បន្ថែមប្រាក់ចំណូលបានយ៉ាងងាយស្រួលជាមួយនិងវិធីងាយស្រួលបីយ៉ាងពេលដែលអ្នករស់នៅក្នុងប្រទេសជប៉ុន
ការរស់នៅក្នុងប្រទេសជប៉ុនគឺជារយៈពេលដ៏អស្ចារ្យ។ អ្នកអាចរៀននូវភាសាថ្មី និងយល់ដឹងអំពីវប្បធម៌ដែលពិសេសហើយបើក ចេញនូវឳកាសជាច្រើនដែលគួរអោយចាប់អារម្មណ៍។
ទោះបីជាអ្នកធ្វើការងារអ្វីនៅប្រទេសជប៉ុនក៏ដោយ ជានិសិ្សត គ្រូបង្រៀន ឬក៏ជាបុគ្គលិកនៃក្រុមហ៊ុនមួយគឺអ្នកនៅតែអាចរកប្រាក់ ចំណូលបន្ថែមសម្រាប់ខ្លួនឯង។
ខាងក្រោមនេះគឺជាវិធីបីយ៉ាងដែលជនបរទេសរស់នៅប្រទេសជប៉ុនអាចបង្កើតចេញជាភាពរីករាយបាន។
លក់នូវរបស់ដែលខ្លួនមិនប្រើប្រាស់ទៀតនៅ BOOK-OFF
អ្នកមានឈុត Game ណាដែលមិនចង់លេងទៀតដែរឬទេ? ឬក៏សៀវភៅមួយក្បាលដែលបានអានរួចថាសដីស DVD ដែលមិនស្តាប់ទៀតដែរេទ?
BOOK-OFF និងហាងសៀវភៅដែលលក់វត្ថុចាស់តែងតែទិញនូវទំនិញនោះក្នុងតម្លៃសមរម្យ។ ជាពិសេសសម្រាប់ហ្គេមវីដេអូអ្នក និងលក់បានក្នុងតម្លៃប៉ុន្មានពាន់អៀនដរាបណាពួកវានៅតែរក្សាបាននូវសភាពដើមល្អ មិនទាន់ខូច និងមានប្រភពពីប្រទេសជប៉ុន។
ហាងទំនិញទាំងអស់ខាងលើនិងមិនព្រមទិញនូវទំនិញទាំងឡាយដែលមានប្រភពនៅប្រទេសផ្សេងឡើយ។
អ្នកអាចស្វែងយល់ព័ត៌មានបន្ថែមនៅ BOOK-OFF Website
ការបង្រៀនដោយសេរី
ជប៉ុនគឺជាទឹកដីនៃដំណើរកំសាន្ត ដូចនេះតម្រូវការនៃភាសាបរទេសពិតជាច្រើន ជាពិសេសគឺភាសាអង់គ្លេស។ ប្រសិនបើអ្នកពូកែនូវភាសាអង់គ្លេសនេះគឺជាកន្លែងដែលល្អសម្រាប់អ្នកបញ្ចេញនូវសមត្ថិភាព។
នៅកន្លែងទីប្រជុំជន មិនពិបាកនិងក្លាយទៅជាគ្រូបង្រៀនដោយសេរី។ អ្នកអាចចុះឈ្មោះនូវព័ត៌មានផ្ទាល់ខ្លួននៅលើគេហទំព័រណាមួយឧទាហរណ៍ដូចជា MY-sensei.com អនុញ្ញាតអោយចុះឈ្មោះដោយឥតគិតថ្លៃ។
នៅទីនេះអាចបង្កើតនូវការវិភាគបទបញ្ជា និងថ្លៃសិក្សាទៅតាមផែនការណ៍របស់អ្នក។ អ្នកអាចជ្រើសរើសការបង្រៀនបន្ថែមក្មេងនៅ ផ្ទះឬក៏មួយម៉ោងសម្រាប់រយៈពេលសន្ទនានៅក្នុងហាងកាហ្វេ។
ភាពងាយស្រួលរបស់គ្រូបង្រៀនដោយសេរីគឺអ្នកអាចរៀបនូវកម្មវិធីបង្រៀនដោយខ្លួនឯង គោលដៅសិក្សាសម្រាប់់សិស្សរបស់ខ្លួន។ ថ្នាក់រៀនចាប់ផ្តើមពេលណា ទីកន្លែង និងសម្រាកគ្រប់ពេលវេលាដែលអ្នកចង់។
ច្បាស់ណាស់នេះគឺជាការងារដែលរកប្រាក់ចំណូលបន្ថែម ហើយគួរអោយចង់បានសម្រាប់អ្នកដែលរស់នៅឆ្ងាយពីប្រទេសរបស់ខ្លួន។
សរសេរទស្សនាវដ្តី
នៅប្រទេសជប៉ុន គេហទំព័រជាច្រើន ឬទស្សនាវដ្តីតែងតែចំណាយលុយសម្រាប់ការសរសេរអត្តបទណែនាំពីវប្បធម៌ ម្ហូបអាហារ ចំនុចដែលកំពុងតែល្បី តារាដែលល្បីឈ្មោះ ឬក៏កន្លែងផ្សេងទៀត។
កម្រិតនៃការសងប្រាក់អាស្រ័យទៅលើក្រុមហ៊ុននីមួយៗ យល់ល្អអ្នកគួរតែស្វែងយល់អោយបានច្បាស់លាស់ពីព័ត៌មានទាំងអស់ ដើម្បីសម្រេចចិត្តបានត្រឹមត្រូវ។
ខាងក្រោមនេះគឺជាចំនុចសំខាន់បើសិនជាអ្នកចាប់អារម្មណ៍ការងារនេះ៖
- ស្វែងរកនូវចំណងជើងដែលគួរអោយចាប់អារម្មណ៍ ជាមួយ និងផ្នែកដែលពិសេសដូចជា Sushi និង Tokyo Skytree ការផ្តល់ យោបល់សម្រាប់អ្នកដោយផ្អែកទៅលើការផ្សព្វផ្សាយពីរូបភាពរបស់វាតាមរយៈការណែនាំកន្លែងដែលអ្នកបានទៅដល់។
- គួរតែមានចំនេះដឹងខាងភាសាអង់គ្លេស និងងាយស្រួល សម្រាប់អ្នកក្នុងពេលដែលរស់នៅកន្លែងមួយថ្មី។ អត្តបទដែលបានសរសេរគួរតែសាកសួរសាច់ញាតិ និងមិត្តភកិ្តបន្ថែមមុនពេលដែល ផ្ញើរទៅកន្លែងបោះផ្សាយ។
- សុំនូមពរចុងក្រោយគឺអ្នកគួរតែមានចំនេះដឹងខាងការ សរសេរអត្តបទខ្លះៗ។ ចាប់អារម្មណ៍ទៅលើប្រភពព័ត៌មានច្បាស់ លាស់ ពិសេស។ អត្តបទដែលសរសេរគួរតែមានសេក្តីផ្តើម និង បញ្ចប់សេចក្តីហើយគួរតែចាប់អារម្មណ៍ទៅលើឃ្លាអានទៅរលូន។
ជាមួយនិងការងារនេះ អ្នកនិងអាចរកបន្ថែមប្រាក់សម្រាប់ខ្លួន ត្រឹមតែ ១ឬ២ អត្តបទក្នុងមួយខែ។ ដូចនេះអ្នកអាចទិញទំនិញដោយ ខ្លួនឯង ឬក៏ញ៉ាំម្ហូបអាហារដែលខ្លួនចូលចិត្ត។ ទន្ទឹមនិងនោះពេលខ្លះ អ្នកអាចនិងរកឃើញនូវចំនុចខ្លាំងរបស់ខ្លួនក្នុងរយៈពេលសរសេរអត្តបទ។
ពួកយើងទាំងអស់គ្នាសុទ្ធតែត្រូវការប្រាក់សម្រាប់បច្ចុប្បន្ន និង ពេលអនាគត យល់ល្អគួរតែមានគម្រោងក្នុងការរកប្រាក់។ ដោយសារតែពេលខ្លះយើងមិនអាចដឹងមុននូវអ្វីដែលកើតឡើងនាពេល អនាគតទេ។
សូមសាកល្បងជាមួយនិងការងារដែលបានណែនាំខាងលើ អ្នក និងមិនខាតបង់ពេលវេលា និងមិនសូវខ្វាយខ្វល់ពីរឿងប្រាក់នៅពេល ដែលរស់នៅប្រទេសជប៉ុន។
ប្រភព pninfo