ដំ​ណឹង​ជ្រើស​រើស Ninja នៅ​សល់តែ​​រយៈពេល ៨ ថ្ងៃទៀត​ប៉ុណ្ណោះ អ្នកមានសញ្ជាតិផ្សេងក៏អាចដាក់ពាក្យបានដែរ

ចាប់​​តាំងពី​ឆ្នាំ ២០១៥ ការ​រៀប​ចំមួយ​មាន​ឈ្មោះ (徳川家康と服部半蔵忍者隊) (ឈ្មោះ​ជា​ភាសា​អង់គ្លេស៖ Hattori Hanzo and the Ninjas) ត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់វិស័យទេសចរណ៍ខេត្ត Aichi។ ដូចជា​ឈ្មោះ​ដែល​ហៅ “Hattori Hanzo and the Ninjas” និយាយអំពី Ninja និង​ត្រកូល Tokugawa។ ដើម្បី​អោយ​ភ្ញៀវទេសចរណ៍យល់ដឹងបន្ថែមអំពីប្រវត្តិសាស្ត​​ខេត្ត និង​ទាក់​ទាញអ្នក​ដែល​គាំ​ទ្រ​ Ninja មក​ចូល​រួម​។

រូបភាព ninja-japan.com

ដោយ​ទទួល​ការ​គាំទ្រជាច្រើន “ក្រុម​ Ninja” ត្រូវ​ការ​រក​សមាជិក​បន្ថែម។ ប្រសិនអ្នក​ចង់​សាក​ល្បង​​ សូម​ផ្ញើ​ CV ​តាម​រយៈព័ត៌​មាន​ខាង​ក្រោម។

លក្ខខណ្ឌ​នៃ​ការជ្រើស​រើស

ជ្រើស​រើស Ninja ម្នាក់

មុខ​តំណែង ជំនាញ​ផ្សព្វផ្សាយ

ការងារសំខាន់គឺការលើកកម្ពស់វិស័យទេសចរណ៍ខេត្ត Aichi ជាមួយសកម្មភាពផ្សព្វផ្សាយជុំវិញប្រធានបទនិយាយ​អំពី Ninja។

ព័ត៌មាន​លម្អិត​សូម​មើល​បន្ថែម​តាម​រយ Link៖ http://www.ninja-japan.com/bosyu/youkou.html

លក្ខខណ្ឌសម្រាប់អ្នក​ដែល​គ្មាន​សញ្ជាតិជប៉ុន៖

– អាចប្រាស្រ័យទាក់ទងគ្នាជាភាសាជប៉ុន

– អាណាព្យាបាល​អាច​និយាយភាសាជប៉ុន និង​កំ​ពុង​រស់​នៅ​ប្រទេសជប៉ុន

– កន្លែង​ស្នាក់​នៅត្រូវ​មាន​ការ​ធានាពី​បេក្ខជន ឬអាណាព្យាបាល

– រហូតដល់ថ្ងៃត្រូវ​បាន​ជ្រើសរើសជាផ្លូវការ ទិដ្ឋាការស្នាក់នៅប្រទេស​ជប៉ុននូវតែមាន

ប្រាក់ខែ ១៨០.០០០យេនក្នុង​មួយខែ (ប្រាក់​ខែ​គោល + ប្រាក់​ឧបត្ថម្ភ)

* ប្រាក់ឧបត្ថម្ភអាស្រ័យលើពេលវេលាធ្វើការដូច្នេះអាច​មាន​ការ​ប្រែ​ប្រួល រួម​ទាំង​ប្រាក់ធ្វើ​ការ​ថែម​ម៉ោង

* ប្រាក់ឧបត្ថម្ភមិនគិត​ក្នុងអំឡុងពេលសាកល្បងទេ

រូបភាព ninja-japan.com

ថ្លៃធ្វើដំណើរ ពី​ផ្ទះ​ដល់​ការិយាល័យ (ទម្រង់​សំបុត្រ​រថ​ភ្លើងផ្តល់ជូន​ ៦ ខែ/ម្តង)

ប្រាក់​រង្វាន់ ត្រូវ​អនុវត្ត

ថ្ងៃឈប់​សម្រាក ច្រើន​ជាង​មួយ​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​ (ធម្មតា​ថ្ងៃសៅរ៍ និង​អាទិត្យអាច​នឹង​ធ្វើ​ការ​)

ថ្ងៃ​បុណ្យ តាម​ការ​កំណត់​របស់​ច្បាប់ ហើយ​ការ​សម្រាក​មាន​ប្រាក់​ខែ

ធានារ៉ាប់​រង​ ​ធានា​រ៉ាប់​រងរួម​មាន (សុខភាព គ្រោះ​មហន្តរាយ​ធម្មជាតិ គ្មាន​ការងារ ប្រាក់​ចូល​និវត្ស)

ពេល​វេលាជ្រើ​ស​រើស ១៨/២/២០១៩ ដល់ ៨/៣/២០១៩ (មាន​ត្រា​ប្រៃសណីយ៍​ត្រឹម​ត្រូវ)

ឯកសារ៖

១. ពាក្យ​សុំ​ធ្វើ​ការ

* ប្រសិន​បើ​ចេះ​លោត​ផ្លោះ ឬ​សមត្ថភាព​បន្ថែម​ផ្សេង​ទៀត​សូម​មេតា​សរសេរ​បញ្ជាក់

២. សម្រាប់​ជនបរទេស (ត្រូវ​ថត​ចំ​លង​សង​ខាង​កាត​ស្នាក់​នៅ)

អាស័យ​ដ្ឋាន

〒460 – 0002

名古屋市中区丸の内3-20-9

* កំណត់សម្គាល់លើស្រោមសំបុត្រ (លិខិត​ដាក់​ពាក្យ​នៅ​ខាង​ក្នុង)

* រហូត​ដល់ម៉ោង ១៧ៈ០០ ថ្ងៃទី ១២ ខែ មីនា បេក្ខជន​ដែល​ត្រូវ​បាន​ជ្រើស​រើស​នឹង​​ទទួ​ល​​ការ​ទំនាក់​ទំនង​វិញ

រូបភាព ninja-japan.com

វគ្គសាកល្បង​/ការសម្ភាស​គ្រោងនឹងធ្វើឡើងថ្ងៃ ១៩ ខែ​មីនា។

ពត៌មានលម្អិត​នៃការសម្ភាស​សូមមើល link http://www.ninja-japan.com/bosyu/youkou.html

ក្រៅពី​នេះវី​ដេអូផ្សព្វ​ផ្សាយ​អំពី​ Ninja ជប៉ុនសម័យ​នេះ​ក៏​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍ច្រើន​ដែរ។

Link ព័ត៌​មាន​លម្អិត​

Website http://www.ninja-japan.com/bosyu/

Facebook https://web.facebook.com/hanzoninjatai/posts/2113409052099599?_rdc=1&_rdr

មាន​ចម្ងល់​សូម​ផ្ញើ​មក​កាន់ [email protected]

ប្រភព ninja-japan.com

Chee

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: