ប្រទេសជប៉ុនខ្វះកម្មករដោយសារតែមនុស្ស​ចាស់​កើន​ឡើង

បច្ចុប្បន្ន​នេះចំនួន​ប្រជាជន​ជប៉ុន​ប្រហែល ១២០,០០០,០០០ នាក់។

នៅក្នុងឆ្នាំ ​២០១៨​ នេះកម្ពុជា​មាន​​ចំនួនប្រជាជន​ប្រមាណ​ជាង ១៦,០០០,០០០ ​នាក់ទោះ​បី​ចំនួ​ន​ប្រជាជន​ជប៉ុន​ខ្ពស់​ជាងប៉ុន្តែ​មនុស្សចាស់​កំ​ពុង​កើន​ឡើង។

នេះគឺជាបញ្ហាធ្ងន់ធ្ងរដែលប៉ះពាល់ដល់គ្រប់វិស័យនៅក្នុងប្រទេស ថែម​ទាំងមាន​យុវជន​មួយ​ចំនួន​មិន​ចេញ​ពី​ផ្ទះដើម្បី​រក​ការងារ​ផងដែរ។

កង្វះពលកម្ម គឺជាបញ្ហានាពេលបច្ចុប្បន្នដែលអ្នក​ដឹកនាំជប៉ុនកំពុង​ឈឺក្បាលដើម្បីស្វែង​រកដំណោះស្រាយ។

នៅឆ្នាំ ២០១៨ ក្រុម​ហ៊ុន​មួយ​ចំនួន​ក្ស័យ​ធន​ ប្រាក់ចំណូលបានធ្លាក់ចុះដោយសារតែកង្វះកម្មកររហូតដល់ទៅ ៤០០ ក្រុមហ៊ុន។

ទទួលរងផលប៉ះ​ពាល់ធ្ងន់ធ្ងរបំផុតគឺសហគ្រាសខ្នាតមធ្យម និង​ខ្នាត​តូច។ មិនថាពួកគេខំប្រឹងស្វែងរកធនធានមនុស្សយ៉ាងណាក៏ដោយមនុស្ស​ភាគច្រើនរកតែក្រុមហ៊ុនធំប៉ុ​ណ្ណោះ។ ធ្វើអោយ​មានការលំបាកក្នុងការជ្រើសរើសក្នុងសហគ្រាសខ្នាត​មធ្យម និង​ខ្នាត​តូច។

ទោះ​ជាយ៉ាង​ណា​ភាព​ជាក់​ស្តែងសហគ្រាសខ្នាត​មធ្យម និង​ខ្នាត​តូចមាន​កម្មករ​ត្រឹមតែ ១០០ នាក់ ប៉ុន្តែ​​ចំនួន​​ក្រុម​ហ៊ុន​មាន​រហូត​ដល់​ទៅ ១,៨០៩,០០០ ក្រុម​ហ៊ុន។ ចំ​ណែក​សហគ្រាស​ខ្នាត​ធំមាន​​ ១១,០០០ ក្រុម​ហ៊ុន​ ប៉ុន្តែ​មា​ន​បុគ្គលិក​ ១៤,៣៣០,០០០ នាក់។

សហគ្រាសខ្នាត​មធ្យម និង​ខ្នាត​តូចគឺជាសសរនៃការកសាងសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន។

ឧទាហរណ៍​ដូចជា ដើម្បី​ផលិត​រថយន្ត Toyota មិន​មែន​មាន​ក្រុម​ហ៊ុន​តែ​មួយ​អាច​ធ្វើ​បាន​នោះទេ។ ​គ្រឿង​បន្លាស់​នីមួយ​ៗត្រូវ​បាន​ផលិត​នៅ​ក្រុម​ហ៊ុន​ខុស​គ្នា​។ សរុប​មាន​ ៣៨,០០០ ក្រុម​ហ៊ុនដើម្បី​ផលិត​ចេញ​ជា​រថ​យន្ត​ TOYOTA មួយ។

ខណៈពេល​សហគ្រាសខ្នាត​មធ្យម និង​ខ្នាត​តូចដួលរលំនោះ​សហគ្រាស​ធំក៏អាចរងការខាតបង់ដែរ។

ជាមួយស្ថានភាពបច្ចុប្បន្ន ប្រជាជនជប៉ុនមិនអាចសង្គ្រោះ​ប្រទេស​របស់​ខ្លួន​បាន​ឡើយ។ ដូច្នេះ​ត្រូវ​ការ​ជំនួយ​ពី​ប្រទេស​ផ្សេង​ទៀតនៅ​លើ​ពិភព​លោក។

ដូច្នេះរដ្ឋាភិបាលត្រូវមាន​គោលនយោបាយអំពាវសម្រាប់​​បេក្ខជនដែលមានបំណងចង់ធ្វើការ។ ប្រាកដ​ណាស់​រដ្ឋាភិ​បាល​ជប៉ុន​ក៏ត្រូវធានាជីវិតរស់​នៅ សម្ភារៈ និងអនាគតរបស់កម្មករដែល​កំពុង​ជួយ​ប្រទេសជប៉ុន។

ចុះ​អ្នក​វិញ​ប្រសិន​មាន​បំ​ណង​ចង់​ទៅ​ធ្វើ​ការ​នៅ​ប្រទេសជប៉ុនកុំ​ភ្លេច​រៀន​ភាសាជប៉ុន។ សូ​ម​ប្រុង​ប្រយ័ត្ន​ជាមួយ​នឹង​ការ​ល្បួង​ទៅ​ធ្វើ​ការ​ដោយ​ខុស​ច្បាប់ អាច​នឹង​ប៉ះ​ពាល់​ដល់​អនាគតរបស់​អ្នក​។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: