សាកល្បងការពត់ស្លាបព្រាដោយមិនចាំបាច់ប្រើកម្លាំងនៅជប៉ុន
សាកល្បងការពត់ស្លាបព្រាដោយមិនចាំបាច់ប្រើកម្លាំងនៅជប៉ុន។
ខ្ញុំគិតថា អ្នកទាំងអស់គ្នាប្រាកដជាធ្លាប់ឃើញនៅកន្លែងណាមួយ ប្រហែលជានៅលើទូរទស្សន៍ ឬវីដេអូខ្លីលើ YouTube ។ ដែលនិយាយពីស្លាបព្រារឹងអាចនឹងត្រូវបានពត់កោងដោយមិនចាំបាច់ប្រើកម្លាំងច្រើនពេកឡើយ។
ប្រសិនបើអ្នកចង់ដឹងពីអាថ៌កំបាំងនេះ ដើម្បីបង្ហាញនៅចំពោះមុខមិត្តភក្តិរបស់ខ្លួន ខ្ញុំគិតថា អ្នកទាំងអស់គ្នាអាចទៅលេងកន្លែងនេះបាន នៅខេត្ត Kumamoto ប្រទេសជប៉ុន។
មានសណ្ឋាគារមួយឈ្មោះថា “Aso Plaza” នៅខេត្ត Kumamoto ប្រទេសជជប៉ុន។ នៅជាប់សណ្ឋាគារនេះមានហាងកាហ្វេមួយមានឈ្មោះថា “ Zen” ។ ប្រហែលជានៅទីនេះ សូម្បីតែមនុស្សធម្មតាមិនមានសមត្ថភាពពិសេសអ្វីក៏អាចពត់កោងស្លាបព្រាដែករឹងបានដែរ។
ដើម្បីធ្វើរឿងនេះបាន ជាដំបូងអ្នកដែលចង់សាកល្បងត្រូវទិញស្លាបព្រាមួយមានតម្លៃ ១.២០០ យ៉េននៅទីនេះ។ ថ្វីត្បិតតែ មានកំណត់ចំណាំភ្ជាប់មកជាមួយ ប៉ុន្តែតម្លៃនេះរាងថ្លៃបន្តិច។
ចំណាយប្រាក់មិនតិចទេសម្រាប់ទិញ ប្រសិនបើមិនអាចពត់កោងបាន អ្នកទិញប្រាកដជាខឹងខ្លាំងណាស់។
យ៉ាងណាមិញ ប្រហែលជាកន្លែងនេះមានទាក់ទងនឹងរឿងពត់ស្លាបព្រា ហើយក៏ជាកត្តាចាំបាច់នៅពេលដែលនិយាយពីរឿងពត់កោងស្លាបព្រាផងដែរ។
មានច្រកមួយមើលទៅគួរឲ្យសង្ស័យណាស់នៅជាប់ហាងកាហ្វេនេះ។
នៅពេលដែលក្រឡេកមើលដំបូង ច្រកនេះមើលទៅគួរឲ្យសង្ស័យណាស់។ ដើរឆ្លងកាត់ច្រកនេះជាតំបន់ដែលប្រមូលផ្តុំទៅដោយថាមពល ជាកន្លែងដែលយើងអាចពត់ស្លាបព្រាបានយ៉ាងងាយ។
ខ្ញុំសូមចែករំលែកបន្ថែមដែលថា ស្លាបព្រានៅទីនេះដូចនឹងស្លាបព្រាធម្មតាដែលយើងប្រើ មិនទន់នោះទេ ហើយក៏មិនមានការរចនាពិសេសអ្វីដែរ។
ពេលដើរឆ្លងកាត់ច្រកទ្វារ អ្នកនឹងឃើញផ្ទាំងថ្មពីរដែលមើលទៅអាថ៌កំបាំង។
គេនិយាយថា យើងអាចពត់ស្លាបព្រាដោយដាក់វាចូលហោប៉ៅខោ ឬអាវដែលខ្លួនកំពុងស្លៀក បន្ទាប់មកយកដៃទៅប៉ះផ្ទាំងថ្ម ហើយបួងសួង។
សម្រាប់ព័ត៌មានលម្អិតត្រូវបានសរសេរក្នុងកំណត់ចំណាំដែលភ្ជាប់មកជាមួយនឹងស្លាបព្រា ហើយការដែលបង្ហើបអាថ៌កំបាំងក្នុងកំណត់ចំណាំប្រាប់អ្នកដទៃត្រូវបានហាមឃាត់។
បន្ទាប់ពីបានធ្វើតាមគ្រប់ជំហានទាំងនេះ គឺដល់ពេលដែលត្រូវសាកល្បងពត់ស្លាបព្រាដោយមិនចាំបាច់ប្រើកម្លាំងច្រើនហើយ។
លទ្ធផលស្លាបព្រារឹងពិតជាត្រូវបានពត់កោងមែន។
យ៉ាងណាមិញ មិនមែនពត់កោងនោះទេ នៅពេលដែលក្រឡេកមើលរូបភាព យើងអាចមើលឃើញថា ស្លាបព្រានេះដូចជាត្រូវពត់បង្វិលមួយជុំ។
យើងអាចប្រើកម្លាំងដៃដើម្បីពត់ស្លាបព្រាកោង ប៉ុន្តែបើចង់ពត់បង្វិលមួយជុំបែបនេះ ខ្ញុំគិតថាមិនអាចទៅរួចទេ។ ប៉ុន្តែជាក់ស្តែងនៅទីនេះ សូម្បីតែស្ត្រីដែលមានកម្លាំងខ្សោយក៏អាចធ្វើរឿងនេះបានដែរ។
ដើម្បីពន្យល់ពីមូលហេតុ ហេតុអ្វីបានជាស្លាបព្រាដែករឹងបែរជាអាចពត់កោងយ៉ាងងាយ រឿងនេះជាបាតុភូតដែលវិទ្យាសាស្ត្រមិនអាចពន្យល់បាន។
តំបន់នេះស្ថិតនៅក្រោមជើងភ្នំ Aso ដែលល្បីថាមានតំបន់ និងថ្មជាច្រើនមានថាមពលអាថ៌កំបាំង។
តើអាចនឹងមានវត្តមាននៃកម្លាំងពិសេសណាមួយដែលរហូតមកដល់សព្វថ្ងៃវិទ្យាសាស្ត្រមិនទាន់រកឃើញដែរទេ?
អត្រាពត់កោងជោគជ័យមិនទាន់អាចធ្វើបច្ចុប្បន្នភាពជាក់លាក់នៅឡើយទេ ប៉ុន្តែប្រសិនបើសាកល្បងស្វែងរកតាមអុីនធឺណេត នឹងឃើញថាមានលទ្ធផលបញ្ជាក់ថាជោគជ័យច្រើន។
មិនដឹងថា បន្ទាប់ពីបានអានអត្តបទដែលខ្ញុំទើបតែចែករំលែក តើអ្នកទាំងអស់គ្នាជឿលើរឿងនេះដែរទេ? ទោះជាយ៉ាងណា ប្រសិនបើអ្នកចាប់អារម្មណ៍ អ្នកអាចសាកល្បងដោយផ្ទាល់នៅពេលដែលមានឳកាសទៅលេងជប៉ុន ហើយសូមកុំភ្លេចចែករំលែកប្រាប់យើងខ្ញុំពីលទ្ធផលពិសោធរបស់ប្រិយមិត្តទាំងអស់គ្នា។
និយាយអញ្ជឹង យើងខ្ញុំសូមចែករំលែកព័ត៌មានទាក់ទងនឹងសណ្ឋាគារ ដូច្នេះអ្នកទាំងអស់គ្នាអាចស្វែងរកបានយ៉ាងងាយពេលធ្វើដំណើរកម្សាន្តទៅលេងជប៉ុន។
Aso Plaza Hotel
1287 Uchimaki, ទីក្រុង Aso, ខេត្ត Kumamoto
លេចទូរស័ព្ទ 096-732-3930
ខ្លឹមសារអត្តបទគ្មានគោលបំណងផ្សាយពាណិជ្ជកម្មនោះទេ។
Abe Kengo