វិធីព្យាករណ៍​របស់ជ​ប៉ុនចំពោះគ្រោះធម្មជាតិដោយសង្កេតមើល​ធម្មជាតិ

ជប៉ុនជាប្រទេសដែលមានរញ្ជួយដីកើត​ឡើង​ញឹកញាប់ ដូច្នេះជប៉ុនជាប្រទេសនាំ​មុខ​ខាង​វិធានការបង្ការ​រញ្ជួយ​ដី។ ពួក​​គេ​​រៀប​ចំប្រព័ន្ធអាគារខ្ពស់ដែលមានរចនាសម្ព័ន្ធរឹងមាំ មិន​ងាយដួលរលំទោះបីជារញ្ជួយ​ដី​ខ្លាំង។

ក្រុមជួយសង្គ្រោះពេល​​មហន្តរាយរបស់​ជប៉ុនត្រូវបានគេចាត់ទុកថាមានសមត្ថភាពខ្ពស់​នៅលើពិភពលោក។

មិន​ត្រឹម​តែ​សកម្មភាព​​ក្នុង​ប្រទេស​ ប្រសិន​បើ​ប្រទេសជិត​ខាង​ត្រូវ​ការ​ជំនួយពេល​មាន​រញ្ជួយ​ដី​ខ្លាំង ក្រុម​ជួយ​សង្គ្រោះ​របស់​ជប៉ុន​នឹង​​ប្រញាប់​​បញ្ជូនមនុស្ស​ទៅដល់។ ក្រៅពី​សមត្ថភាពជួយ​សង្គ្រោះ​ ក្រុមនេះក៏ត្រូវបានបណ្តុះបណ្តាល​ជំនាញស្វែងរករញ្ជួយដីផងដែរ។ គួរឲ្យ​​​​​ស្តាយ​ការទស្សន៍ទាយអំពីរញ្ជួយដីនៅមានកម្រិត​ទាបនៅ​ឡើយ។ បើអាចដឹង​មុនយើងអាចកាត់បន្ថយការខូចខាតចំពោះមនុស្សបានដោយការជម្លៀសខ្លួន។

មិនត្រឹមតែប្រើប្រាស់វិធីវិទ្យាសាស្រ្ត ក្រុមជួយ​សង្រ្គោះក៏​ប្រើ​វិធី​ដែល​មានពី​បុរាណ​មក​ ​ប៉ុន្តែមិន​ទាន់​មា​នការ​បញ្ជាក់​ច្បាស់​លាស់។

ប្រសិន​អ្នក​មើល​ឃើញ​ចំ​ណុច​ទាំង​នេះ នោះអាចជាការព្យាករណ៍នៃរញ្ជួយដីនា​ពេលខាងមុខ។

១. ពពក​មាន​សភាព​ចម្លែក

នេះជា​ចំណុច​មួយ​ក្នុង​ចំ​ណោម​សញ្ញា​ប្រាប់​អំពី​គ្រោះ​មហន្ត​រាយ​ជិត​មកដល់។

ពពក​ត្រូវ​បានញែកដាច់ពីផ្ទៃមេឃដោយបន្ទាត់ត្រង់មួយ​។ បន្ទាប់ពី​រយៈពេល ៣ ថ្ងៃ​ឃើញបាតុភូតនេះនឹងមាន​រញ្ជួយដី​ធំ​មួយ។

ករណី​នេះ​ត្រូវ​នឹង​ករណី​រញ្ជួយ​ដី​នៅ​ Hokkaido Kushiro-oki ក្នុង​ឆ្នាំ ២០០៥ និង​រញ្ជួយ​ដី​នៅ Tottori ក្នុង​ឆ្នាំ ២០១៦។ ក្រៅពី​នេះ​ នៅ​មាន​រូប​រាង​ពពក​ចម្លែក​ផ្សេង​ទៀតក៏​អាច​ព្យាករណ៍​បាន​ដែរ។

ពពក​មាន​រាង​ដូចជា​ផ្សែង។ ប្រសិន​បើ​ពពក​នេះ​កាន់​តែ​វែងមានន័យថាពេលវេលានៃរញ្ជួយដីជិត​មក​ដល់។

មុនពេលមានរញ្ជួយដី Sumatra នៅ Indonesia ក្នុង​ឆ្នាំ ២០០៤ និងរញ្ជួយ​ដី​នៅ Kumamoto ក្នុង​ឆ្នាំ ២០០៦ មនុស្សមួយចំនួនបានសង្កេតឃើញពីបាតុភូតនេះ។ នេះ​ក៏ជា​រូប​ភាពគួរឲ្យ​កត់​សម្គាល់​របស់​ពពក។

២. សង្កេតមើលសកម្មភាព​របស់សត្វ

ពិតជា​ចម្លែកណាស់ដែលឃើញត្រីបាឡែនហែលចូល​ច្រាំងស្លាប់​ទាំង​ហ្វូង​ ឬឃើញ​មាន​ត្រី Sakegashira ជាប្រភេទ​ត្រី​ដែល​រស់​នៅ​ក្រោម​បាត​មហាសមុទ្រ​។

អ្នកនេសាទជប៉ុនចាប់បានត្រីប្រភេទនេះនៅ​ថ្ងៃទី ៩ ខែ​ឧសភា ឆ្នាំ​នេះ។ ធម្មតា​ត្រី​ប្រភេទ​នេះរស់​នៅ​ក្នុង​ជម្រៅ​ចាប់​ពី ២០០ ដល់ ៥០០ ម៉ែត្រ​បើប្រៀបនឹងកម្រិតទឹកសមុទ្រ។ ហេតុ​នេះ​ពេល​ឃើញ​វា​ហែលទៅ​តំបន់​ទឹក​រាក់​ជាងបង្ហាញ​អំពី​សញ្ញា​មិនល្អ។ មនុស្សជាច្រើនជឿថានេះជាសញ្ញាសត្វ​កំ​ពុង​ភៀស​ខ្លួនព្រោះ​មាន​រញ្ជួយ​ដី​ក្រោម​បាត​មហាសមុទ្រ ជាមូល​ហេតុ​ដែល​បង្ក​ឲ្យ​​មាន​រលកយក្ស។

ក្រៅពី​នេះ ប្រសិន​សង្កេត​ឃើញ​ភាពមិនប្រក្រតីរបស់សត្វក្អែក ឆ្កែ និង​ឆ្មា អ្នក​អាច​ឃើញ​ថា​សត្វ​ទាំង​នេះ​មាន​ប្រផ្នូលដឹង​មុនគ្រោះ​ធម្មជាតិ ចំណែក​មនុស្ស​យើង​មិន​ដឹង​អ្វី​សោះ។

ខណៈពេលដែលមនុស្សពឹងផ្អែកលើការបង្កើតនៃវិទ្យាសាស្ត្រ សត្វដែលនៅជុំវិញនោះអាចដឹង​មុន​គ្រោះ​មហន្ត​រាយហើយ​ស្វែង​រក​វិធី​រត់គេចខ្លួន។

ជប៉ុនជាប្រទេសដែលរងគ្រោះដោយសាររញ្ជួយដីអស់​រយៈពេល ២០ ឆ្នាំ។ យើងគួរតែជឿលើប្រាជ្ញា និងបទពិសោធរបស់មនុស្សធ្លាប់​ជួបប្រទះដើម្បីការពារជីវិតរបស់​ខ្លួន និង​ក្រុម​គ្រួ​សារ។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: