អាថ៌កំបាំងទាំង ៥ ក្នុងផ្ទះរបស់ជនជាតិជប៉ុនដែលអាចធ្វើអោយអ្នកដែលបានចូលហើយ មិនចង់ចេញមកវិញឡើយ
ផ្ទះបុរាណបែបជប៉ុនអាចនិងមានភាពចំលែកសម្រាប់មមនុស្សប៉ែកខាងលិចដោយសារការរចនាមានភាពងងឹតរបស់ពួកគេ។ គ្មាន សម្ភារៈអ្វីដែលមិនមានប្រយោជន៏នៅក្នុងផ្ទះឡើយ សម្ភារៈនីមួយៗ មានមុខងារខុសគ្នា ហើយសម្ភារៈទាំងអស់គឺមិនអាចខ្វះបាននៅក្នុង ផ្ទះឡើយ។
ជនជាតិជប៉ុនតែងតែមានវិធីក្នុងការរចនាផ្ទះខុសប្លែកពីគេ។ ដោយសារមូលហេតុនេះបានធ្វើអោយការរចនារបស់ពួកគេក្លាយទៅជាវប្បធម៌ដ៏ពិសេសគ្មានពីរសម្រាប់ផ្ទះរបស់ពួកគេ។
១. មានទីធ្លាធំទូលាយនៅក្នុងផ្ទះ
ជនជាតិជប៉ុនមិនចង់អោយផ្ទះរបស់ពួកគេរញ៉េរញ៉ៃដោយសារសម្ភារៈជាច្រើនក្នុងផ្ទះនោះឡើយ។ អ្វីដែលប្រសើរបំផុតគឺមិនដាក់ សម្ភារៈអ្វីទាំងអស់ក្នុងបន្ទប់គ្រាន់តែក្រាលកន្ទេល Tatami ដែលជាធម្មតាត្រូវបានធ្វើពីចំបើងស្ងួត។
កន្ទេល Tatami ក៏ជាសម្ភារៈមួយសម្រាប់បន្ទប់បុរាណរបស់ជនជាតិជប៉ុន ដែលអាចក្រាលបានប្រាំមួយកម្រាល។ សម្ភារៈផ្សេងទៀត ដូចជាតុឈើ ពូកអង្គុយ ទូមានច្រើនថត និងសម្ភារៈមួួយចំនួន ទៀត កម្រាលផ្កាស្ដើងត្រូវបានបត់ទុកនៅក្នុងទូ Oshiire ជាប្រភេទទូ ដែលមិនសូវមានភាពលេចធ្លូហើយមានព័ណ៌ដូចទៅនិងជញ្ជាំង។
លទ្ធផលបានអោយឃើញថា ទីធ្លាធំទូលាយ ហើយគ្មានអ្វីអាច ធ្វើអោយបាត់បង់ការចាប់អារម្មណ៏របស់អ្នកទេ។ ហើយការរៀបចំ បែបនេះក៏នាំមកនូវសារៈប្រយោជន៍មួយទៀតគឺធូលីនិងត្រូវបានប្រមូលផ្តុំនៅក្បែរផ្ទះ ហើយអ្នកអាចនឹងងាយស្រួលក្នុងការបោសសំអាតជាង។
២. បន្ទប់ក្នុងផ្ទះមានភាពដូចគ្នា
ផ្ទះបុរាណបែបជប៉ុនគ្មានជញ្ជាំងសម្រាប់ខណ្ឌឡើយ។ ជំនួសមកវិញ ជនជាតិជប៉ុនប្រើប្រាស់ Fusuma ផ្ទាំងជញ្ជាំងមួយដូចជាទ្វារ និងជាជញ្ជាំង។ វាត្រូវបានធ្វើឡើងដោយឬស្សី។
Fusuma អាចផ្លាស់ទីបាន វាធ្វើអោយជនជាតិជប៉ុនងាយស្រួល ក្នុងការផ្លាស់ប្តូរទីតាំងរបស់វានៅក្នុងផ្ទះពេលណាក៏បាន។ ពួកគេអាចធ្វើការកែប្រែបន្ទប់មួយក្លាយជាពីរ ឬក៏ផ្លាស់ប្តូរទំហំរបស់បន្ទប់។
ការកាត់បន្ថយគ្រឿងសង្ហារឹម និងសម្ភារៈងាយស្រួលផ្លាស់ទី របស់ Fusuma ក៏បានជួយសម្រួលក្នុងការប្រើជាបន្ទប់គេងពេលយប់ និងប្រែជាបន្ទប់ទទួលភ្ញៀវពេលព្រឹក។ ជាធម្មតា អាងទឹក និងបន្ទប់ទឹកត្រូវបានរៀបចំជាបន្ទប់ខុសគ្នា ដូចនេះបន្ទប់សម្រាប់ងូតទឹកអាចនឹងចំណាយកន្លែងច្រើន។
បន្ទប់មួយមានកន្លែងលាងដៃ និងបំពង់ទឹកបង្ហូរ ហើយបន្ទប់មួយទៀតមានអាងងូតទឹកបុរាណបែបជប៉ុន Ofuro។ ការបែងចែក បន្ទប់ទឹកបែបនេះមានមុខងារយ៉ាងសំខាន់ ធូលីនឹងត្រូវបានលាងសំអាតនៅពេលងូតទឹក ហើយ Ofuro សម្រាប់ការសម្រាកលំហែរអារម្មណ៍។
៣. នាំមកនូវបរិយាកាសធម្មជាតិក្នុងផ្ទះ
ផ្ទះរបស់ជនជាតិជប៉ុនតែងតែមានសួនច្បារ។ អ្នកអាចមើល សួនច្បាររបស់ខ្លួនពីក្នុងបន្ទប់បាន។ អ្វីទាំងអស់ដែលត្រូវការគឺផ្ទាំងកម្រាល ឬក៏អាចហៅថា Shoji។ នៅពេលអាកាសធាតុល្អ Shoji តែងតែត្រូវបានបើក។
វត្ថុធាតុដើមឧស្សាហកម្ម និងវត្ថុធាតុដើមធម្មជាតិពឹងទៅលើការប្រើប្រាស់សម្ភារៈជាឈើ ឬស្សី ក្រដាសស ឬផ្កា ធ្វើឱ្យផ្ទះមើលទៅស្អាតពោរពេញទៅដោយព័ណ៌ខៀវស្រស់ថ្លា និងដូចជានៅជិតធម្មជាតិ។
មានមូលហេតុមួយដែលគេតែងតែប្រើប្រាស់វត្ថុធាតុដើមទាំងនេះ។ ទីមួយគឺវាថោកជាងដែក និងថ្ម។ ទីពីរប្រទេសជប៉ុនតែងតែមានការប៉ះពាល់ដោយសាររញ្ជួយដី ហើយប្រជាជនអាចនឹងងាយស្រួលក្នុងការសាងសង់ឡើងវិញ “ផ្ទះក្រដាស” ក្រោយពីគ្រោះថ្នាក់ណាមួយ។ ក្រៅពីនេះឥដ្ឋថ្មអាចនឹងសង្កត់មនុស្សនៅពេលមានគ្រោះធម្មជាតិកើតឡើង។
៤. ផ្ទះដែលពោរពេញទៅដោយពន្លឺ
មានចំនុចមួយដែលមិនអាចខ្វះបាននៅផ្ទះបាយនៃប្រទេស ជប៉ុនគឺតែងតែមានពន្លឺព្រះអាទិត្យតាមរយៈជញ្ជាំង ហើយមានពន្លឺ ចូលមកក្នុងផ្ទះនូវពន្លឺធម្មជាតិ ពន្លឺដោយអំពូលភ្លើងជញ្ជាំងយ៉ាងពិសេសទាំងអស់ដែលត្រូវបានធ្វើឡើងដោយវត្ថុ ធាតុដើមសថ្លា អាចធ្វើអោយពន្លឺព្រះអាទិត្យចូលមកក្នុងផ្ទះ។
រួមទាំងចង្កៀងដែលធ្វើអំពីឬស្សី ឬក្រដាសអង្ករក៏អាចបង្កើតជាបរិយាកាសដ៏ស្រស់ស្អាតគួរអោយចាប់អារម្មណ៍នេះ។
៥. ប្រជាជនជប៉ុនចូលចិត្តរចនាបថកាត់បន្ថយសម្ភារៈ
អ្វីដែលសំខាន់ជាងគេបង្អស់នៅក្នុងផ្ទះរបស់ជនជាតិជប៉ុន មិនមែនជាភាពស្រស់ស្អាតនៅសំបកខាងក្រៅទេ ប៉ុន្តែគឺជាភាពងាយ ស្រួល និងសុខសាន្តនៅក្នុងចិត្តរបស់ម្ចាស់ផ្ទះនោះផ្ទាល់។
គ្មានព័ណ៌ដែលស្រស់ឆើត ឬក៏សម្ភារៈលំអជាច្រើន គឺជាចំនុចពិសេសនៃផ្ទះ របស់មនុស្សប៉ែកខាងលិច ទន្ទឹមនឹងនោះដែរ ពួកគេប្រើប្រាស់សម្ភារៈផ្ទះបាយដែលចាំបាច់សម្រាប់ជីវភាពប្រចាំថ្ងៃ។
ប៉ែកខាងលិចប្រទេសជប៉ុន វត្ថុសម្រាប់លំអទាំងអស់ត្រូវបានដាក់នៅកន្លែងដ៏ពិសេស Tokono។ វត្ថុដែលមានតម្លៃជាងគេទើបត្រូវបានដាក់នៅទីនោះ រូបចំលាក់តូច (Netsuke) សិល្បៈផ្កា (Ikebanas) អក្សរលើរូបចំលាក់ Hieroglyph។ ការរៀបចំបែបនេះពិតជាមានប្រយោជន៍ដោយសារវាអាចជួយអោយម្ចាស់ផ្ទះមានគំនិតសិល្បៈ និងអោយតម្លៃសម្រាប់ភាពស្រស់ស្អាតនៅក្នុងផ្ទះ។
តើផ្ទះរបស់អ្នកជាមួយនឹងរចនាបថបុរាណបែបជប៉ុនតើមានអ្វីខុសប្លែក? តាមអ្នកគិត ចំនុចពិសេសអ្វីដែលគួរអោយចាប់អារម្មណ៍នៅក្នុងផ្ទះរបស់ជនជាតិជប៉ុន? សូមធ្វើការចែករំលេកនូវគំនិតរបស់អ្នកផង។
ប្រែសម្រួល៖ Naing Seiha