គ្រឿង​អលង្ការ គួរ​តែ​ទិញ​របស់​ថ្មី។

៣. កញ្ចក់​ដែល​ប្រេះ

កញ្ចក់​ដែល​បាន​ប្រេះ​ប្រាកដ​ជា​មិន​អាច​ប្រើ​បាន​ទៀត​ទេ។ ប៉ុន្តែ ​ពេលកញ្ចក់​​ប្រេះ​ទោះ​បី​ជា​កញ្ចក់​របស់​ខ្លួន​ក៏​ដោយ​​អ្នក​ក៏​មិន​គួរ​ប្រើ ​ប្រាស់​បន្ត​ទៀត​ដែរ។

កាល​ពី​បុរាណ​កញ្ចក់​តែង​ត្រូវ​បាន​ផ្សារ​ភ្ចាប់​ជាមួយ​មន្ត​អាគម​។ នៅពេល​ដែល​នារី​ដល់​អាយុ​រៀប​ការ​ កញ្ចក់​ក្លាយ​ទៅ​ជា​យ័ន ជួយ​ការ​ ពារ​ថែរក្សា​សម្រស់​របស់​នាង​ ហើយ​ក៏​ជួយ​ការ​ពារ​ដល់​សុភ​មង្គល ​ដែល​ទើប​តែសាង​គ្រួសារ​ថ្មី​។

ប្រសិន​បើ​កញ្ចក់​បាន​ប្រេះ​ មាន​ន័យ​ថា​សុភមង្គល​គ្រួសារ​ក៏​មាន ​ភាពប៉ះ​ពាល់​ផង​ដែរ។

ពេល​កញ្ចក់​បាន​ប្រេះ​គួរ​តែ​ខ្ចប់​យ៉ាង​ប្រុង​ប្រយ័ត្ន​ក្នុង​កន្សែង​ ដាក់​បន្ថែម​អំបិល​ហើយ​យក​ទៅ​ចោល។ ដូច​នេះ​សុភមង្គល​និង​ត្រូវ​ បាន​ការយ៉ាង​ពេញ​លេញ។

៤. រូប​ភាព​របស់​មនុស្ស​ដែល​បាន​ស្លាប់​ (មនុស្ស​ដែល​មិន​មាន ​ញាតិសន្តាន)

នៅ​ពេល​មាន​សមាជិក​ក្នុង​គ្រួ​សារ​ស្លាប់​ មាន​អ្នក​ខ្លះ​និង​រក្សា​នូវ ​រូបភាព​របស់​អ្នក​ដែល​បាន​ស្លាប់​ រឿងបែប​នេះ​ពិត​ជា​រឿង​ធម្ម​តា​។

ប៉ុន្តែ​ប្រសិន​បើ​ជា​រូប​ភាព​របស់​អ្នក​ដែល​មិន​មាន​ញាតិ​សន្តាន​វិញ ល្អ​បំផុត​គឺ​អ្នក​មិន​គួរ​យក​មក​ផ្ទះ​នោះ​ទេ​។

រូប​ភាព​និីមួយៗ​អាច​និង​មាន​ព្រលឹង​របស់​អ្នក​ស្លាប់​ ហេតុ​នេះ​ ហើយ​ប្រសិន​បើ​មិន​មែន​សាច់​ញាតិ​ទេ​ព្រលឹង​របស់​ម្នាក់​នោះ​អាច​និង​តាម​លង​អ្នក​តាម​រយៈ​រូប​ភាព​របស់​គេ។

នោះ​ក៏​ជា​មូល​ហេតុ​ដែល​នាំ​អោយ​សុខ​ភាព​របស់​អ្នក​កាន់​តែ​ចុះ​ខ្យោយ​ផង​ដែរ។ ប្រសិន​បើ​អ្នក​តែង​តែ​មាន​អារម្មណ៍​ថា​មិន​ស្រួល​ខ្លួន ​ទោះ​បី​ជា​បាន​ទៅ​ពិនិត្យ​នៅ​ពេទ្យ​ច្រើន​ដង​ហើយ​ក៏​ដោយ សូម​មើល​ ថា​តើ​នៅ​ក្នុង​ផ្ទះ​របស់​អ្នក​មាន​រូប​ភាព​របស់​មនុស្ស​ដែល​បាន​ស្លាប់​ ហើយ​គ្មាន​សាច់​ញាតិ​ដែរ​​ឬទេ?

ដោយ​សារ​ជនជាតិ​ជប៉ុន​មាន​ជំនឿ​ថា​នៅ​លើ​ពិភព​លោក​យើង​ នេះ​គ្រប់​បែប​យ៉ាង​គឺ​មាន​ព្រលឹង​វិញ្ញាណ​ គ្មាន​អ្វី​ដែល​មិន​មាន​ព្រលឹង ​នោះ​ឡើយ​។

ព័ត៌​មាន​បន្ថែម​

http://ananweb.jp/anan/128491/

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: