បុគ្គលដែលពិបាកនឹងឡើងដំណែងនៅក្នុងក្រុមហ៊ុនជប៉ុន
“នាយកក្រុមហ៊ុនខួរក្បាលមានបញ្ហាហើយមែនទេ?”
“បញ្ជារបែបនេះធ្វើយ៉ាងណាអាចដោះស្រាយបញ្ហាបាន”…
តើអ្នកធ្លាប់គិតបែបនេះរាល់ពេលដែលថ្នាក់លើប្រគល់ការងារដែរទេ?
ធម្មតា បុគ្គលិកដែលមានគំនិតខឹងនឹងក្រុមហ៊ុន ឬមិនចូលចិត្តនូវចំណុចណាមួយនៃក្រុមហ៊ុន កំពុងតែធ្វើការប៉ុន្តែក្នុងចិត្តបែរជាគិតពីក្រុមហ៊ុនមួយផ្សេងទៀត។ ដូចជា៖ លក្ខខណ្ឌក្រុមហ៊ុននោះពិតជាល្អមែន ឮគេនិយាយថានាយកក្រុមហ៊ុនខាងនោះគួរអោយស្រលាញ់ រស់រាយណាស់…
ជាមួយនឹងគំនិតអវិជ្ជមានទាំងនេះ ប្រាកដថាទោះបីជាផ្លាស់ប្តូរការងារប៉ុន្មានដង ទៅដល់ក្រុមហ៊ុនណាដែលមានលក្ខខណ្ឌល្អយ៉ាងណា ក៏បុគ្គលិករូបនោះមិនអាចធ្វើការបានយូរដែរ។
រូបភាព : http://news.livedoor.com/article/detail/12834500/
មានម្តងមួរម៉ៅជាមួយថ្នាក់លើ ប៉ុន្តែមិនអាចនិយាយចេញ អ្នកបែរជាណាត់មិត្តក្នុងក្រុមផឹកស្រា ផឹកតែទឹកដោះគោដើម្បី… និយាយដើម។ បន្ទាប់ពីរំសាយនូវកំហឹង អ្នកមានអារម្មណ៍ថាពិតជាស្រួលក្នុងចិត្ត។ ប៉ុន្តែនោះគ្រាន់តែជាអារម្មណ៍បណ្តោះអាសន្ន ដោយសារតែថ្ងៃបន្ទាប់ទៀតពេលដែលទៅធ្វើការ ការដែលប្រឈរមុខជាមួយថ្នាក់លើនៅតែធ្វើអោយអ្នកមានអារម្មណ៍ថាណើយហត់ ហើយក្លាយទៅជាស្អប់ ពិបាកទ្រាំ… រហូតដល់ពេលដែលមិនអាចទ្រាំបានទៀតគឺ “ចាកចេញពីក្រុមហ៊ុន”។
ត្រូវហើយ និយាយដើមគឺជាចំណុចដំបូងដែលបង្ហាញឲ្យឃើញថា អ្នកពិបាកនឹងឡើងដំណែងក្នុងក្រុមហ៊ុន។
រូបភាព : http://ne-mama.com/621.html/
កំុគិតថា និយាយដើមនៅក្រៅក្រុមហ៊ុននោះថ្នាក់លើមិនដឹងអ្វី រឿងដែលមិនល្អគឺ “បន្តទៅអ្នកផ្សេងលឿនណាស់” ជាមួយនឹងល្បឿនដែលនឹកស្មានមិនដល់។ ដូច្នេះហើយ រាល់ពាក្យសម្តីរិះគន់របស់អ្នកទៅដល់ត្រជាក់របស់ថ្នាក់ដឹកនាំ នោះជីវិតនៅការងារការិយាល័យរបស់អ្នកនឹងពិបាកជាងមុន។
ជាពិសេសគឺនៅក្នុងជំនួញអាជីវកម្មជប៉ុន អោយតែមានមនុស្សតែងតែនិយាយដើម នោះថ្នាក់លើនឹងសន្មត់ថា ជាបុគ្គលដែលមិនអាចប្រគល់ការងារដែលសំខាន់។
ហេតុនេះពេលដែលជួបប្រទះការមិនពេញចេញជាមួយថ្នាក់លើ ពួកយើងត្រូវធ្វើយ៉ាងណា?
ចំណុចទីមួយគឺកុំអត់ទ្រាំ
ចំណុចទីពីរមិនគួររអូរទាំ សូមនិយាយអោយត្រង់នូវទស្សនៈរបស់ខ្លួន។
នៅពេលដែលអ្នកចេះតែរក្សានូវគំនិតរបស់ខ្លួន នោះគ្មានបញ្ហាណាអាចដោះស្រាយបានឡើយ។ រួមទាំងបញ្ជាររបស់ថ្នាក់លើ មើលទៅដូចជាមិនទំនង អ្នកអាចនិយាយដោយត្រង់ដើម្បីអោយទាំងសងខាងអាចយល់ច្បាស់ពីបញ្ហា ដូច្នេះការងារទើបរលូតទៅមុខបានល្អ។
ប៉ុន្តែកុំបញ្ចេញមតិតាមបែប៖ “ខ្ញុំមានអារម្មណ៍ថាស្អប់ទើបមិនធ្វើ” នេះជាគំនិតរបស់ក្មេងទេ។ និយាយពីមតិយោបល់ក៍ត្រូវគិតមុខ គិតក្រោយដែរ ប្រសិនបើសងខាងយល់ស្របផ្លាស់ប្តូរ។
រូបភាព : http://news.livedoor/article/detail/12834500/
ប៉ុន្តែប្រសិនបើអ្នកដឹកនាំមិនទទួលយកមតិយោបល់របស់បុគ្គលិកត្រូវធ្វើយ៉ាងណា?
ពេលនោះកុំប្រញាប់គិតថា ថ្នាក់លើរបស់ខ្លួនជាមនុស្សមិនល្អ។ សូមគិតពិចារណាអំពីយោបល់របស់ខ្លួនសមហេតុសមផលឬនៅ? ប្រសិនបើគិតមិនទាន់ចេញអ្នកអាចនិយាយប្រាប់មិត្តភក្តិ និងស្តាប់នូវមតិយោបល់របស់ពួកគេ។
បន្ទាប់ពីធ្វើនូវដែលអ្វីដែលបានធ្វើរួចមកហើយ ប៉ុន្តែថ្នាក់ដឹកនាំរបស់អ្នកនូវតែមិនព្រមយល់នោះ ខ្ញុំសូមផ្តល់មតិសម្រាប់អ្នក… យល់ល្អគឺឈប់ពីការងារទៅ។
គ្នានអ្វីអាចធានាថា ក្រុមហ៊ុនធំមួយនឹងមានថ្នាក់លើដែលដឹងខុសត្រូវនោះទេ ក៍មិនមាននរណាហាននិយាយថា ក្រុមហ៊ុនជប៉ុនល្អ ១០០%នោះដែរ។ ប្រសិនបើបន្តនៅ អ្នកក៍មិនអាចអភិវឌ្ឍខ្លួនឯងបានច្រើន។ ហេតុនេះគួរតែរៀបចំនូវ វិធីសាស្រ្តដែលល្អបំផុត… គឺផ្លាស់ប្តូរការងារ។
សម្រាប់បុគ្គលិកដែលមានប្រាក់ខែដូចជាខ្ញុំ ចរិកតៀងត្រង់ពេលខ្លះអាចធ្វើបាបខ្លួនឯង ប៉ុន្តែក៍បង្រៀនខ្ញុំនូវមេរៀនអាជីវកម្មដែលមានន័យជាច្រើន។ រហូតមកដល់បច្ចុប្បន្ន នៅពេលដែលបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួន ទើបខ្ញុំមានអារម្មណ៍ថា យល់ច្បាស់នូវពេលវេលាដូចជា ៖ “អង្គុយលើខ្ទះភ្លើង” ក្នុងបន្ទប់ “ផឹកតែ” ជាមួយនឹងថ្នាក់លើ។
ហេតុនេះហើយអ្នកទាំងអស់គ្នា ធ្វើអោយភាពភ័យខ្លាចទៅជាស្ពាន ប្រែការរអូរទាំទៅជាមតិយោបល់ ហើយអ្នកទាំងអស់គ្នានឹងឃើញថា ខ្លួនឯងមានការរីកចម្រើនទៅថ្ងៃអនាគត។
ជូនពរអោយអ្នកជោគជ័យ។
ហើយកុំភ្លេចថា JAPO កំពុងតែជ្រើសរើសមុខតំណែង Contents Digital សូមមើលព័ត៌មានបន្ថែមនៅទីនេះ។
Kengo Abe