អស់​សំណើច​ជា​មួយ​នឹង​រឿង​ប្រ​ទេស​ជប៉ុន “បាន​ធ្វើ​អោយ​ ផ្លាស់ប្តូរ​នូវ​ផ្នត់គំនិត​របស់​ខ្ញុំ”​?

តើ​អ្នក​ធ្លាប់​បាន​ស្គាល់មនុស្ស​ម្នាក់ឈ្មោះគែន មនុស្ស​ប្រុសជន ជាតិអាមេរិច​ម្នាក់​នេះកំពុង​រស់​នៅ​ប្រ​ទេស​ជប៉ុន គាត់​បាន​និយាយ រៀប​រាប់ពី​ភាព​ឯកកោរបស់​គាត់​នៅ​ពេល​ដែល​រស់​នៅប្រ​ទេស​ជប៉ុន​ ទោះ​បី​ជា​​គាត់​ធ្លាប់​មាន​មិត្ត​ភក្តិ​ច្រើន​ពី​មុន​ក៏​ដោយ។

ហើយ​លើក​នេះ​ គាត់​ពិត​ជា​ចង់​អរ​គុណ​ប្រ​ទេស​ជប៉ុន​ដែលបាន ធ្វើ​អោយ​ផ្លាស់ប្តូរ​នូវ​ផ្នត់គំនិត​របស់​មនុស្ស​ប្រ​អាមេរិច​ម្នាក់ “ខ្មៅ​ខ្ពស់ ហើយមាន​ខ្លិន​ខ្លួន” ក្លាយ​ទៅ​ជា​មនុស្ស​ប្រុស​ដែល​ស្អាត​បាត និងមិន ​មាន​ចំណាប់​អារម្មណ៏​ជា​មួយ​និង​មនុស្ស​ស្រីទៀត។

រឿង​រ៉ាវនេះ​ពិត​ជា​មាន​ភាពចាប់​អារម្មណ៏ណាស់!

ជីវិត និង​ការ​រស់​នៅ

នៅ​ពេល​ព្រឹក ខ្ញុំ​បាន​ឆ្លុះ​កញ្ចក់​ដើម្បី​មើល​នូវ​រូប​រៀង​របស់​ខ្លួន ​ទោះជាមើលទៅ​ខ្ញុំ​នៅ​តែ​មាន​ភាព​សង្សាដូច​កាល​ពី​មុន​ ប៉ុន្តែ​ផ្នត់គំ និតរបស់​ខ្ញុំ​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង។ ​កាល​ពី​មុន​ខ្ញុំ​តែង​តែ​ញុាំ ​ភីស្សា ពង​មាន់ ឬ​ក៏​ផឹក​កាហ្វេ​ខ្មៅ​ជា​រៀង​រាល់​ព្រឹក ឥឡូវខ្ញុំ​បែរ​ជា​ញុាំ Yogurt ពិត​ណាស់​ខ្ញុំ​ញុាំ Yogurt ផ្លែ​ឈើ។ ជា​ការ​ពិត Yogurt នៅប្រ ទេស​ជប៉ុន​គឺ​មាន​ច្រើន​រស់​ជាតិ​ណាស់ ដូច​ជា​រស់​ជាតិ​ចម្រុះ រស់​ជាតិ​ ផ្លែ​ឈើ និង​រស់​ជាតិ​ផ្លែ​ស្វាយ ។

សំណាង​ណាស់​ដែលខ្ញុំ​រស់​នៅ​ទី​នេះ​ ម្នាក់​ឯង​ ហើយ​និង​គ្មាន​សាច់​ញាតិ​ណា​ម្នាក់​នៅ​ជា​មួយ ​និង​មើល ​ឃើញការ​ផ្លាស់​ប្តូរ​របស់​ខ្ញុំឡើយ។

ម៉ូត

មិន​ត្រឹម​តែ​ជីវភាព​រស់​នៅ ការស្លៀក​ពាក់សំលៀក​បំ​ពាក់​របស់​ ខ្ញុំនៅ​ពេល​ដែល​រស់​នៅ​ប្រទេស​ជប៉ុន​ ក៏​បាន​ធ្វើ​អោយ​ខ្ញុំ​មាន​ភាព​ភ្ញាក់​ ផ្អើរ​យ៉ាង​ខ្លាំង​ផង​ដែរ។ ក្នុង​ថ្ងៃ​ដ៏​ល្អ​មួយ ខ្ញុំ​ប្រែ​ជា​មាន​អារម្មណ៏​ខ្មាស់​ អៀននៅ​ពេល​ដែល​ដើរ​ចូល​ទៅក្នុង​ហាង ជា​មួយ​និង​ពុក​មាត់​បី​ថ្ងៃ​មិន​ ទាន់បាន​កោរ រួម​ទាំង​អាងសុឺ​មីយ៉ាង​ជ្រួញ។

ខ្ញុំ​ធ្លាប់​បាន​ចំអក​អោយ​មិត្ត​ភកិត្តដែល​មាន​សក់​ក្បាលយ៉ាង​រលង ជាមួយ​និង​កា​បូបដ៏​តូចស្អាត​របស់​ពួក​គេ ប៉ុន្តែ​បច្ចុប្បន្នខ្ញុំបែរ​ជា​ចាប់​ ផ្តើម​គិត​ថា​តើ​ធ្វើ​យ៉ាង​ណា​ដើម្បី​អោយ​ចិញ្ចើមរបស់​ខ្ញុំ​មើល​ទៅ​ សម្រម។

ខ្ញុំ​មិន​អាចត្រាំបាន​ជា​មួយ​និង​រូប​រៀងខ្លួន​ឯង​ដើរ​តាម​ផ្លូវក្រុង Tokyo ជាមួយ​និង​ស្បែក​ជើង​ផ្ទាត់ និង​ខោ​ខ្លី។ ជា​រៀង​រាល់​ថ្ងៃ ខ្ញុំ​បាន ​មើលទៅ​ក្នុង​កញ្ចក់ និង​សួរ​ខ្លួន​ឯងថាតើ​ស្រោម​ជើង​ទាំង​អស់​នេះ សាក​សម​ជា​មួយ​និង​ខោ​ជើង​ប៉ុង​ដែល​ខ្ញុំ​កំពុង​តែ​ពាក់ដែរ​ទេ? ល្អ​ ណាស់ពណ៌​របស់​វា​គឺ​សុី​និង​គ្នាមែន ។

ជីវ​ភាព​រស់​នៅ នៅ​ប្រ​ទេស​ជប៉ុន​បាន​ធ្វើ​អោយ​ខ្ញុំ​ចេះ​តុប​តែង​ខ្លួន ដោយ​សារ​តែ​មិត្ត​ភកិ្ត​របស់​ខ្ញុំ​ភាគ​ច្រើន​សុទ្ធ​តែ​បែប​នេះ។

រឿង​រ៉ាវ​នៃ​បន្ទប់​ទឹក​សា​ធារណៈ

តើ​អ្នក​ធ្លាប់​បាន​ឮពាក្យ ការ​បំពេញតុណ្ហារបស់​ខ្លួន​ឯង ប្រាកដ​ ជា​ហើយ តែ​វា​ជា​សកម្ម​ភាព​ដែល​អ្នក​គួរ​តែ​ធ្វើ​នៅ​ក្នុង​បន្ទប់​គេងរបស់ អ្នក​ ឬ​ក៏​ជា​កន្លែង​ដែល​ឯកជន គឺ​មិន​មែននៅ​ក្នុង​បន្ទប់​ទឹក ​សាធារណៈទេ។

ពេល​រំលឹក​ដល់​ប្រ​ទេស​ជប៉ុនប្រ​ហែល​ជា​អ្នក​អាច​និង​ដឹង​ពី Chikan (ការ​ស្ទាប និង​អង្អែលខ្លួន​ប្រាណ​របស់​អ្នក​ផ្សេង) នៅ​លើ​រថ​ ភ្លើង ហើយ​ធាតុ​ពិតជន​ល្មើស​ទាំង​អស់​នោះអាច​រៀប​រាប់​នៅ​ក្នុង ​វប្បធម៌ជប៉ុន។ សំ​ខាន់​ជាង​នេះ ការ​ធ្វើ​ជា​មិន​ដឹង មិនយល់​របស់​ប្រជា​ ជននៅ​ទី​នេះ​អាច​ត្រូវ​បាន​រៀប​ចូល​ជា​វប្បធម៌មួយ ។

រូប​ភាព Ameblo.jp

អា​ទិត្យ​មុន​ខ្ញុំ​ទៅ​ផឹក​ស្រា​នៅ Izakaya នៅ​ថ្ងៃ​អង្គារ ប្រាកដ ​ណាស់​គឺ​ថ្ងៃ​អង្គារ ដោយ​សារ​តែ​គេ​តែង​​បញ្ចុះ​តម្លៃ​ពាក់​កណ្តាល​នៅ រៀង​រាល់​ថ្ងៃ​អង្គារ។ មុន​ពេល​ឡើង​លើ​ទូក ខ្ញុំ​មាន​អារម្មណ៏​ថា​ចង់​ទៅ ​បន្ទប់ទឹក​ណាស់ដោយ​សារ​តែ​ស្រា​ដែល​គេ​បញ្ចុះ​តម្លៃ​ទាំង​នោះ ខ្ញុំ​ដើរ​ ឆ្ពោះ​ទៅ​បន្ទប់​ទឹក​សាធារណៈ។ ក្នុង​ពេល​ដែល​ខ្ញុំ​កំពុង​តែ​ធ្វើ​រឿង ​របស់​ខ្ញុំ មនុស្ស​ប្រុស​ម្នាក់​នៅ​ក្បែរ​នោះ​ញ័រ​កន្រ្តាក់​ខ្លួន​ និង​ធ្វើ​អ្វី​នោះ​គឺ​​ អ្នក​អាច​និង​ដឹង​ហើយ​។

ខ្ញុំ​មិន​បាន​មើល​សោះ​ឡើយ អ្នក​ដឹង​ហើយ ប្រ​សិន​បើ​អ្នក​ជា​ មនុស្ស​ប្រុស​ អ្នក​អាច​និង​យល់​ចំពោះ​សកម្ម​ភាព​បែប​នេះ ហើយ​ មនុស្ស​ខាង​លើ ប្រហើយ​ជា​ធ្វើ​ហួស​ពី​ការ​កំ​ណត់។

យ៉ាង​ម៉េច​ក៏​បាន! ប៉ុន្តែ​ក្នុង​ពេល​វេលា​នោះ ខ្ញុំ​ពិត​ជា​មាន​ភាព​ ខ្មាស់​អៀន​ ហាក់​ដូច​ជា​ខ្លួន​មិន​មែន​ជា​មនុស្ស​ប្រុស​ ហើយ​ខ្ញុំ​កាន់​តែ ​សង្ឃឹម​ថា​គ្មាន​នរណា​ម្នាក់​ដើរ​ចូល​នៅពេល​នេះដើប្បី​អោយ​ខ្ញុំ​អាច​ ដើរ​ដោយ​ធ្វើ​ជា​មិន​ដឹង​រឿង​អ្វី​សោះ។

មនុស្ស​ស្រី​ដែល​មាន​ភាព​ទាក់​ទាញ

ប៉ុន្តែ​អារម្មណ៏​ដែល​ធ្វើ​អោយ​ខ្ញុំ​ភិត​ភ័យ​ខ្លាំង​នោះ​គឺការ​ចាប់​ អារម្មណ៏ទៅ​លើ​​មនុស្ស​ស្រី​របស់​ខ្ញុំ​មិន​ដូច​ពី​មុន​។ មនុស្ស​ស្រី​ជប៉ុន​ដ៏​ គួរ​អោយ​ទាក់​ទាញឬ? គ្មា​ន​នរណ​ម្នាក់​មាន​សមត្ថភាព​ទាក់​ទាញ​ខ្ញុំ​ បាន​។ គំនិត​ខ្ញុំ​មិន​មែន​​មាន​ន័យថាពួក​គេ​មិន​ស្អាតនោះ​ទេ គ្រាន់​តែ​ មនុស្ស​ស្រី​ទាំង​អស់​នោះ​មិន​មែន​ជា​ប្រ​ភេទ​មនុស្ស​ដែល​ខ្ញុំ​ពេញ​ចិត្ត។

រូប​ភាព japanese.china.org.cn

ខ្ញុំ​ធ្លាប់​បាន​ទៅ​ហាង​ស្រា​ជា​ច្រើន​ ផឹក​ស្រា​និង​ញ៉ែមនុស្ស​ស្រី​ ជប៉ុនជា​ច្រើន។ ពួក​គាត់​ទាំង​អស់​សុទ្ធ​តែ​ពាក់​អាវ​ក្នុងគួរ​អោយ​ទាក់ ​ទាញ​ ពាក់រោម​ភ្នែក រស់នៅ​ក្នុង​ខុន​ដូ​ជា​មួយ​ម្តាយ​និង​ប្អូន​ប្រុស​។ ហើយ​មនុស្ស​ស្រី​ទាំង​នេះ​ចូល​ចិត្ត​ទិញ​សំលៀក​បំ​ពាក់ ភាគ​ច្រើន​ ឃើញ​ឆ្កែ Dachshund (ឆ្កែ​តូច) គួរ​អោយ​ស្រ​លាញ់​ណាស់។

ខ្ញុំ​បែរ​ជា​មាន​គំនិត​ថា​ “ខ្លួ​នឯង​ចាប់​ផ្តើម​សម្រាំង​រើស” នៅ​ពេល​ដែល​អ្វី​ដែល​បាន​រៀប​រាប់​ខាង​លើពិត​ជា​ធម្ម​តា​ និង​គ្មាន​អ្វី​ ពិសេសសោះ។ ប្រ​ហែល​ជា​មនុស្ស​ស្រីនៅ​ហាង​ស្រា​ទាំង​នេះ​ត្រឹម ​តែ​សំដែង​បែប​នេះ ដោយ​មូល​ហេតុ​វា​ជា​ការ​ទាក់​ទាញមនុស្ស​ប្រុស ​ជប៉ុន និង​ចូល​ចិត្តហើយ?

ខ្ញុំ​សួរ “ប្រ​សិន​ជា​ខ្ញុំ​អាច​ធ្វើ​រឿង​អ្វី​មួយ​ស្រាប់ជីវិតរបស់នាង តើ ខ្ញុំ​អាចធ្វើ​អ្វី​បាន?” ត្រូវ​ហើយ​ខ្ញុំ​ជា​មនុស្ស​ចូល​ចិត្ត​សួរនូវ​សំណួរ​បែប ស្មុគ​ស្មាញ​នេះ។

“រៀប​ការ​ជាមួយ​នាង” នាង​បាន​ឆ្លើយ។

ពិត​ណាស់​នរណា​ក៏​មាន​គោល​ដៅ​ក្នុង​ជីវិត។ ចុះ​មិត្ត​ប្រុស​របស់​ នាង​គិត​បែប​ណា?

“នាង​ឆ្លើយ​ថា​នាង​គ្មាន​មិត្ត​ប្រុស​ នាង​គ្រាន់​តែ​ចង់​រៀប​ការ ជា​ មួយ​នរណា​ក៏​បាន”។

អរ​អូន​ជា​មនុស្ស​ឈោងខ្ពស់ ជូន​ពរ​អោយ​អូន​សំណាង​ល្អ។

រឿង​ត្រូវ​បាន​បញ្ចប់ ប្អូន​ស្រី​ជប៉ុន​ដ៏​ស្រស់​ស្អាតមាន​គោល​បំ​ ណង​រៀប​ការ​ជា​មួយ​និង​ខ្ញុំ ហើយ​ខ្ញុំ​និង​មិន​អាច​មាន​លទ្ធផល​ល្អនៅ ពេល​ក្រោយ​សោះ​ឡើយ។

តើ​ខ្ញុំ​បាន​បាត់​បង់​ភាព​ជា​បុរស​ពាក់​កណ្តាលនៅ​ពេល​ដែល​រស់​នៅប្រទេស​ជប៉ុនហើយ?

ប្រ​ហែល​នេះ​ជា​មូល​ហេតុ​ “មនុស្ស​ប្រុស​សីុ​ស្មៅ” នៅ​ប្រទេស ​ជប៉ុនមាន​ភាព​កើន​ឡើងយ៉ាង​វិល​មុខ នៅ​ទី​នេះ​ពិត​ជា​កន្លែង​ធ្វើ​ អោយ​ផ្លាស់​ប្តូរនូវ​ផ្នត់​គំនិតអំពី​ភេទ​ដ៏​គ្រោះ​ថ្នាក់​បំផុត​មែន​ទេ?

ព័ត៌មាន​បន្ថែម Japaneseruleof7

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: