តើ​ប្រទេស​​ណាមាន​ម៉ោង​​​ធ្វើ​ការច្រើន​បំ​ផុត​នៅ​លើ​ពិ​ភព​លោក?

* Karoshi គឺ​ជា​ពាក្យ​និយាយ​អំពី​បាតុ​ភូត​អ្នក​ដែល​ធ្វើ​ការ​ហួស​កម្លាំង​បណ្តាល​អោយ​ស្លាប់ ឬធ្វើ​អត្ត​ឃាត -ល-។

មាន​មូល​ហេតុ​ជាច្រើន​ដែល​នាំ​អោយ​ Karoshi ដូចជា៖ សម្ពាធ​ការងារ បរិមាណ​ការ​ងារ ម៉ោង​ធ្វើ​ការ​ និង​បរិ​យាកាសកន្លែង​ធ្វើ​​ការ​។

រូបភាព https://chigaiwa.wordpress.com/2016/12/26/

បើយោងតាមសេចក្តីប្រកាសរបស់អង្គការនៃការអភិវឌ្ឍកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច OECD ឆ្នាំ ២០១៧ និយាយ​អំពី​ចំណាត់​ថ្នាក់ “ម៉ោង​ធ្វើ​ការ​ជាក់​ស្តែង​នៃប្រទេស​នៅ​ក្នុង​អង្គ​ការ”។ ពិត​ជា​គួរ​អោយ​ភ្ញាក់​ផ្អើល​ប្រទេសជប៉ុន​ជាប់​ចំ​ណាត់​ថ្នាក់​លេខ ២២ ក្នុង​ចំ​ណោម​ ៣៨​ ប្រទេសត្រូវ​បាន​ប្រកាស។

៣៨. ប្រទេស​អាល្លឺម៉ង់​ ១៣៥៦ ម៉ោង​

៣៧. ប្រទេសដាណឺ​ម៉ាក ១៤០៨ ម៉ោង​

៣៦. ប្រទេស​ន័រ​វែស​ ១៤១៩ ម៉ោង​

៣៥. ប្រទេសហូល្លង់​ ១៤៣៣ ម៉ោង​

៣៤. ប្រទេសបារាំង​ ១៥១៤ ម៉ោង​

៣៣. ប្រទេស Luxembourg ១៥១៨ ម៉ោង​

៣២. ប្រទេសបែល​ហ្សិក​ ១៥៤៦ ម៉ោង

៣១. ប្រទេសស្វ៊ីស​ ១៥៧០ ម៉ោង​

៣០. ប្រទេសស៊ុយ​អែត ១៦០៩ ម៉ោង​

២៩. ប្រទេស Austria ១៦១៣ ម៉ោង

២៨. ប្រទេសហ្វាំង​ឡង់ ១៦២៨ ម៉ោង

២៧. ប្រទេស Slovenia ១៦៥៥ ម៉ោង​

២៦. ប្រទេសអូ​ស្រ្តា​លី ១៦៧៦ ម៉ោង

២៥. ប្រទេសអង់​គ្លេស​ ១៦៨១ ម៉ោង​

២៤. ប្រទេសអេ​ស្ប៉ាញ ១៦៨៧ ម៉ោង

២៣. ប្រទេសកាណា​ដា ១៦៩៥ ម៉ោង​

២២. ប្រទេសជប៉ុន ១៧១០ ម៉ោង​

២១. ប្រទេស Slovakia ១៧៦៣ ម៉ោង​

២០. ប្រទេសអ៊ី​តាលី ១៧២៣ ម៉ោង​

១៩. ប្រទេស Ireland ១៧៣៨ ម៉ោង​

១៨. ប្រទេស Hungary ១៧៤០ ម៉ោង​

១៧. ប្រទេស New Zealand ១៧៥៣ ម៉ោង​

១៦. ប្រទេសសាធារណរដ្ឋឆេក​ ១៧៧៦ ម៉ោង​

១៥. ប្រទេសអាមេរិច ១៧៨០ ម៉ោង​

១៤. ប្រទេសតួ​កគី ១៨៣២ ម៉ោង​

១៣. ប្រទេស Litva ១៨៤៤ ម៉ោង

១២. ប្រទេស Estonia ១៨៥៨ ម៉ោង​

១១. ប្រទេស Iceland ១៨៥៨ ម៉ោង

១០. ប្រទេសព័រ​ទុយ​ហ្គាល់​ ១៨៦៣ ម៉ោង​

៩. ប្រទេស Latvia ១៨៧៥ ម៉ោង​

៨. ប្រទេស Israel ១៨៨៥ ម៉ោង​

៧. ប្រទេសប៉ូ​ឡូញ ១៨៩៥ ម៉ោង

៦. ប្រទេស Chile ១៩៥៤ ម៉ោង

៥. ប្រទេសរុស្សី ១៩៨០ ម៉ោង​

៤. ប្រទេសក្រិក​ ២០១៨ ម៉ោង​

៣. ប្រទេសកូ​រ៉េ ២០២៤ ម៉ោង

២. ប្រទេស Costa Rica ២១៧៩ ម៉ោង

១. ប្រទេស Mexico ២២៥៧ ម៉ោង

ភ្ញាក់​ផ្អើល​ជាង​នេះ​ប្រទេសជិត​ខាង​របស់​ប្រទេសជប៉ុន​គឺ​ប្រទេស​កូ​រ៉េជាប់​នៅ​ចំ​ណាត់​ថ្នាក់​លេខ ៣ ក្នុង​បណ្តា​ប្រទេស​អឺ​រ៉ុប។

ប្រទេស​ផ្សេង​យល់​ថា​កន្លែង​​ធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន​គឺ តែង​តែ​ធ្វើ​ការ​ថែម​ម៉ោង​ សម្ពាធ​ធ្ងន់​ធ្ងរ​ គ្មាន​ពេល​វាលាសម្រាប់​គ្រួ​សារ​ និង​ខ្លួន​ឯង ហើយ​ពេញ​មួ​យ​ថ្ងៃនៅ​តែ​ក្នុង​ការិ​យាល័យ​ -ល-។

ប៉ុន្តែ​តាម​តួ​លេខ​បាន​អោយ​ឃើញ​ថា​ពេលវេលាធ្វើការជាមធ្យមនៃ​ជនជាតិ​ជប៉ុន​ម្នាក់​មាន​ចំនួន​ ១៧១០ ម៉ោង​ក្នុង​មួយ​ឆ្នាំ (ទាប​ជាងកម្រិត​មធ្យម​នៃ​ប្រទេស​ដែល​ស្ថិត​នៅ​ក្នុង​ OECD)។ ហើយ​ថែម​ទាំង​បាន​​បន្ថយ​បើ​ប្រៀប​ជាមួយ​នឹង​ឆ្នាំ ២០១៦ គឺ ១៧២៩ ម៉ោង​​ក្នុង​មួយ​ឆ្នាំ (ជាប់​ចំ​ណាត់​ថ្នាក់​លេខ ២១)។

ចំណែក​ចំ​ណាត់​ថ្នាក់​លេខ​មួយ​គឺ Mexico ជាមួយ​នឹងតួលេខ ២២៥៧ ម៉ោង​ក្នុង​មួយ​ឆ្នាំ (ឆ្នាំ ២០១៦ មាន​ចំ​នួន​ ២២២៨ ម៉ោង​ក្នុង​មួយ​ឆ្នាំ)។

ក្រៅ​ពី​នេះ​អាច​ឃើញ​ថា​ប្រទេស​ដែល​ស្ថិត​នៅ​ក្នុង​សហ​ភាព​អឺ​រ៉ុប​សុទ្ធ​តែ​ស្ថិត​ក្នុង​ចំ​ណាត់​ថ្នាក់​ខាង​ក្រោយ​មាន​ន័យ​ថា​ពេល​វេលា​ធ្វើ​ការ​មិន​សូវ​ច្រើន​។ ប៉ុន្តែ​មាន​ករណី​ខ្លះដូចជាស្ថាន​ភាព​របស់ប្រទេស​ក្រិក​ ឬ Latvia -ល-។

ប្រៀប​ជាមួយ​នឹង​ទិន្នន័យ​ដែល​ត្រូវ​បាន​ផ្តល់​អោយ​ដោយ​ OECD កាល​ពី​មុន​ អាច​ឃើញ​ថា​ម៉ោង​ធ្វើ​ការរបស់​ជនជាតិ​ជប៉ុន​បាន​កាត់​បន្ថយ​ច្រើន​។ ពី​កម្រិត​ ២២០០​ម៉ោង​ក្នុង​មួយ​ឆ្នាំ (ឆ្នាំ ១៩៧០) រហូត​នៅ​សល់​ត្រឹម​តែ ១៧១០​ម៉ោង​ក្នុង​មួយ​ឆ្នាំ (ឆ្នាំ ២០១៧)។

រូបភាព https://www.rieti.go.jp/jp/events/09040201/pdf/1-1_Kuroda.pdf

នេះអាចចាត់ទុកជាលទ្ធផលវិជ្ជមានដោយមានគោលនយោបាយកាត់​បន្ថយ​ម៉ោង​ធ្វើ​ការ​របស់រដ្ឋាភិបាលជប៉ុនដើម្បី​អោយ​បុគ្គលិក​អាច​សម្រាក​។ ក៏​​ដូចជា​បំ​បាត់​ក្រុមហ៊ុន​មិន​ល្អ (ブラック企業) គេង​ចំ​ណេញ​ម៉ោង​ធ្វើ​ការ​របស់​បុគ្គលិក​ជាមួយ​នឹង​ប្រាក់​ខែ​ទាប។

ក្រៅ​ពី​នេះ​ប្រទេស​ជប៉ុន​ត្រូវ​បាន​គេ​ចាត់​ទុក​ថាជាប្រទេស​ដែល​មាន​ថ្ងៃ​ឈប់​សម្រាក​ច្រើន​។ នេះ​ជាការ​លើក​ទឹក​ចិត្ត​ជួយ​អោយ​ជនជាតិ​ជប៉ុនមាន​ពេល​វេលា​សម្រាប់​គ្រួ​សារ និង​សម្រាក​កំ​សាន្ត។

ទិន្នន័យ​៖ https://www.globalnote.jp/post-14269.html

អត្ថបទ៖ Chee

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: