ផ្ទះដែលនៅ​ប្រទេស​ជប៉ុនមើល​ទៅ​តូច​ចង្អៀត​ទេ​ ប៉ុន្តែ​ពេល​ ឈានចូល​ទៅ​ក្នុង​ផ្ទះអ្នក​នឹងមាន​ភាព​ភ្ញាក់​ផ្អើល

ជាមួយ​និង​ទំ​ហំ ២៩ x ២ ម៉ែត្រ តែ​ប៉ុណ្ណោះ តែផ្ទះ​រាង​ត្រី​កោណនៅប្រទេស​ជប៉ុនបែរ​ជា​មាន​ទី​ធ្លារស់​នៅ​ធំ​ទូលាយ​ និង​មាន​ខ្យល់​ចេញ ​ចូលច្រើន។

ពួក​គេ​តែង​តែ​និយាយ​តគ្នា​ថា “កុំ​វាយ​តម្លៃអ្វី​ដែល​មើល​ឃើញ ​តែ​​សំបក​ក្រៅ”។ ពាក្យ​មួយ​មាត់​នេះ​ពិត​ជា​ត្រឹម​ត្រូវ​ណាស់ដោយ សង្កេត​ទៅ​លើ​ផ្ទះតូច​​មួយ​នេះ ស្អាត​និង​នៅ​ជិត​ទន្លេ Tokyo នៃ​ប្រ​ទេស​ជប៉ុន​។

ផ្ទះ​ដែល​មាន​​រាង​ត្រី​កោណនៅ​តំបន់ទំហំ​ដី​តូច

វាត្រូវ​បាន​រចនាដោយ​ក្រុម​ហ៊ុន​រចនា Mizuishi Atelier ផ្ទះមាន​ ទំ​ហំ​តែ​ ២៩ x ២ ម៉ែត្រ នៅ​លើ​ដី​មាន​​រាង​ត្រី​កោណនៅ​តំបន់ទំហំ​ដី​តូច មួយ​នៅ​ខាងចុង​ផ្លូវ។ ផ្ទះនេះ​ជា​ទី​កន្លែង​ស្នាក់​នៅ​របស់​គ្រួ​សារ​មួយ​មាន​ពីរ​នាក់​ប្តី​ប្រពន្ធ និង​កូន​ស្រី​ម្នាក់​របស់​ពួក​គេ។

ទំហំត្រឹម​តែ ២៩ x ២ ម៉ែត្រ​ ផ្ទះ​ដែល​មាន​ទំ​ហំ​ដែល​ធ្វើ​អោយ​គេ​គិត​ ថា​តូច​ចង្អៀតពិ​បាក​រស់​នៅ ?

នៅ​ពេល​ក្រឡេក​មើល​ នរណា​ក៏​គិត​ថា​ផ្ទះ​មាន​សភាព​តូច​ចង្អៀតដែរ ប៉ុន្តែពេលចូល​ទៅ​ក្នុង​ផ្ទះមនុស្ស​ជា​ច្រើន​អាច​និង​មាន​ការ​ភ្ញាក់​ផ្អើល ដោយ​សារ​តែ​មាន​ទី​ធ្លា​ច្រើន​ជាង​អ្វី​ដែល​អ្នក​បាន​គិត​។

បរិយាកាស​នៅ​ក្នុង​ផ្ទះ​មាន​ខ្យល់​ចេញ​ចូល​គ្រប់​គ្រាន់

ផ្ទះ​មាន​រាង​ត្រី​កោណនិង​មានពីរ​ជាន់​ទៀត បន្ទប់​គេង​មាន​ទី​តាំង​ នៅ​ជាន់​ទី​មួយ ផ្ទះ​បាយ​ និង​កន្លែង​ទទួល​ភ្ញៀវ​ត្រូវ​បាន​ដាក់​នៅ​ជាន់ទីពីរ។ ក្រៅ​ពី​នេះ មាន​បន្ទប់​សម្រាប់​សម្រាក កន្លែង​លេង​របស់​ក្រុម​គ្រួសារត្រូវ​បាន​ដាក់​នូវ​ជាន់​ឡៅ​តឿ។ ដើប្បី​កាត់​បន្ថយ​ទី​ធ្លា​ក្នុង​ផ្ទះ​ សមា​ជិក​គ្រួសារ​អាច​ធ្វើ​ការ​ឡើង​ចុះ​តាម​រយៈជណ្តើរដែល​អាច​ផ្លាស់​ទី​។

គ្រប់​បែប​យ៉ាង​ត្រូវ​បាន​លាប​ព័ណ៌ស បង្កើត​ជា​បរិយាកាស​មាន​ ខ្យល់​ចេញ​ចូល​ ធំទូលាយ​សម្រាប់​ផ្ទះ​នេះ។ សូម​មើល​បន្ថែម​រូប​ភាពនៃ​ផ្ទះ​នេះ។

ផ្ទះ​ត្រូវ​បាន​រចនា​យ៉ាង​ឆ្លាត​វៃ​ សមស្របនឹង​បម្រើ​ដល់​តម្រូវ​ការ របស់​សមាជិក​គ្រួ​សារ​បី​នាក់។

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: