ប្រទេសជប៉ុនកំពុងផ្លាស់ប្តូរផ្នត់គំនិតព្រោះការងារគ្មានស្ថេរភាព
ប្រទេសជប៉ុនធ្លាប់ស្ថិតក្នុងស្ថានភាពក្រលំបាកក្រោយសង្គ្រាម។ ប៉ុន្តែដោយសារតែល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ច ប្រទេសជប៉ុនក្រោកឡើងពីប្រទេសចាញ់សង្គ្រាមរហូតដល់ជាប់ចំណាត់លេខ ៣ នៃសេដ្ឋកិច្ចពិភពលោក។ ដើម្បីធ្វើដូច្នេះបានត្រូវមានការគាំទ្រនៃក្រុមហ៊ុនជប៉ុន។ ជោគជ័យនៃអាជីវកម្មទាំងនេះស្ថិតនៅលើ “របបការងារពេញមួយជីវិត”។
របបការងារនេះស្របតាមគំនិតរបស់ប្រជាជនជប៉ុនពីដើម។ បន្ទាប់ពីបានបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ ពួកគេនឹងជ្រើសរើសធ្វើការនៅក្រុមហ៊ុនមួយរហូតដល់ចូលនិវត្តន៍។
ឪពុករបស់ខ្ញុំធ្វើការនៅក្នុងផ្សារត្រី មិនដែលផ្លាស់ប្តូរការងារទោះបីជាគាត់អាចធ្វើការនៅក្នុងបរិយាកាសការងារល្អជាង។
“ធ្វើការនៅកន្លែងណាធ្លាប់នៅទីនោះ។ ដូច្នេះផ្លូវដែលល្អគឺនៅរហូតដល់ទីបញ្ចប់”។
ហេតុនេះត្រូវគិតអោយបានដិតដល់នឹងធ្វើការនៅកន្លែងណាក្រោយពេលបញ្ចប់ការសិក្សា ចំពោះនិស្សិតជប៉ុនវាគឺជាការសម្រេចចិត្តនៃជីវិត។ ពេលចូលធ្វើការនៅកន្លែងណាត្រូវធ្វើអោយអស់ពីចិត្ត កម្លាំងបញ្ញា និងរាងកាយសម្រាប់ក្រុមហ៊ុន នៅក្នុងដំណាក់កាលធ្វើការឡើងឋានៈបណ្តើរៗ រក្សាទុកប្រាក់ចូលនិវត្តន៍សម្រាប់ចាយពេលចាស់ទៅ។ នេះជាជីវិតដ៏ល្អបំផុតរបស់ប្រជាជនជប៉ុន។
ប៉ុន្តែនោះគ្រាន់តែជាគំនិតចាស់បុរាណប៉ុណ្ណោះ។ សម័យនេះគឺខុសគ្នា។
របៀបធ្វើការពេញមួយជីវិតគឺលែងសាកសម និងហួសសម័យទៅហើយ។
នេះជាមតិរបស់ប្រធានក្រុមហ៊ុន Toyota។ មិនមែនមានតែ Toyota មានអាជីវកម្មធំ ៗ ជាច្រើនផ្សេងទៀតក៏វិនិច្ឆ័យបែបនេះដែរ។
មូលហេតុនៃការវិនិច្ឆ័យនេះគឺដោយសារតែការដួលរលំនៃក្រុមហ៊ុនមូលបត្រ Yamaichi។
Yamaichi ធ្លាប់ស្ថិតក្នុងបញ្ជី “ពាណិជ្ជកម្មធំទាំង ៤” លំដាប់កំពូលនៅប្រទេសជប៉ុន។ នៅពេលចូលធ្វើការកន្លែងនេះត្រូវចាត់ទុកថាលែងព្រួយបារម្ភពេលចាស់ទៅ។ ប៉ុន្តែក្នុងឆ្នាំ ១៩៩៧ ក្រុមហ៊ុនបានប្រកាសសក្ស័យធនក្រោមភាពភ្ញាក់ផ្អើលនៃបុគ្គលិករាប់ពាន់អ្នក។
ស្មានថារកបានការងារមានប្រាក់ខែខ្ពស់ នឹងនរ មានជីវិតរស់នៅល្អដែលមនុស្សជាច្រើនប្រាថ្នា ប៉ុន្តែបែរជាបាត់បង់ក្នុងរយៈពេលខ្លី។ បុគ្គលិករបស់ Yamaichi ត្រូវបង្ខំចិត្តធ្វើការនៅក្រុមហ៊ុនតូចជាមួយប្រាក់ខែទាបជាងមុន។ មិនត្រឹមតែប៉ុណ្ណោះនៅក្រុមហ៊ុនថ្មី រយៈពេលធ្វើការរបស់ពួកគេត្រូវបានកាត់បន្ថយនាំអោយប្រាក់ចូលនិវត្តន៍ថយចុះ។
ចំពោះបរាជ័យរបស់ក្រុមហ៊ុនប្រធាន Yamaichi និយាយជាមួយនឹងទឹកភ្នែកថា “ជាកំហុសរបស់ខ្ញុំ បុគ្គលិកគ្មានកំហុសអ្វីទាំងអស់”។ ទោះជាយ៉ាងណាក៏ដោយពាក្យទាំងនេះមិនអាចបន្ថយការឈឺចាប់របស់មនុស្សជាច្រើនព្រោះការរំពឹងទុកបានបាត់បង់។
ចាប់តាំងពីរឿងនេះជំនឿលើស្ថេរភាពរបស់ជនជាតិជប៉ុនបានបាត់បង់ទាំងស្រុង។ អាចចូលធ្វើការក្នុងក្រុមហ៊ុនធំមិនមានន័យថាជីវិតនឹងល្អទេ។
សព្វថ្ងៃក្រុមហ៊ុនធំជាច្រើនបានកាត់បន្ថយបុគ្គលិករបស់ពួកគេដោយអោយចូលនិវត្តន៍មុន។ នៅចុងឆ្នាំនេះ Toshiba បានអនុញ្ញាតអោយបុគ្គលិក ១០៦០ នាក់ចូលនិវត្តន៍ និងបន្តកើនឡើងចំនួន ៧៨០០ នាក់ក្នុងរយៈពេល ៥ ឆ្នាំបន្តទៀត។
ចូលនិវត្តន៍មុន ៥ ឆ្នាំមានន័យថាប្រាក់ចូលនិវត្តន៍ដែលរក្សាទុកក្នុងរយៈពេល ៥ ឆ្នាំនឹងបាត់បង់។
តើត្រូវទទួលប្រាក់ចូលនិវត្តន៍បន្ទាប់មកទៅធ្វើការនៅកន្លែងផ្សេងឬ?
នេះជាគំនិតរបស់ប្រជាជនជប៉ុនភាគច្រើនបច្ចុប្បន្ននេះ។ ទោះយ៉ាងណាករណីស្វែងរកងារងារក្រោយអាយុ ៥០ មានតិចណាស់។ ពីព្រោះបុគ្គលិកដែលពូកែទោះបីដាក់ពាក្យសុំចូលនិវត្តន៍មុន ក៏ក្រុមហ៊ុនរកគ្រប់វិធីរក្សាទុកបុគ្គលិកពូកែ។ អ្នកដែលចូលនិវត្តន៍មុនភាគច្រើនគ្មានជំនាញអ្វីពិសេស ដូច្នេះពិបាកក្នុងការដាក់ពាក្យសុំការងារផ្សេង។
នេះជាយុគសម័យមួយដែលការប្រកួតប្រជែងកំពុងកើនឡើង។ ប្រឈមនឹងការផ្លាស់ប្តូរទាំងនេះ យុវជនជប៉ុនបច្ចុប្បន្នបានផ្លាស់ប្តូរគំនិតរបស់ខ្លួន។ ពួកគេយល់ថាទោះបីជាលះបង់ស្មោះត្រង់ចំពោះក្រុមហ៊ុន លទ្ធផលពួកគេក៏ត្រូវបញ្ឈប់ដែរ។
ដូច្នេះពួកគេបានសម្រេចចិត្ដរកការងារដែលសមនឹងខ្លួនគេ ផ្លាស់ប្តូរការងារពេលដែលចាំបាច់ ហើយពេលចាស់ទៅនៅតែខំប្រឹងធ្វើការមិនអាចរំពឹងទៅលើប្រាក់ចូលនិវត្តន៍។ យុវជនយល់ថា “របបការងារពេញមួយជីវិត” គ្រាន់តែឆ្លុះបញ្ចាំងពីភាពស្មោះត្រង់ចំពោះក្រុមហ៊ុនមិនមែនជាការធានាសម្រាប់អនាគតរបស់ពួកគេនោះទេ។
ប៉ុន្តែក៏មិនអាចបដិសេធដោយសារតែប្រតិបត្ដិការនេះធ្វើអោយប្រទេសជប៉ុនយកឈ្នះលើការធ្លាក់ចុះនៃសេដ្ឋកិច្ច និងអភិវឌ្ឍនៅក្នុងសេដ្ឋកិច្ច។
ទោះជាយ៉ាងណាយុគសម័យថ្មីក៏ត្រូវបានសម្រេច មានការផ្លាស់ប្តូរជាច្រើន ហើយប្រទេសជប៉ុនកំពុងប្រឈមនឹងការផ្លាស់ប្តូរនៃគំនិតរបស់យុវជនដែលជាអនាគតប្រទេសជាតិ។
Kengo Abe