រូប​ភាព​អ្នក​បង្កើត​ Mitsubishi និង​មេរៀន​អាជី​វកម្ម

តើ​អ្នក​ធ្លាប់​ឮ​ឈ្មោះ​អាជី​វកម្ម​​ដ៍អស្ចារ្យ​ទាំង​បី​​ ឬ​ក្នុង​ភាសា​ជប៉ុន​គឺ Sandaizaibatsu (ភាសាជប៉ុន​) ឬនៅ?

សូម​មើល​ទៅ logo ខាង​ក្រោម​អ្នក​នឹង​អាច​ទាយ​បាន​ថា​ជា​អ្វី?

រូប​ភាព : http://ja.wikipedia.org/wiki/ភាសាជប៉ុន

នេះ​គឺ​ជា​ “ផ្កាយ” ផ្នែក​ទាំង​បី​នៃ​សាជីវកម្ម​ Mitsubishi  ។

ឈ្មោះ​មាន​ដូច​ជា Mitsubishi, Mitsui ឬ Sumimoto ដែល​អ្នក​ធ្លាប់​បាន​ឮ​សុទ្ធ​តែ​ស្ថិត​នៅ​ “អ្នក​មាន​” នេះ។

ហើយ​អ្នក​ដែល​ឈរ​ពី​ក្រោយ​ប្រវត្តិសាស្រ្ត​បាន​បង្កើត​ឡើង

និងការ​​អភិវឌ្ឍរបស់ Mitsubishi ត្រូវ​និយាយ​ពី​អ្នក​ដែល​បង្កើតគឺ​លោក​ Iwasaki Yataro (ភាសា​ជប៉ុន​) ។

រូប​ភាព : http://gunosy.com/articles/aEK80?s=s

Iwasaki Yataro (១៨៣៥-១៨៨៥) បានបង្កើត​ Mitsubishi ឆ្នាំ ១៨៧០​ នេះ​គឺ​ជា​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​មួយ​។

កើត​នៅ​ក្នុង​គ្រួ​សារ​ Samurai ឋានទាបហើយ​តែង​តែ​ត្រូវ​សាមូរ៉ៃឋាន​ខ្ពស់មើល​ងាយ ​រួម​ទាំង​កសិករ​ទាំង​មូល​ក៍​មើល​ងាយ​។ រហូត​ដល់​ត្រកូល​ក៍​មិន​មាន​។

* កំណត់​សម្គាល់៖ កាលសម័យ​នោះឋាន​ដែល​ទាប​ដូច​ជា កសិករ​ ទាសករ … មិន​អាច​មាន​ត្រកូល​។

មិន​អាច​ទ្រាំ​បាន​នឹង​ភាព​អយុត្តិ​ធម៌​នៅ​ក្នុង​សង្គម​សម័យ​នោះ Iwasaki ជា​យុវជន​ដែល​មិន​មាន​ចំណេះ​ដឹងខាង​ផ្នែក​អាជី​វកម្ម​បែរ​ជា​ក្លាយ​ទៅ​ជា​អ្នក​មា​ន និងបាន​ទិញ​ត្រកូល​អោយ​ខ្លួន​ឯងជាផ្លូវ​ការ​។

ជីវិត​របស់​ Iwasaki គឺ​ឆ្លង​កាត់ការ​លំ​បាកជា​ច្រើន​ តាំង​ពី​ពេល​ដែល​រៀន​សូត្រ​រហូត​ដល់​ពេល​ចាប់​ផ្តើម​អាជី​វកម្ម​។ លទ្ធផល​ ១៥​ ឆ្នាំ​ក្រោយ​ពេលបង្កើត​ Mitsubishi គឺ​ជា​អាជី​វកម្ម​ដំ​បូង​របស់ខ្លួនដែលទទួល​បាន​ជោគ​ជ័យ​ជា​ច្រើនហើយ​កាន់​តែ​មាន​ភាព​អភិវឌ្ឍ​​ រួម​ទាំង​ផ្នែក​ដឹក​ជញ្ជូន​តាម​កប៉ាល់​នៅ​សមុទ្រនា​រយៈពេល​ទើប​ចាប់​ផ្តើម។

កាល​ពី​តូច​ផ្ទះ​របស់ Iwasaki ពិត​ជា​ក្រ​ណាស់ ហើយ​ថែម​ទាំង​ត្រូវ​ទទួល​ការ​មើល​ងាយ​។ ហេតុ​នេះ​គាត់​ខិត​ខំរៀន​សូត្រ ហើយជឿ​ជាក់ថា ​ការ​រៀន​សូត្រ​នឹង​ជួយឲ្យ​​គាត់​​រួច​ផុត​ពី​សភាព​បែប​នេះ។ គាត់​ត្រូវ​បាន​ណែ​នាំ​អោយ​រៀន​ជា​មួយ​លោក​គ្រូ​ដែល​ពូកែ ដោយក្រោយ​មក​​លោក​គ្រូ​ដែល​បង្រៀន​គាត់​ក៍​មាន​កេរ្តិ៍​ឈ្មោះ​ក្នុង​ការ​បង្រៀន​ផង​ដែរ។

ប៉ុន្តែ​ឪពុក​របស់​គាត់​សំ​ណាង​មិន​​ល្អ​បែរ​ជាជាប់​ទាក់​ទង​ជា​មួយនឹង​ការ​វាយ​គ្នា ដោយ​សារ​តែ​ឪពុក​ Iwasaki ក៍​ត្រូវ​ចាប់​ខ្លួន​នៅ​ក្នុង​គុក​។ ហើយ​ចាប់​ពី​ពេល​នោះ​មក​ជីវិត​របស់​គាត់​មាន​ការ​ផ្លាស់​ប្តូរ​ជា​ច្រើន។

នៅ​ក្នុង​កន្លែង​ឃុំ​ឃាំង​គាត់​ត្រូវ​បាន​ឃុំ​ខ្លូន​ជា​មួយ​វិស្វករ​ព្រៃ​ឈើ​។ ម្នាក់​នេះ​បាន​បង្រៀន​គាត់​អោយ​ចេះ​គណនា ចាប់​ផ្តើម​ជា​មួយ​នឹង​ការ​គណនា​មូល​ដ្ឋាន​រហូត​ដល់​ការ​គណនា​ប្រាក់​ចំ​ណេញ​នៅ​ក្នុង​អាជីវកម្ម​។ ហេតុ​នេះ​ហើយ Iwasaki ចាប់​ផ្តើម​មាន​ចំ​ណាប់​អារម្មណ៍​ចង់​ក្លាយ​ទៅ​ជា​អ្នក​មាន​។

បន្ទាប់​ពី​ចេញ​ពី​គុក​គាត់​ចាប់​ផ្តើម​គិត​ពី​ទិស​ដៅ​ដែល​អាច​ធ្វើ​អាជីវ​កម្ម​បាន​។ ដូចជាការបរិភោគ​ រហូត​ដល់​ដែក​ថែប ​រួម​ទាំង​អាវុធ​… គ្រប់​យ៉ាង​សុទ្ធ​តែ​ទាក់​ទង​នឹង​…ដឹក​ជញ្ជូន​។

គាត់​បាន​សូម Tosahan អោយ​ខ្ចី​ទូក​ ៣ ហើយ​ចាប់​ផ្តើម​ដំ​ណើរ​ការ​​  Tokyo – Osaka -Kobe – Kochi ។ ភាព​ជោគ​ជ័យ​ទទួ​ល​បាន​លើស​ពី​ការ​រំ​ពឹង​​ទុក Iwasaki ចាប់​ផ្តើម​ទិញ​វិញ​ទូក​ ២ និង​បង្កើត​ក្រុម​ហ៊ុន​របស់​ខ្លួន​។

​​ប៉ុន្មាន​ឆ្នាំក្រោយ​មក​ប្រទេស​ជប៉ុន​ចាប់​ផ្តើមមាន​សង្រ្គាម​។ ការ​ដឹក​ជញ្ជូន​ខាង​​ផ្លូវ​ទឹក​កាន់​តែ​ដើរ​តួ​នាទី​សំ​ខាន់។ ដោយ​មិន​ស្ទាក់​ស្ទើរ​ គាត់​បាន​ទិញ​ទូក​ធំ​ចំ​នួន​ ១០ ។ ការ​សម្រេច​ចិត្តត្រឹម​ត្រូវ​បាន​ធ្វើ​អោយ Mitsubishi ទទួល​បាន​​ជោគ​​ជ័យ​​យ៉ាង​​ខ្លាំង​។

រូប​ភាព : http://gunosy.com/articles/aEK80?s=s

ដើម្បី​អរគុណ​ការ​ចូល​រួម​របស់​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​ខាង​ផ្លូវ​សមុទ្រចំពោះកង​ទ័ព រដ្ឋាភិបាល​សម្រេច​ចិត្ត​ផ្តល់​រង្វាន់​អោយ​ក្រុម​ហ៊ុនចំនួន​ ១៨​ ទូក​ប្រភេទ​ធំ។

ភាព​ជោគ​ជ័យ​ខាង​លើ​គ្រប់​យ៉ាង​មិន​មែន​មក​ពី​ភាពចៃ​ដន្យ​ ឬ​សំ​ណាងនោះទេ​។ គ្រប់​យ៉ាងគឺ​ពឹង​លើ Iwasaki ខិត​ខំ​ប្រឹង​ប្រែង​គិត​ដើម្បី​ផ្សារភ្ជាប់​គ្រប់​យ៉ាង​ និង​មិន​ភ្លេច​ប្រើ​ប្រាស់ទំ​នាក់​ទំ​នង។

ដោយ​សារ​តែ​វិស្វករ​ព្រៃ​ឈើ​ដែល​គាត់​ចៃ​ដន្យ​បាន​ជួប​នោះជាមនុស្ស​ដែល​មិន​មើល​ងាយ​ ប៉ុន្តែ​បាន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​បង្រៀន​គាត់​ចំណេះ​ដឹង​ ហើយ​អាច​និយាយបាន​ថា ​ជា​អ្នក​មាន​គុណ​របស់​ក្រុម​ហ៊ុន​ Mitsubishi មែនដែរទេ?

“ការ​ខិតខំប្រឹង​ប្រែងរៀន​សូត្រ​ ស្គាល់​មនុស្ស​ដែ​ល​ពូ​កែ​ និង​រៀន​អំ​ពី​មូល​ដ្ឋាន​នៃ​អាជី​វកម្ម​នាំ​មុខ​គេ​នៅ​លើ​ពិ​ភព​លោក”។ នេះ​គឺ​ជា​របៀបដែលជួយឲ្យ Iwasaki ទទួល​បា​នជោគ​ជ័យ​ដូច​ថ្ងៃ​នេះ។

រហូត​មក​ដល់​ថ្ងៃ​នេះ​ Mitsubishi នៅ​តែ​ស្ថិត​ក្នុង Top ដំ​បូង​នៃ​ផ្លាក​សញ្ញាដែល​ជោគ​ជ័យមិន​ត្រឹម​តែ​នៅ​ប្រទេស​ជប៉ុន​​ ថែម​ទាំង​នៅ​ទូ​ទាំង​ពិ​ភព​លោក។

វាយ​លុក​ទៅ​លើផ្នែក​ជា​ច្រើន​ដូច​ជា​ ធនា​គារ អចលនទ្រព្យ​ ឡាន ឡាន​ដឹក​ទំ​និញ ជណ្តើរ​ប្រអប់​ ខ្មៅ​ដៃ​… តើ​អ្នក​ស្គាល់​ Mitsubishi តាម​រយៈ​របស់​ប្រើ​ប្រាស់​មួយណា​ក្នុង​ផ្ទះ?

ក្រៅ​ពី​នេះផ្នែក​ប្រេង​ ធ្យូង​ថ្ម​ ឳសថ ឬ​ក្រដាសក៍​មាន​ការ​រីក​ចម្រើន​ខ្លាំង​ក្លា​នៅ​ប្រទេស​ជប៉ុន​ដែរ។

អ្វី​ទាំង​អស់​នោះ​បង្ហាញ​ពី​សារៈ​សំ​ខាន់​របស់​ Mitsubishi ​ក្នុង​ជី​វភាព​របស់ប្រជាជន​ជប៉ុន​។ ហើយ​មនុស្ស​ដែល​បាន​ដាក់​គ្រឹះ​រឹងមាំ​នោះ​គឺ​ Iwasaki Yataro ។

ចុះ​​អ្នកវិញ​ អ្នក​​កំ​ពុង​តែ​មាន​គំនិត​បង្កើតមុខ​របរ​ ឳកាស​ប្រាកដ​ជា​មក​ដល់នៅ​ថ្ងៃ​ណា​មួយ​។ ដូច​ជា Iwasaki Yataro បាន​និយាយថា​៖

“ភាព​ជឿ​ជាក់​ជួយឲ្យ​ទទួល​បាន​ជោគ​ជ័យ​ មិនមាន​ក្តី​​ស្រមៃ​គឺ​ជា​ឬសគល់នៃ​បរាជ័យ​”។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: