តើ​អ្នក​ដឹង​ថា​អ្នក​ជំ​នួញ​​ជប៉ុន​ចូល​ចិត្ត​លេង​អ្វី​ជាង​គេ? ហេតុ​អ្វី​?

  • ចូល​ចិត្ត​លេង​អ្វី?

ប្រហែល​ជា​នៅ​ប្រទេស​កម្ពុជា ​មនុស្ស​ជា​ច្រើន​និង​យល់​ថា ​ចម្លែកនៅ​ពេល​ដែល​និយាយ​ពី​កី​ឡា​វាយកូន​ហ្គោល​។ ទោះ​ជា​យ៉ាង​ ណាក៍​ដោយ​​នេះ​គឺ​ជា​កី​ឡា​មួយ​ដែល​ត្រូវ​បាន​មនុស្ស​ជា​ច្រើន​នៅ​លើ​ពិភព​លោក​ចូល​ចិត្ត​បើនិយាយ​រួម​ និង​ជន​ជាតិ​ជប៉ុន​បើ​និយាយ​ដោយលែក។

ដូច្នេះ​ហេតុ​អ្វី​បាន​ជា​ចំណាយ​ពេល​វេលា​ច្រើន​ដើម្បី​លេង​វាយ​កូន​ហ្គោលដោយ​គ្រប់​គ្នា​កំពុង​តែ​ចេញទៅ​​លេង​យ៉ាង​ទៀង​ទាត់​?

ជាពិសេសសម្រាប់​អ្នក​ជំ​នួញ អ្នក​គ្រប់គ្រងជាន់ខ្ពស់​នៅ​លើ​ទឹក​ដី​នៃ​ព្រះ​អាទិត្យ​រះ រឿង​នេះ​និង​បង្ហាញ​កាន់​តែ​ច្បាស់​។ ពួក​យើង​រួម​គ្នា​ក្នុង​ការស្វែង​យល់​។

រូបភាព​បន្ថែម​ artimacc

  • អ្នក​ជំនួញ​តើ​យ៉ាង​ណា?

លទ្ធផលស្ទង់មតិរបស់​ក្រុម​ហ៊ុន​មួយជំនាញខាងវិ​ភាគ​ទីផ្សារ​នាំមុខ​គេ​នៅ​ប្រទេស​ជប៉ុន​ នៅ​ពេល​ដែល​សួរ​អំពី​ចំនង់​ចំ​ណូលរបស់​អ្នក​គ្រប់​គ្រង​នាយកក្រុមហ៊ុនលេង​កី​ឡា​វាយ​កូន​ហ្គោល​គឺ​ជា​លទ្ធផល ​ដែល​មាន​អ្នក​ជ្រើស​រើស​ច្រើន​ជាង​គេ​ ចំណែក​ឯ​លេខ​ពីរ​គឺ​អាន​សៀវ ​ភៅ និង​ស្ទូច​ត្រី​។

រូបភាព​បន្ថែម FUTABA Nagoya UNIV

មាន​មួយ​រយៈពេល​ចំនួន​មនុស្ស​លេង​កី​ឡា​វាយ​កូន​ហ្គោល​នៅ ជប៉ុន​បាន​ធ្លាក់​ចុះ​ ទោះយ៉ាងណាអ្នក​ដែល​​វាយ​កូន​ហ្គោល​គឺ​ជាអ្នក​គ្រប់​គ្រង​ក្រុម​ហ៊ុន​នៅ​តែ​មាន​ចំនួន​ច្រើន​ ទាំង​នេះ​ឆ្លុះ​បញ្ចាំង​អោយ​ ឃើញ​ថាទំនាក់​ទំ​នង​រវាង​ការ​លេង​កី​ឡា​វាយ​កូន​ហ្គោល​ និង​ការ​ងារ​ របស់​ជន​ជាតិ​ជប៉ុន​។

  • ល្អ​សម្រាប់​សុខ​ភាព

ដំ​បូង​បង្អស់​ការ​វាយ​កូ​ន​ហ្គោល​គឺ​ជា​កី​ឡា​ដែល​ល្អ​សម្រាប់​ សុខ​ភាព​។ ប្រសិនបើនិយាយ​ដល់​ការ​ធ្វើលំហាត់ប្រាណក្រៅ​ពី​វាយ​ កូន​ហ្គោល​នៅ​មាន​ការ​ហែល​ទឹក​ និង​រត់​ហាត់​ប្រាណ។ ដូចនេះ​ជា​ មួយ​និង​កី​ឡា​វាយ​កូន​ហ្គោល​ ប្រសិន​បើ​មិន​ប្រើ​រថ​យន្ត​អគ្គិ​សនី​ដើម្បី ធ្វើ​ដំ​ណើរ​នោះ​ត្រូវ​ដើរ​ជិត​ ៨ដល់​១០ គី​ឡូ​ម៉ែត្រ​។

រូបភាព​បន្ថែម GDO

ក្រៅ​ពី​នេះអ្នកលេងក៏អាចរីករាយជាមួយនឹងខ្យល់អាកាសបរិសុទ្ធដែល​បាន​ធ្វើ​ឡើង​ដោយ​​កម្រាល​ស្មៅ​សិប្បនិម្មិត​ និង​មាន​ដើមឈើ​ជា​ច្រើន​នៅ​ឯទី​លាន​លេង​កី​ឡា​វាយ​កូន​ហ្គោល​ រឿង​នោះ​ ប្រាកដ​មាន​ប្រយោជន៍​សម្រាប់​សុខ​ភាព​ ជាពិសេស​គឺ​បរិយា​កាស​ដែល​កំពុងតែ​រង​ការ​បំពុល​យ៉ាង​ខ្លាំង​​នា​ពេល​បច្ចុប្បន្ន​។

  • ការ​លេង​គឺ​ជា​ការ​ងារ​

ទោះ​បី​ការ​វាយ​កូន​ហ្គោល​គឺ​ជា​កី​ឡា​ដែល​ទទួល​នូវ​លទ្ធ​ផល ​ដាច់​ដោយ​លែក ប៉ុន្តែ​ការ​ទំ​នាក់​ទំ​នង​ខណៈ​ពេល​និយាយ​ជាមួយ​គ្នា​ក្នុង​ពេល​ដែល​មនុស្ស​ទាំង​អស់​ផ្លាស់​ប្តូរ​វេន​គ្នា​វាយ​ម្នាក់​ម្តង​គឺ​ជា​ចំនុច​សំខាន់ដែល​មនុស្ស​ជា​ច្រើ​នលេង​កី​ឡា​នេះ។

រូបភាព​បន្ថែម Emaze

នេះ​ក៏​ជា​ចម្លើយ​ហេតុ​អ្វី​នាយក​ក្រុម​ហ៊ុន​អ្នក​ដែល​គ្រប់​គ្រង​យល់​ថា​ទី​លានវាយ​កូន​ហ្គោ​ល​ដូច​ជា​កន្លែង​ធ្វើ​ការទី​ពីរ​ ដោយ​ពឹង​ទៅ​លើ​ការ​វាយ​កូន​ហ្គោលពួកគេអាចបង្កើតនិងរិតចំណងមិត្តភាពជាមួយដៃគូរសហការ អតិថជន ជួនការអាចមានចុះកិច្ចសន្យាដែល​សំខាន់ដោយ​សារ​តែ​បរិយាកាស​ត្រជាក់ស្រួលគួប​ផ្សំនិងអារម្មណ៍ល្អរបស់​​អតិថិ​ជន។

រូបភាព​បន្ថែម artimacc

មិនត្រឹមតែប៉ុណ្ណោះទេ ការជជែកគ្នានៅលើវាលស្មៅ ញ៉ាំអាហាររួមគ្នា ងូ​តទឹករួមគ្នាក្នុងបន្ទប់ទឹករួម បន្ទាប់ពីលេងចប់ នឹងជួយអោយយល់បន្ថែមពីគ្នាទាំងខាងក្រៅ និង ខាងក្នុងចិត្ត។ ដូច្នេះមិនត្រឹមតែជាដៃគូរកសីុនោះទេ ប៉ុន្តែ​មនុស្ស​ជា​ច្រើន​ក្លាយ ​ទៅជាមិត្តភក្តិជិតស្និទ្ធតាមរយៈការលេងទៀត។

  •  ភាពស្រដៀងគ្នា

ការវាយកូនគោល និងធ្វើការងារគឺមានភាពស្រដៀងគ្នា ជា ពេលវេលាសម្រាប់ធ្វើការសម្រេច​ចិត្តដោយ​មាន​ភាព​ផ្ចង់​អារម្មណ៍​ ខ្ពស់។

រូបភាព​បន្ថែម jdrf

  • ខ្ញុំបានឮអ្នកគ្រប់គ្រងម្នាក់ជន​ជាតិ​ជប៉ុន​បាន​និយាយ​ថា​៖

ពេល​លេង​កូន​ហ្គោល​អ្នកអាចជជែកកំសាន្តដោយសេរី ជជែកកំសាន្តជាមួយអារម្មណ៍​ស្រស់​ថ្លា​ ទោះ​បី​ជា​ដើម្បី​វាយ​កូន ​ហ្គោល​ទទួល​បាន​លទ្ធ​ផល​ខ្ពស់​អ្នក​ត្រូវ​តែ​តាំង​អារម្មណ៍​អោយ​មូល មិន​ត្រូវ​អោយ​អ្វី​ដែល​កើត​ឡើង​ក្នុង​ពេល​នោះ​ធ្វើ​អោយ​បែក​អារម្មណ៍ នៅ​ពេល​នោះ​ទេ។

ជា​មួយ​និង​ការ​ធ្វើ​ជំនួញ​ក៏​ដូច្នេះ​ដែរ ដំ​បូង​បង្អស់​គឺ​ភាព​អត់​ធ្មត់​ សង្កេត​មើល​ ឬ​ក៏​សួរ​ បន្ទាប់​មក​មើល​ថា​ពេល​ណា​ដល់​វែន​របស់​យើង ហើយ​ធ្វើ​ការ​ផ្សង់​អារម្មណ៍​អោយ​មូល​និង​ធ្វើ​អ្វី​ដែល​ល្អ​បំ​ផុត​នោះ​អ្នក​និង​ជោគ​ជ័យ។

រូបភាព​បន្ថែម Resortbaito

ភាព​ស្រ​ដៀង​គ្នា​ដែល​ងាយ​ស្រួល​និង​ដឹង​រវាង​ការលេង​វាយ​កូន​ហ្គោល និង​ធ្វើ​ជំនួញ​គឺ​ទាម​ទារ​អោយ​ធ្វើ​មាន​ផែន​ការ​ច្បាស់​លាស់​។ នៅ​ពេល​ដែល​លេង​កូន​ហ្គោល​ ទន្ទឹម​និង​ការ​ប្រឹង​ប្រែង​ និង​ព្យា​យាម​ ហើយ​ផែន​ការណ៍​ដើរ​តួ​នាទី​សំ​ខាន់​ណាស់​ក្នុង​ការ​សម្រេច​នូវ​លទ្ធ ផល​ចុង​ក្រោយ​។ អ្នក​លេង​ត្រូវ​តែ​ពិចារណពី​កត្តា​តូច​ៗ​ដូច​ជា​បរិយា​ កាស សណ្ឋាន​ដី​ ចម្ងាយ។ យ៉ាង​ច្បាស់​លាស់​ និង​ហ្មត់​ចត់​ដើម្បី​ ជ្រើស​រើស​ផ្លូវ​សមរម្យ​បំផុត។

  • គោល​បំ​ណង​ចុង​ក្រោយ

សរុប​សេចក្តី​មក​សម្រាប់​មនុស្ស​ធម្ម​តា​ការ​វាយ​កូន​ហ្គោល​គ្រាន់​តែ​ជា​កី​ឡា​កំសាន្ត​ដោយ​អ្នក​លេង​ទាំង​អស់​ត្រូវ​ខិត​ខំ​លេង​យ៉ាង​ណា​អោយ​បាល់​ចូល​ទី​កាន់​តែ​លឿន​កាន់​តែ​ល្អ។

សម្រាប់​ជន​ជាតិ​ជប៉ុន​ភាគ​ច្រើន​នៅ​ក្នុង​ពិភព​ជំ​នួញទីលានគឺ​ជា​ទ្វារ​មាស​អ្នក​លេង​ក៏​ជា​អតិថិ​ជន​ គោល​បំ​ណង​របស់​ពួកគេ​គឺ​ធ្វើ​យ៉ាងណា​ដើម្បី​លក់​បាន​ផលិតផល​កាន់​តែ​ច្រើន​កាន់​តែ​ល្អ។ ហើយ​ចុង​ក្រោយ​អ្នក​ដែល​ទទួល​បាន​ជ័យ​ជំនះ​គឺ​ជា​អ្នក​ដែល​ឈាន​ដល់​គោល​ដៅ​ចុង​ក្រោយ។

រូបភាព​បន្ថែម Asia Pacific

អ្នក​អាច​ចែក​រំលេក​នូវ​កី​ឡា​ដែល​អ្នក​ចូល​ចិត្ត​ ដើម្បី​ដឹង​ថា​តើមាន​អ្នក​ណា​ចូល​ចិត្ត​ដូច​អ្នកដែរ​ឬទេ?

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: