ជាង 80% អ្នកជំងឺបេះដូង និងមហារីកក្នុងប្រទេសជប៉ុននៅតែធ្វើការខណៈពេលសម្រាកនៅមន្ទីរពេទ្យ

ទិន្នន័យថ្មីដែលបានចេញផ្សាយដោយក្រសួងសុខាភិបាលជប៉ុនបានបង្ហាញថាជាង 80% អ្នកជំងឺមហារីកឬបេះ​ដូងបាន​ស្ទង់​មតិ​នៅ​ក្នុង​ប្រទេសជប៉ុននៅ​តែ​ធ្វើ​ការ​ក្នុង​ទម្រង់​ជាច្រើន​ពេល​សម្រាក​ព្យាបាល​នៅ​ពេទ្យ។

ការ​ស្ទង់​មតិនៃ​ក្រសួង​សុខា​ភិបាលជប៉ុនត្រូវ​បាន​អនុវត្ត​ជាង 1.030 អ្នក​ជំ​ងឺ​មហារីក​ និង​បេះ​ដូងក្នុង​កម្រិត​អាយុ​ពី 20-64 បាន​សម្រាក​នៅ​ពេទ្យក្នុង​រយ​​​ៈពេល 5 ឆ្នាំ​កន្លង​ទៅនៃ 25 មន្ទីរពេទ្យធំ។

យោង​ទៅ​តាម​ការ​ស្ទង់​មតិជាង 80% ក្នុង​ចំ​ណោម​នេះបាន​អោយ​ដឹង​ពួកគេ​នៅ​តែ​ធ្វើ​ការ​នៅ​មន្ទីរ​ពេទ្យ រួម​ទាំង​ការ​ធ្វើ​របាយ​ការណ៍ និង​រៀប​ចំ​ទាក់​ទង​នឹង​ការ​ងារ​របស់​ពួក​គេ។

ការ​ស្ទង់​មតិក៏​បាន​អោយ​ដឹង​ថា 91,1% អ្នក​ជំងឺ​បាន​ប្រើ​ប្រាស់​ទូរស័ព្ទឆ្លាត​វៃ (smartphone) ដើម្បី​បំ​ពេញ​ការងាររបស់​ពួក​គេ​នៅ​កន្លែង​រួម​នៃ​មន្ទីរ​ពេទ្យ​ឬ​ក្នុង​បន្ទប់​ផ្ទាល់​ខ្លួន​របស់​ពួក​គេ​។

អ្នក​ជំ​ងឺ​មហារីក​ជាច្រើន ឬ​អ្នក​ជំ​ងឺ​បេះ​ដូងនៅ​ក្នុង​ប្រទេសជប៉ុនកំពុង​ធ្វើ​ការ​ក្រោម​ទម្រង់ច្រើន​បែបក្នុង​រយៈពេល​សម្រាក​ព្យាបាលនៅ​មន្ទីរ​ពេទ្យ រូបភាព japantimes.co.jp

នេះ​គឺ​ជា​ការ​ស្ទង់​មតិលក្ខណៈធំដំ​បូង​នៃ​ក្រសួង​សុខា​ភិ​បាល​ជប៉ុន។ អ្វី​ទាំង​នេះ​បង្ហាញ​ថាពិត​ជា​ពិបាក​សម្រាប់​អ្នកជំងឺជាច្រើន​ផ្ចង់​អារម្មណ៍​លើ​ការ​ព្យាបាល។

ក្នុង​ខណៈពេល​រដ្ឋាភិបាលកំ​ពុង​តែ​ព្យា​យាម​លើក​ទឹក​ចិត្ត​ប្រជាជនយល់​ពី​សារៈសំ​ខាន់នៃតុល្យភាពរវាងការងារ និងការព្យាបាល អ្នក​ជំនាញបានអោយ​ដឹង​អ្វីដែលសំខាន់គឺបរិយាកាសសង្គមនិងពលកម្មត្រូវការភាពកែសម្រួល។

លោក​ស្រី Naomi Sakurai អ្នកគ្រប់គ្រងគម្រោង Cancer Survivors Recruiting Project ជំ​នាញ​ខាង​ជំនួយ និង​ផ្គត់​ផ្គង់​ដល់​ពលករត្រូវ​បាន​ទទួល​ព្យាបាល​ជំ​ងឺមហារីកបាន​បង្ហាញការស្ទង់មតិនេះឆ្លុះបញ្ចាំងភាព​ជាក់​ស្តែង​។ តាម​លោក​ស្ត្រី អ្នក​ជំ​ងឺ​តែង​គិត​ថា​ពួកគេ​បាន​បង្ក​ភាព​ស្មុគ​ស្មាញដល់​កន្លែង​ធ្វើ​ការ​ទើប​ពួក​គេ​ធ្វើ​ការ​ទាំង​នៅ​ក្នុង​មន្ទីរ​ពេទ្យ។ ប៉ុន្តែ​អ្នក​ជំងឺ​ទាំង​នេះ មិន​ត្រូវ​ភ្លេច​ថាពួក​គេក៏​ត្រូវ​តែ​ផ្តោត​សំ​ខាន់​លើ​សុខ​ភាព និង​ការ​ព្យាបាល​របស់​ខ្លួន។

តាម​ប៉ុស្ត៍ 14

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: