ហាង​លក់​សុទ្ធ​តែ​ទំនិញ ​“មាន​តម្លៃ” ប៉ុន្តែ​បែរ​ជា​តុប​តែង​បន្លំ​ដល់​ ថ្នាក់មិន​អាចមើល​​ដឹង​ថា​ជា​ហាង​លក់​ទំនិញ​ឡើយ

ប្រ​ទេស​ជប៉ុន​គឺ​ជា​ប្រ​ទេស​ដែល​មាន​ហាង​លក់​ទំនិញ​ស្អាត​ជា​ ច្រើន ហើយ​ចំលែក​ថែម​ទៀត។ ប៉ុន្តែ​ពេល​និយាយ​ដល់​ភាព​ចំលែក នោះគឺ​យើង​អាច​នឹក​ឃើញ​ភ្លាម​ពី​ហាង​លក់​ទំនិញ​មួយនេះ​។

ដំ​បូង​បង្អស់​អ្នក​នឹង​វង្វេង​ផ្លូវ​ភ្លាម​ក្នុង​ពេល​ដែល​ចេញ​ដំ​ណើរ​ទៅ​រក​ហាង​លក់​ទំនិញ​មួយ​នេះ។

រូប​ភាព http://portal.nifty.com/kiji/170613199880_1.htm

ទោះ​បី​ពេល​ខ្លះ​ឈរ​នៅ​ចំ​ពី​មុខ​ហាង​ប៉ុន្តែ​មើល​មិន​ស្គាល់ផង។

រូប​ភាព http://portal.nifty.com/kiji/170613199880_1.htm

គឺ​វា​ហាក់​ដូច​ជា​យើង​កំពុង​ចូល​ទៅ​ផ្ទះ​នរណា​ម្នាក់អីចឹង គឺមិន​មែនចូល​ទៅ​ហាង​សម្រាប់​​លក់ទំនិញ​នោះ​ឡើយ។

រូប​ភាព http://portal.nifty.com/kiji/170613199880_1.htm

ប្រ​សិន​បើ​អ្នក​ឈរ​នៅ​ពី​ក្រៅ​ហាង​លក់​ទំនិញ នោះគឺ​វា​មិនខុស​ពី​ ផ្ទះ​របស់​ប្រ​ជាជន​ធម្ម​តា​នោះ​ឡើយ។ ប៉ុន្តែ​នៅពេល​ដែល​ចូល​ទៅ​ក្នុង​ហាង​ អ្នក​អាច​នឹង​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំងនូវ​អ្វី​ដែល​អ្នក​បាន​ឃើញ។​

រូប​ភាព http://portal.nifty.com/kiji/170613199880_1.htm

រូប​ភាព http://portal.nifty.com/kiji/170613199880_1.htm

នៅ​ក្នុង​ហាង​មាន​​ល្បែង​ឧ​បករណ៍ជ័រគ្រឿង​យន្ត​ជា​ច្រើន។ ម្ចាស់​ហាងទំនិញ​កាល​ពី​មុន​មាន​ហាង​លក់ល្បែង​ឧ​បករណ៏ជ័រគ្រឿង​យន្ត​ ដូច​ជា​ហាង​ដ៏​ទៃ​ទៀត​ដែរ។ ប៉ុន្តែ​នៅ​អាយុ​ ៣១​ឆ្នាំគាត់​បាន​សម្រេច​ ចិត្ត​បិទ​ហាង និង​រក្សា​នូវ​ទំនិញ​ដែល​នៅ​សេស​សល់​ សរុប​នៃ​ទឹក​ប្រាក់របស់​ទំនិញ​រហូត​ដល់​ទៅ​ ១០.០០០.០០០ យ៉េន។

ម្ចាស់​ហាង​ទំនិញ​គ្មានគំនិត​លក់​ទំ​និញ​នៅ​ក្នុង​ហាង​ឡើយ ហេតុ​នេះហើយ​ក៏មិន​បាន​ជួស​ជុល​ ឬ​កែ​លម្អ​ហាង​ដើម្បី​ទាក់​ទាញ​ភ្ញៀវឡើយ។ ដូច​នេះ​ភ្ញៀវ​ដែល​មក​ទិញ​ទំនិញ​ក៏​មិន​អាច​នឹង​ដឹង​ថា ​នោះ​ជា​ហាង​លក់​ល្បែង​ឧ​បករណ៏ជ័រគ្រឿង​យន្ត​ដែរ។

ដូច​នេះ​ហើយ​ទោះ​បីមាន​ហាង​ប៉ុន្តែ​ក្នុងហាង​គ្មាន​ស្រមោល​ ភ្ញៀវម្នាក់ឡើយ។

ប៉ុន្តែ​នៅ​ខាង​ក្នុង​នៃ​ហាង​ទំ​និញ​មួយ​នេះ អ្ន​កអាច​នឹង​រក​ឃើញ​ទំនិញដ៏​មាន​តម្លៃជា​ច្រើន​ដោយ​មិន​មែន​នរណា​ក៏​មាន​លុយ​សម្រាប់​ទិញ​នោះទេ។

ប្រ​សិន​បើ​អ្នក​មាន​ការ​ចាប់​អារម្ម​ណ៏​ទៅ​នឹង​រឿង​ដើរ​ស្វែង​រក​វត្ថុ ដែល​មាន​តម្លៃ ​នោះប្រាកដ​ណាស់​នេះ​អាច​ជា​កន្លែងយ៉ាង​ល្អ​សម្រាប់អ្នក​​។

ទៅ​ទិញ​ទំនិញ​បែប​នេះ​ពិតជា​ចំលែក​ណាស់​មែនទេ?

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: