សណ្ឋាគារជប៉ុនបញ្ឈប់បុគ្គលិកមនុស្សយន្តជាង ១០០គ្រឿង
សណ្ឋាគារបញ្ឈប់បុគ្គលិកមនុស្សយន្តជាង ១០០គ្រឿង ដោយសារតែគ្មានប្រយោជន៍។
រូបភាព AP
មនុស្សយន្តតូចមួយនេះមានភារៈកិច្ចឆ្លើយតបសំណួររបស់អតិថិជនអំពីពេលវេលា អាកាសធាតុបច្ចុប្បន្ន បើក និងបិទភ្លើង។
សណ្ឋាគារ Henn na បើកសម្ភោធសណ្ឋាគារមនុស្សយន្តនៅ Nagasaki ប្រទេសជប៉ុននៅក្នុងឆ្នាំ ២០១៥ និងត្រូវបានខាងកំណត់ត្រា Guinness ពិភពលោកទទួលស្គាល់ថាជាសណ្ឋាគារដំបូងនៅលើពិភពលោកដែល “ជួល” មនុស្សយន្តធ្វើជាបុគ្គលិកក្នុងឆ្នាំ ២០១៦។
Henn na ក្រោយមកបើកបន្ថែមសណ្ឋាគារមនុស្សយន្តជាច្រើនផ្សេងទៀត។ ភាគច្រើនបុគ្គលិកមនុស្សយន្តមានរូបរាងដូចជាមនុស្ស ប៉ុន្តែក៏មានមួយចំនួនដូចដាយណូស័រ សត្វឆ្កែ -ល-។
ទោះយ៉ាងណាបន្ទាប់ពីទទួលការរិះគន់របស់ភ្ញៀវ និងបុគ្គលិកសណ្ឋាគារផ្ទាល់ Henn na បានបញ្ឈប់ជាងពាក់កណ្តាលក្នុងចំណោមមនុស្សយន្ត ២៤៣ នេះ។
តាម The Wall Street Journal (WSJ) ដោយសារតែមិនបានជួយកាត់បន្ថយការងារនៅក្នុងសណ្ឋាគារ មនុស្សយន្តមួយចំនួនបែរជាបន្ថែមការងារសម្រាប់បុគ្គលិកជាមនុស្ស ធ្វើអោយពួកគេកាន់តែហត់នឿយ។
“ឥឡូវពួកយើងមានអារម្មណ៍ថាធូរស្រាលជាងមុនពេលដែលមិនត្រូវបានភ្ញៀវហៅទៅដោះស្រាយបញ្ហាជាមួយនឹងមនុស្សយន្ត” បុគ្គលិកម្នាក់ដែលបានធ្វើការនៅសណ្ឋាគាររយៈពេល ៣ឆ្នាំ និយាយប្រាប់ WSJ។
មនុស្សយន្តជំនួយមានឈ្មោះ “Churi” ស្ថិតក្នុងចំណោមមនុស្សយន្តដំបូងដែលត្រូវគេបញ្ឈប់ការងារ បន្ទាប់ពីសណ្ឋាគារឃើញថាវាមិនអាចឆ្លើយតបនឹងសំណួរមួយចំនួនដូចជាកាលវិភាគជើងហោះហើរ និងកន្លែងកំសាន្តជិតនោះ។
មនុស្សយន្តមួយផ្សេងទៀតត្រូវបានគេត្អួញត្អែរថាបានដាស់ភ្ញៀវអោយភ្ញាក់ជាច្រើនដងនៅក្នុងបន្ទប់ដោយសារតែគាត់ដេកស្រមុក។
មនុស្សយន្តនៅកន្លែងទទួលភ្ញៀវ Henn na នៅខាងកើត Tokyo បែរជា “ស្ងាត់ឆឹង” ពេលដែលភ្ញៀវដើរចូល រហូតដល់ពេលការយល់ឃើញរបស់វាមានការប្រែប្រួលទើបវាស្រែកថា “សូមស្វាគមន៍ភ្ញៀវទាំងអស់”។
Hideo Sawada – អ្នកគ្រប់គ្រងសណ្ឋាគារ Henn na ធ្លាប់និយាយជាមួយនឹង AP ថានេះគឺជាការខិតខំប្រឹងប្រែងដ៏ម៉ឺងម៉ាត់ ដើម្បីអនុវត្តបច្ចេកវិទ្យា និងបង្កើនគុណភាពបម្រើភ្ញៀវ ហើយដើម្បីកាត់បន្ថយការចំណាយលើពលកម្ម។
មនុស្សយន្តដាយណូស័រស្វាគមន៍នៅសាខាផ្សេងទៀតនៃសណ្ឋាគារ Henn na – រូបភាព GETTY
មនុស្សយន្តកន្លែងទទួលភ្ញៀវមានជំនួយពីមនុស្សយន្តតូចពីរផ្សេងទៀតសងខាង – រូបភាព AP
មនុស្សយន្ត Tapia ជួយភ្ញៀវបើកបទចម្រៀង ប្តូរបុស្ត៍ទូរទស្សន៍ – រូបភាព AP
មនុស្សយន្តដឹកជញ្ជូនឥវ៉ាន់របស់ភ្ញៀវក្នុងសណ្ឋាការ – រូបភាព AP
ប្រភព https://tuoitre.vn/