ការ​ងារ​ដែល​ងាយ​ស្រួល​ប៉ុន្តែ​ប្រាក់​ខែ​ខ្ពស់​នៅប្រទេស​ជប៉ុន ​ដែល​មនុស្ស​ជា​ច្រើន​មិន​ដឹង​

ប្រទេស​ជប៉ុន​គឺ​ជា​ប្រទេស​ដែល​មាន​សេដ្ឋ​កិច្ច​រីក​ចម្រើន​ឈាន ​មុខ​គេ​នៅ​ក្នុង​ពិ​ភព​លោក​ ការ​ឆ្នៃ​ប្រឌិត​ពិសេស​នៅ​កន្លែង​នេះ​តែង​តែ​ ធ្វើ​អោយ​មាន​ភាព​ភ្ញាក់​ផ្អើល​ និង​គួរ​អោយ​ចាប់​អារម្មណ៍​សម្រាប់​ជន​បរទេស​។

ក្រៅ​ពី​នេះ​រាល់​គំនិត​អា​ជី​វកម្ម​តែ​មួយ​ដែល​​គ្មាន​ពីរ​នៅ​ក្នុង​ពិភព​លោក​របស់​ប្រទេស​ជប៉ុន​ (​ប្រទេស​ដែល​មាននាម​ជា​ព្រះ​អាទិត្យ​រះ)​ ក៏​ពិសេស​ និង​ចម្លែក​ដែរ ដល់​ថ្នាក់​មាន​ការ​ងារ​ខ្លះ​ពេល​ដែល​អ្នក​បាន​ ឮគឺ​មាន​ភាព​ភ្ញាក់​ផ្អើរ និង​មិន​ជឿ​ថា​វា​ជា​ការ​ពិត​ឡើយ។

សូម​រួម​ជា​មួយនិង​​ពួក​យើង​ដើម្បី​ស្វែ​ង​យល់ពី​ការ​ងារ​ដែលចម្លែក​ប៉ុន្តែ​មានភាព​ចាប់​អារម្មណ៍​នេះ។

១. ចំណី​អា​ហារ​សម្រាប់​ឆ្កែ​

ឆ្កែ​គឺ​ជា​សត្វ​ដែល​មាន​ភាព​ស្មោះ​ត្រង់​ ទើប​ត្រូវ​បាន​មនុស្ស​ជា​ច្រើនក្នុង​គ្រប់​ប្រទេស​ស្រលាញ់​ចូល​ចិត្ត​ ហេតុ​នេះ​ហើយ​នៅ​ប្រទេស​ជប៉ុន​មាន​ការងារ​ម្យ៉ាង​គឹ​សាក​ល្បង​អាហារ​សម្រាប់​ឆ្កែ​ដើម្បី​ជៀស​វាង​ ​នូវ​អា​ហារ​ដែល​គ្មាន​រស់​ជាតិ​ និងមិនមានគុណភាពគ្រប់គ្រាន់។

ការ​ងារ​នេះ​តម្រូវ​អោយ​អ្នក​សាក​ល្បង​នូវ​មុខ​ម្ហូប​ជា​ច្រើន​ ដើម្បី ដឹង​ពី​រស់​ជាតិ ​ក៏​ដូច​ជា​គុណ​ភាព​នៃ​ប្រភេទ​នីមួយៗ ហើយ​ចាប់​ផ្តើម​សរសេរ​​របាយការណ៍ និង​បង្ហាញ​ពីវិធី​ដែល​ធ្វើ​អោយ​អភិវឌ្ឍ​នៃ​ប្រភេទម្ហូប​ណា​ដែល​សាក​សម​ជាង​គេ​សម្រាប់​ឆ្កែ​នៅ​ប្រទេស​ជប៉ុន​។

ប្រាក់​ខែ​ជា​មធ្យម​របស់​មនុស្ស​ម្នាក់​ដែល​ធ្វើ​ការ​ងារ​នេះ​ប្រហែល​ជា ១០.០០០ ដល់ ២០.០០០ យេន/ថ្ងៃ​ ។

២. អ្នក​ជំ​នា​ញ​ខាង​ក្លិន​

ស្តាប់​ទៅ​ហាក់​ដូច​ជា​ងាយ​ស្រួល​ណាស់​ប៉ុន្តែ​មិន​មែន​ជា​ការងារ ដែល​នរណា​ក៏​អាច​ចូល​រួម​​បាន​នោះ​ទេ ​មានតែមនុស្សដែលមានអារម្មណ៍ដឹង​មុន​បាន​ល្អ​ទើប​អាច​បំពេញ​ភារកិច្ច​បាន។

បច្ចុប្បន្ន​នៅ​ប្រទេស​ជប៉ុន​មាន​ប្រហែល​ ៥.០០០​នាក់កំពុង​ធ្វើ​ការងារ​ពិសេស​នេះ​ ភារកិច្ច​របស់​ពួក​គេ​គឺ​​រក​ចេញ​នូវ​ប្រភព​ក្លិនស្អុយ​ និង​ការពារ​វា ដើម្បី​ការ​ពារ​មនុស្ស​និងបរិ​ស្ថាន​ជុំ​វិញ។

ចំណូល​នៃ​ការ​ងារ​នេះ​ប្រហែល​ជា​ ២.៥ ដល់ ៥​លាន​យេន/​ឆ្នាំ ។

៣. ដំណោះ​ស្រាយ​ការបន្ទោរ​បង់​សម្រាប់​ជន​ពិ​ការ​

សេវា​កម្ម​ដោះ​ស្រាយ​បន្ទោរ​បង់ ឬ​អាច​ហៅ​ម្យ៉ាង​ទៀត​ថា “White hands” គឺ​ជា​គេ​ហទំព័រ​ផ្លូវ​ការ​របស់​អង្គ​ការ​​មិន​ស្វែង​រក​ប្រាក់​ចំណេញ​ កំពុង​តែ​ធ្វើ​ការ​ជា​មួយ​និង​គោល​បំ​ណង​ដោះ​ស្រាយ​បញ្ហា​សម្រាប់​ជនពិ​ការ​ និង​ការ​ងារ​ដែល​ទាក់​ទង​ផ្លូវ​ភេទ​នៅ​ប្រទេស​ជប៉ុន​។ ក្នុង​ចំណោម​​ការងារ​ថែម​ម៉ោង​ដែល​មាន​ប្រាក់​ខែ​គឺ​ក្លាយ​ទៅ​ជា​បុគ្គលិក​ថែទាំនិង​ផ្តល់​សេ​វា​ “ជួយបញ្ចេញទឹកកាម​​” និងធ្វើជាអ្នក​បង្ហាញ​ម៉ូត​អាក្រាតសម្រាប់​រូប​គំនូរ​របស់​ជន​ពិការ​។

៤. អ្នក​ជំនាញ​ខាង​លស្បែក​ជើង​

ដើម្បីក្លាយជាបុគ្គលិកដែលមានជំនាញវិជ្ជាជីវៈនៅ​ក្នុង​ផ្នែក​នេះ​វាតម្រូវឱ្យអ្នកមានភ្នែកវាង​វៃដើម្បីធ្វើការវាយតម្លៃ ផ្តល់​មតិ​ គំនិត​​អំពី​ស្បែក​ជើង​​បន្ទាប់​មក​ជ្រើស​រើស​នូវ​ស្បែក​ជើង​​ដែល​សាក​សមទៅតាម​ក្រុម​នៃ​អតិថិជន​។

នៅ​ប្រទេស​ជប៉ុន​អ្នក​ជំនាញវិជ្ជាជីវៈ​ខាង​លស្បែក​ជើង​ក៏​ត្រូវ​បា​នបែង​ចែក​យ៉ាង​ច្បាស់​លាស់ទៅ​តាម​ថ្នាក់​ខុស​គ្នា​ពី​អ្នក​ទើប​ចាប់​ផ្តើម​ មូល​ដ្ឋាន​បរិញា​ប័ត្រ និង​អនុ​បណ្ឌិត​ទៅ​តាម​បទ​ពិ​សោធន៍ និងកម្រិត​ជំនាញ។

ចំ​ណូល​ជា​មធ្យម​ជា​រៀង​រាល់​ឆ្នាំ​ប្រហែល​ ៤ ​ទៅ​១០ លានយេន/ឆ្នាំ ។

៥. មើលប៉េងប៉ោងហោះហើរ

នេះគឺជាការងារ​ធ្វើ​បន្ថែម​​ម៉ោង​ដែល​ងាយ​ស្រួល​បំ​ផុត​ អ្នក​គ្រាន់​តែ​គ្រប់​គ្រង​ប៉េងប៉ោងហោះកុំ​អោយ​ហោះ​ទៅ​បាត់​ដូច​ទៅ​នឹង​ការលេង​​បង្ហោះ​ខ្លែង​របស់​ក្មេង​ដែរ។ ការ​ងារ​ដែល​ពិសេស​នេះ​តែង​ត្រូវ​បាន​និស្សិត​ សិស្ស​នៅ​ប្រទេស​ជប៉ុន​ជ្រើស​រើស​ធ្វើ​។

៦. ការដឹកជញ្ជូនទំនិញ​អន្ដរជាតិដល់ដៃ

ពិត​ជា​ចម្លែក​ណាស់​មែន​ទេ​? ការ​ងារ​នេះ​សាក​សម​ជា​មួយ​នឹង​អ្នក​ណា​ដែល​ចូល​ចិត្ត​ដើរ​កំសាន្ត​ដោយ​ “ឥត​គិត​ថ្លៃ​” ប៉ុន្តែ​មាន​ប្រាក់​កម្រៃ។

មាន​ប្រភេទ​ទំ​និញ​ជា​ច្រើន​ជា​ពិសេស​ដូច​ជា​សំបុត្រ​ ឯក​សារ​ សម្ងាត់ សំបុត្រ​ដែល​សំ​ខាន់​។ និង​ត្រូវ​បាន​បុគ្គលិក​ដឹក​ជញ្ជូន​ពិសេសនេះ​បញ្ជូន​ដល់​ដៃ​ទៅ​អ្នក​ដែល​ទទួល​នៅ​គ្រប់​ទី​កន្លែង​នៅ​លើ​ពិភព​លោក​។

ចំ​ណូល​របស់​បុគ្គ​លិក​នេះ​ប្រហែល​ ១៥ដល់​២០ពាន់យេន​/ថ្ងៃ​ ។

អ្នក​ឃើញ​ថា​ក្នុង​ចំណោម​ការ​ងារ​ខាង​ក្រោម​​ តើ​មាន​ការ​ងារ​ណា ដែល​សាក​​សម​ទៅ​និង​ខ្លួន​អ្នក​ផ្ទាល់​ដែរ​ឬ​ទេ?

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: