ការពិតមានតែមនុស្សដែលធ្លាប់ធ្វើការនៅក្រុមហ៊ុនជប៉ុនទើបយល់
ថ្ងៃនេះមានអារម្មណ៍សញ្ចឹងគិតបន្តិចហើយក្នុងពេលថ្មីៗនេះមានអ្នក inbox ច្រើន យកចិត្តទុកដាក់សួរពីវប្បធម៌ក្នុងក្រុមហ៊ុន មនុស្ស សង្គម… អ្វីជាច្រើនដែលទាក់ទងជាមួយប្រទេសជប៉ុន ដូច្នេះក្នុងឳកាសនេះចង់នាំអោយអ្នកទាំងអស់គ្នា “និយាយពីរឿងសម្ងាត់” ដើម្បីចែករំលេកជាមួយអ្នកទាំងអស់គ្នា ជាពិសេសជាមួយមនុស្សដែលធ្លាប់ កំពុង ហើយនឹងចូលក្នុងបរិយាកាសក្រុមហ៊ុនជប៉ុន។
រូបភាពបន្ថែម Zocalo
ជាដំបូងមានដំបូន្មានដោយស្មោះប្រសិនអ្នកណាដែលមានមហិច្ឆតាប្រាក់ខែខ្ពស់ខ្លាំង ចប់ម៉ោងគឺទៅផ្ទះភ្លាម ឡើងឋានជាបន្តបន្ទាប់… យល់ល្អកំុឈានជើងចូលក្រុមហ៊ុនជប៉ុន និយាយអោយវាងាយស្រួលយល់។ ពីព្រោះលក្ខខណ្ឌវាយតម្លៃបុគ្គលិករបស់ជនជាតិជប៉ុនមិនមែនឆ្លាត រហ័សរហួន មានប្រសិទ្ធិភាព…តែគឺជា៖
- ខិតខំ ឧស្សាហ៍ព្យាយាម៖ យឺតបន្តិចក៍បាន អោយតែជួបនឹងការលំបាកមិនបោះបង់ចោល បន្តព្យាយាមក្នុងភាពអស់សង្ឃឹមពីម៉ោង ១០ដល់១១យប់ នឹងត្រូវបានទទួលស្គាល់។
- បន្ទាប់មកគឺស្មោះត្រង់៖ នេះមិនចាំបាច់និយាយ អ្នកទាំងអស់គ្នាដែលផ្លាស់ប្តូរពីក្រុមហ៊ុនជប៉ុនមួយទៅក្រុមហ៊ុនជប៉ុនមួយផ្សេងទៀតគឺសុទ្ធតែត្រូវទូរស័ព្ទទំនាក់ទំនងនៃអ្នកគ្រប់គ្រងចាស់ដាក់ “ប្រវត្តិរូបសង្ខេប” របស់អ្នកយ៉ាងណា អាកិប្បកិរិយាក្នុងការងារ ចរិកលក្ខណៈល្អមុនពេលឈប់ពីការងារទេ…
រូបភាពបន្ថែម Dzogame
- បន្ទាប់មកគឺសុជីវធម៌៖ ជំរាបសួរគឺត្រូវតែអោនក្បាល ព្រឹកមកគឺគោរព ល្ងាចត្រលប់ទៅវិញក៍ត្រូវគោរព ថែមទាំងត្រូវឆ្លើយបាទ/ចាជាច្រើនដង បាទ/ចាក្នុងពេលដែលបានជួបគ្នា។
- គោរពធ្វើតាម៖ បើត្រឹមត្រូវត្រូវតែស្តាប់ ប៉ុន្តែបើមិនត្រូវក៍មិនអាចខឹងខ្លាំងហើយប្រកែកវិញដែលប្រសិនបើមិនចង់អង្គុយ “ផឹកតែហើយនិយាយគ្នា” ជាមួយនឹងថ្នាក់លើជាច្រើនម៉ោងបន្ទាប់នោះ។
- ថ្នាក់លើតែងតែត្រូវ៖ ជាមួយនឹងជនជាតិកម្ពុជាប្រសិនបើអ្នកណាខំប្រឹងទ្រាំបន្តិច “នឹងមានប្រយោជន៍ទៅថ្ងៃក្រោយ”។
ចំណែកឯជនជាតិជប៉ុនដូចគ្នាមិនចាំបាច់និយាយពីចំនុចនេះទេ គំនិតរបស់ពួកគេគឺគោរពតាមទាំងស្រុង ថ្នាក់លើហៅតែមួយមាត់មិនដឹងត្រូវ ឬខុសតែងតែភិតភ័យ នោះមិននិយាយពីពេលដែលមានមេធំបានមកនោះក្រុមហ៊ុនទាំងមូលអាចរសាប់រសល់ អនុប្រធានទៅត្រួតពិនិត្យបន្ទប់ទឹក មើលទៅស្អាតដែរឬទេ ប្រធានតាមផ្នែកនាំផ្លូវពីច្រកទ្វារចូលមក… និយាយរួមគឺគោរពតាមទាំងស្រុង។
រូបភាពបន្ថែម HRKatha
- ស្អាត៖ ត្រូវតែតាមស្តង់ដារទាំង ៥ ដែលត្រូវបានគេនិយាយតគ្នាថា ខាងលើ ខាងក្រោម ខាងឆ្វេង ខាងស្តាំ និងចំនុចកណ្តាលជាមួយនឹងលក្ខខណ្ឌផ្សេងទៀត។
- ក្រៅពីនេះក្រុមហ៊ុនជប៉ុននៅមានវប្បធម៌ “ធ្វើការងារយូរទើបបានឡើងឋាន” ទោះបីជាមានការអភិវឌ្ឍន៍យឺតយ៉ាងណានោះដល់អាយុដែលត្រូវបានកំណត់អាចរងចាំ និងត្រៀមខ្លួនឡើងឋាន។
អ្វីទាំងនេះអាចបង្ហាញច្បាស់តាមរយៈ ពេលដែលជួបដៃគូរអាជីវកម្មដោយអោយអ្នកតំណាងក្មេងជាង (ប្រហែល ១០ឆ្នាំឡើងលើ) ចរចានោះនឹងត្រូវគេមើលងាយ ឬក៍អាចត្រូវគេបដិសេធដោយមូលហេតុភ្លាមៗ ប៉ុន្តែតាមការពិតមិនចង់បន្តដោយសារមិនស្ថិតក្នុងកម្រិត “តែមួយ”។
ហេតុនេះនៅក្រុមហ៊ុនជប៉ុនកម្រឃើញករណីចាប់ពីកម្រិតថ្នាក់ដឹកនាំប្រធានក្រុមឡើងលើមានអាយុតិចជាង ៣០ឆ្នាំ ឬទោះបីជាក្នុងករណីពិសេសដែលត្រូវបានដំឡើងឋានក៍គ្រាន់តែ “មានឈ្មោះតែគ្មានអំណាច” មានន័យថាមិនមានសិទ្ធិពេញលេញ នៅក្នុងការសម្រេចចិត្តរបស់ខ្លួន។
រូបភាពបន្ថែម Automatic
- គំនិតសាមគ្គីគឺជាចរិកលក្ខណៈពិសេសមួយរបស់ជនជាតិជប៉ុន ដូចជានៅកន្លែងខ្លះគេបង្កើតសមាគមអាជីវកម្មជប៉ុន ក្នុងនោះបែងចែកផ្នែកនីមួយៗ ផលិត សេវាកម្ម ពាណិជ្ជកម្ម សាងសង់… និងរៀបចំកម្មវិធីផ្លាស់ប្តូរមតិ តាមការកំណត់ដើម្បីស្វែងរកដៃគូរសហការ គោលនយោបាយរួមនៃធនធានមនុស្ស ប្រាក់ខែ…
ហេតុនេះចំនួនប្រាក់ខែខុសគ្នារបស់បុគ្គលិកនៅក្រុមហ៊ុនជប៉ុនពិតជាតិច ដូច្នេះក្តីសង្ឃឹមប្តូរការងារទៅក្រុមហ៊ុនផ្សេងទៀតជាមួយ នឹងសង្ឃឹមប្រាក់ខែខ្ពស់គឺមិនអាចកើតឡើងទេ។
រូបភាពបន្ថែម Glodeko
- ផ្នែកផ្សេងជនជាតិជប៉ុនមានវប្បធម៌រកសុីទៅវិញទៅមកជាមួយដៃគូរអាជីវកម្មរបស់ពួកគេ ដូចជា logistics គឺត្រូវ Dragon ឬ Logitem សាងសង់រោងចក្រជា Vinata ជួសជុលម៉ាសុីនតម្លើងទឹកភ្លើងគឺ Vina Kinden ឬ Vina Shiroki, IT គឺ Fujisu និងប្រព័ន្ធផ្សព្វផ្សាយគឺ Dentsu ឬ Hakuhodo… ពួកគេដឹងពីតម្លៃពិតជាខ្ពស់ ប្រៀបជាមួយដៃគូរផ្សេង ប៉ុន្តែនៅតែយល់ព្រមសង (មានទៅមានមក)ុ។
ហេតុនេះទំនាក់ទំនងធ្វើការដែលមិនច្បាស់លាស់ ប្រាក់បន្ថែម… ដូចជាក្រុមហ៊ុនផ្សេងគឺជារឿងដែលកម្រនៅក្នុង ក្រុមហ៊ុនជប៉ុន។
រូបភាពបន្ថែម Seeking Alpha
និយាយទៅវិញទៅមកមានពាក្យស្លោកមួយ “ពិបាកទើបអាចជោគជ័យ” ធ្វើការជាមួយជនជាតិជប៉ុនក៍រៀនសូត្របានច្រើនណាស់។
- ភាពអត់ធ្មត់ ខំប្រឹងទៅពីប្រលឹមត្រលប់មកវិញយប់ សួស្តីដោយការគោរព សូមទោស អរគុណ ធ្វើការតាមផែនការច្បាស់លាស់… អ្វីទាំងនេះក្នុងរយៈពេលដំបូងនរណាក៍មានការភ្ញាក់ផ្អើរ ប៉ុន្តែធ្វើជារៀងរាល់ថ្ងៃក៍ក្លាយទៅជាទម្លាប់។
- ជនជាតិជប៉៉ុនក្រៅម៉ោងធ្វើការក៍រស់រាយ និងរីករាយសប្បាយយ៉ាងខ្លាំង តែនៅក្នុងពេលលេង បុរសជនជាតិជប៉ុនភាគច្រើនតែងតែបង្ហាញនូវភាពប្លែកគឺលេងហួសហេតុ… ជាពិសេសគឺបុរសវ័យចំណាស់ ជនជាតិជប៉ុនបង្ហាញយ៉ាងជាក់លាក់ដោយមិនសូវមានភាពខ្មាស់អៀនអ្វីទាំងអស់។
រូបភាពបន្ថែម STBJ
- អាជីវកម្មជប៉ុននៅមានចំនុចវិជ្ជមានមួយទៀតគឺពួកគេមិនមានវប្បធម៌ “លះបង់ទាំងអស់” ដូចជាប្រសិនក្រុមហ៊ុនពួកគេត្រូវក្ស័យធនដោយមូលហេតុណាមួយនោះគេនឹងណែនាំបុគ្គលិកទៅធ្វើការនៅកន្លែងផ្សេង (ប្រាកដណាស់ក៍ជាក្រុមហ៊ុនជប៉ុន)។ ប៉ុន្តែមនុស្សមួយចំនួនបានឮក្រុមហ៊ុនជិតក្ស័យធន ហើយរៀបចំស្វែងរកការងារថ្មី មិនសូវមានអ្នករងចាំដល់ចុងក្រោយដើម្បីទទួលការណែនាំទេ។
- វប្បធម៌ល្អផ្សេងទៀតរបស់ជនជាតិជប៉ុនគឺពេលដែលទៅធ្វើការឆ្ងាយត្រលប់មកវិញសុទ្ធតែមានកាដូខ្ចប់យ៉ាងស្រស់ស្អាតសម្រាប់បុគ្គលិក អ្នករួមការងារ ទោះបីជាគុណភាពខាងក្នុងមិនដូចជាខាងក្រៅ។
រូបភាពបន្ថែម កាសែតថ្មី
សរុបសេចក្តីអ្វីដែលក៍ជាវាសនា គិតមកដល់សព្វថ្ងៃក៍ជិត ១០ឆ្នាំធ្វើការ និងទំនាក់ទំនងជាមួយជនជាតិជប៉ុន។ ប្រាកដណាស់នោះមិនច្រើនទេ ហើយក៍មិនជាអ្វី ប៉ុន្តែវាធ្វើអោយយើងមានបទពិសោធន៍ និងចំណេះដឹងពីវប្បធម៌ មនុស្ស ក៍ដូចជាបរិស្ថានក្នុងក្រុមហ៊ុនជប៉ុន។
ហេតុនេះ តាមរយៈអត្តបទនេះខ្ញុំចង់ចែករំលេកគំនិតជាមួយ នឹងអ្នកធ្លាប់ និងកំពុងធ្វើការក្នុងក្រុមហ៊ុនជប៉ុន ក្រៅពីនេះក៍ចង់ផ្ញើជូននរណាកំពុង ឬក៍សម្រេចចិត្តឈានចូលក្នុងបរិយាកាសនេះគួរតែ មើលថាយើងសាកសមដែរឬទេ? ត្រូវការត្រៀមអ្វី? ប្រសិនបើមិនមានគោលដៅច្បាស់លាស់ប៉ុន្តែចេះតែដើរនោះប្រាកដជាអ្នកទាំងអស់គ្នានឹងចំណាយពេលដោយអត់ប្រយោជន៍។
Hai Au