ការទស្សន៍ទាយនៅដើមឆ្នាំ គឺគ្រាន់តែនិយាយប្រាប់ថាអ្នកសុបិន្តឃើញអ្វី នោះជនជាតិជប៉ុននិងប្រាប់អ្នកអំពីជោគវាសនារបស់ អ្នកក្នុងឆ្នាំ ២០១៨
មិត្តទាំងអស់ថ្ងៃទី១ ខែមករា ឬអាចហៅម្យ៉ាងទៀតថា (Ganjitsu) តាមប្រតិទិនជប៉ុនគឺកន្លងផុតមកហើយ។
ជាដំបូងបង្អស់ Japo សូមជូនពរអោយអ្នក និងក្រុមគ្រួសារមាន សុខភាពល្អឆ្នាំ ២០១៨ ទទួលបានជោគជ័យនៅក្នុងជីវិត និង សម្រេចនូវបំណងប្រាថ្នាដែលមិនទាន់បានសម្រេចក្នុងឆ្នាំ ២០១៧។
នៅពេលរំលឹកដល់ថ្ងៃទី១ ខែមករា មិនដឹងថាអ្នកបានយល់សព្វ ឃើញអ្វីឬទេ?
ក្នុងផ្នត់គំនិតរបស់ជនជាតិជប៉ុន រួមជាមួយនិងរឿងជាច្រើនដូច ជាការទៅវត្តក្នុងឆ្នាំថ្មី (Hatsumode) មើលព្រះអាទិត្យរះនៅដើមឆ្នាំ (Hatsu Hinode) គឺមានរឿងមួយដំបូងបង្អស់មិនអាចនិងរំលងបាន នោះគឺ “សុបិន្ត”។ សុបិន្តនៅយប់ថ្ងៃទី១ ខែមករា ដល់ ថ្ងៃទី២ ខែមករា គឺហៅថា ជាសុបិន្តដើមឆ្នាំ (Hatsu Yume)។ ហើយប្រសិនជាសុបិន្តរឿងមួយក្នុងចំណោមរឿងទាំងបីនេះគឺ ប្រាកដថាអ្នកនិងក្លាយជាមនុស្សដែលមានសំណាងជាងគេនៅឆ្នាំថ្មី!
ជាមួយនិង Japo Check ភ្លាមទាន់នៅក្តៅ!
១. ភ្នំហ្វូជី
ដោយសារតែ Fuji-san ក្នុងភាសាជប៉ុនមានសំលេងរួមដូច Buji មានន័យថាភាពសុខសាន្ត សុវត្ថិភាព។ ដូច្នេះទោះបីជួបប្រទះរឿងអា ក្រក់អ្វីក៏ដោយ អ្នកនិងសំណាងល្អឆ្លងផុត។ ហើយពេលដែលធ្វើ យ៉ាងណាដើប្បីមើលឃើញព្រះអាទិត្យរះដំបូងបង្អស់នៅលើភ្នំភូសីុដ៏សាកសិទ្ធិនេះ ហើយ ANA បានរៀបចំកម្មវិធីកំសាន្ត Tour ហោះ ហើរជំវិញ Kanto ក្នុងរយៈពេលប៉ុន្មានម៉ោងដើម្បីប្រជាជនអាចមើល Hatsu Hinode នេះទៀត។
អ្វីទាំងអស់នេះក៏គ្រប់គ្រាន់សម្រាប់ភ្នំភូសីុ ក្នុងការគិតរបស់ជន ជាតិជប៉ុនថាសំខាន់យ៉ាងណាហើយ។
២. ឥន្រ្តី
ឥន្រ្តីគឺជាប្រភេទសត្វម៉្យាងដែលត្រដាងស្លាបរកចំនីដ៏ក្លាហ៊ាន បំផុត “កម្លាំង” គឺជាចំនុចពិសេសរបស់ឥន្រ្តី។ ប្រសិនបើសុបិន្ត ឃើញរូបភាពនេះគឺមានន័យថាអ្នកនិងជួបសំណាងល្អក្នុងឆ្នាំនេះ។
សម័យកាល Samurai រាល់ Tomo-sama ឬត្រូវបានហៅថា Samurai គឺជាកម្រិតអ្នកដឹងនាំតែងតែប្រើប្រាស់ឥន្រ្តីនេះដើម្បីស្វែង រកឥន្រ្តីផ្សេង និងពឹងវាប្រកាសពីកន្លែងរបស់សត្វស្លាបផ្សេង។ ដូច នេះហើយឥន្រ្តីបានក្លាយទៅជាដំណាងអោយភាពខ្លាំងក្នុងសម័យ មុន។
លើសពីនេះទៅទៀតឥន្រ្តីក្នុងភាសាជប៉ុនគឺ (Taka)។ ដូចជាការ ប្រាប់មុនថាអ្នកនិងមានសំណាងល្អឡើងឋានៈ និងឆ្ពោះទៅមុខ។
៣. ផ្លែត្រប់
ខុសពីអត្តន័យនៃរឿងទាំងពីរខាងលើរូបភាពនេះគឺអរូបី ណាស់។
ហេតុអ្វីក៏ជាផ្លែទ្រាប់ រហូតដល់ប្រជាជនក៏មិនអាចបកស្រាយ បានដែរ។ ទោះបីជាមានការបកស្រាយខុសគ្នាប៉ុន្តែចុងបញ្ចប់គេនៅតែមិនអាចដឹងថាមួយជាការពិតឡើយ។
មានរឿងព្រេងមួយបានដំណើរតគ្នាថា នៅពីក្រោមភ្នំភូសុីកាល ពីមុនមានសំណាក់ព្រះចិញ្ចឹមសត្វឥន្រ្តីសម្រាប់ប្រមាញ់។ ហើយសំ ណាក់នោះក៏មានដាំផ្លែទ្រាប់ជាច្រើនដូចនេះម្ចាស់តែងតែមានសំ ណាងល្អណាស់។ ចាប់ពីពេលនោះមកផ្លែទ្រាប់រួមជាមួយនិមិត្តរូប ទាំងពីរខាងលើនោះក្លាយទៅជាការប្រាប់មុនពីសំណាងក្នុងឆ្នាំថ្មី។
ហើយក៏មានការបកស្រាយមួយទៀតដែលទាក់ទងទៅនិងប្រវត្តិ សាស្រ្តនោះមកពីភាពចូលចិត្តញុាំផ្លែទ្រាប់របស់ Tokugawa Leyasu។
ឬក៏ដោយសារ Nasu ហាក់ដូចជាសំលេងរបស់ Tasu មានន័យ ថាបានសម្រេចដូចចិត្ត ទទួលបានអ្វីហើយចាប់ពីពេលនោះមកវា ផ្សារភ្ជាប់ជាមួយនិងន័យថាសម្រេចបានដូចចិត្តនូវគោលដៅដែល បានដាក់ចេញមក។
ខ្ញុំគិតថានេះជាការបកស្រាយដែលសមស្របបំផុត។
ក្រៅពីនេះនៅមានសុបិន្តជាច្រើនទៀតគួរអោយចាប់អារម្មណ៍ ដូចជាទូកដឹកទេវតាសំណាងទាំង ៧អង្គ។
ទាំងនេះជាអបិយ “ជំនឿ” របស់ជនជាតិជប៉ុននៅក្នុងថ្ងៃចូលឆ្នាំ ថ្មី។ ប្រហែលជាវាហាក់ដូចជាមានការខុសប្លែកពីវប្បធម៌វៀតណាម ណាស់មែនទេ? ប៉ុន្តែយល់សព្វដែលល្អមានន័យថាក្នុងមួយឆ្នាំអ្នកនិង ទទួលបានសំណាងល្អ នោះគឺជាជំនឿរបស់ជនជាតិជប៉ុននៅពេល ចាប់ផ្តើមឆ្នាំថ្មី។
ប្រសិនបើអ្នកសំណាងល្អសុបិន្តឃើញនូវរូបភាពខាងលើសូម ចែករំលែកអោយ Japo បានដឹកផង។