ការ​ប្រកួត​ប្រជែង​គ្នា​ដោយ​សម្ងាត់​នៅ​ខាង​ក្នុង​កីឡដ្ឋាន​បេស្បល

ការ​ប្រកួត​ប្រជែង​គ្នា​ដោយ​សម្ងាត់​នៅ​ខាង​ក្នុង​កីឡដ្ឋាន​បេស្បល។

នៅប្រទេសជប៉ុនបេស្បលត្រូវបានគេចាត់ទុកជាកីឡាដែលពេញនិយម។ ទោះ​បី​ជា​ការ​ប្រកួតកីឡា​បេស្បល​ភាគ​ច្រើន​សុទ្ធ​តែ​អាចមើលតាមកញ្ចក់​ទូរ​ទស្សន៍ ប៉ុន្តែ​ប្រសិន​បើ​ទៅមើល​ផ្ទាល់​នៅ​កីឡដ្ឋាន​បេស្បល​ច្បាស់​ជា​នាំមកនូវអារម្មណ៍ជាក់ស្តែង និង​កាន់​តែ​ពិសេស​ផង​ដែរ។

មិនត្រឹមតែទទួលបានអារម្មណ៍ជាក់ស្តែងប៉ុណ្ណោះទេ ថែមទាំងអាចផឹកស្រាបៀរស្រស់ត្រជាក់ក្នុងអំឡុងពេលទស្សនាការប្រកួត ជាពិសេសនៅពេលដែលក្រុមដែលអ្នកគាំទ្រយកឈ្នះ។

ទោះជាយ៉ាងណា ក្រៅពីការប្រកួតរបស់កីឡាករបេស្បល នៅក្នុងកីឡដ្ឋាននៅមានការប្រកួតប្រជែង​យ៉ាង​សាហាវ​មួយ​ផ្សេង​ទៀត។ ដោយសំដៅលើការ​ប្រកួត​ប្រជែង​​​របស់​​​នារី​​​ដែល​​ធ្វើ​​ការ​​ខាងផ្នែក​​លក់ស្រា​បៀរ។

ថ្វីត្បិតតែ ពួកគេតែងតែបង្ហាញពីស្នាមញញឹម ប៉ុន្តែ​តាម​ពិត​ទៅ​ពួក​គេ​កំពុងប្រកួត​ប្រជែង​គ្នាដោយ​សម្ងាត់។ យើង​នឹង​ស្វែង​យល់​ពី​នារី​ទាំង​នោះ និង​ការ​ងាររបស់​ពួក​គេ​ក្នុង​ខ្លឹម​សារ​អត្តបទ​ថ្ងៃ​នេះ។

រូបភាពខិតខំប្រឹងប្រែងធ្វើការងារ

នារីទាំងអស់ដែលធ្វើការងារខាងផ្នែកលក់ស្រាបៀរនឹងស្ពាយធុង​ស្រាបៀរ​ធំ​លើ​ខ្នងដើរជុំវិញកីឡដ្ឋាន​ ហើយ​ទឹកមុខតែងតែញញឹមជានិច្ច។ ធុងស្រាបៀរដែលពួកគេស្ពាយលើខ្នងមានទម្ងន់ជាមធ្យមពី ១៥ ទៅ ២០ គីឡូក្រាម។

សម្រាប់​មនុស្ស​ស្រី​ដែល​មាន​រាង​តូច​ស្ពាយធុងធំក្រោយខ្នងមិនមែនជារឿងងាយនោះទេ។ មិនត្រឹមតែប៉ុណ្ណឹង កីឡដ្ឋាន​ត្រូវ​បាន​សាងសង់​ឡើងប្រៀបដូចជាជណ្ដើរ​ ដើម្បីឲ្យអ្នកទស្សនា​ទាំង​អស់អាចមើលការប្រកួត។ ការធ្វើដំណើរឡើងចុះជណ្តើរក៏ពិបាកណាស់ដែរ ទោះបីជាមើលទៅពិបាក ប៉ុន្តែពួក​គេ​នៅ​តែ​សម្រេច​ចិត្តធ្វើការនៅទីនេះ ដោយសារតែប្រាក់ចំណូលខ្ពស់។ អាចនិយាយបានថា ប្រសិនបើខិតខំប្រឹងប្រែងធ្វើការ ប្រាក់រង្វាន់មិនតិចនោះទេ។

ប្រព័ន្ធប្រាក់ខែ

ប្រាក់ឈ្នួលតាមម៉ោងគឺ ១.២០០ យ៉េន។ នៅប្រទេសជប៉ុនប្រាក់ឈ្នួល​នេះ​មិន​ខ្ពស់​ប៉ុន្មាន​ទេ ប៉ុន្តែ​មាន​​ប្រព័ន្ធ​​ប្រាក់​លើក​ទឹក​ចិត្ត។

ម៉ោងធ្វើការប្រហែល ៤ ម៉ោងក្នុងមួយថ្ងៃ ចំណែកឯប្រាក់លើកទឹកចិត្តដែលនារីទាំងនោះទទួលបាន​​ប្រហែល ៣៥ ទៅ ៥០ យ៉េន សម្រាប់​ស្រាបៀរ​មួយ​កែវ​ដែល​លក់​បាន។

ដូច្នេះហើយ សំខាន់រឿងឈ្នះចាញ់ស្ថិតលើ តើអាចលក់ស្រាបៀរបានប៉ុន្មានកែវក្នុងអំឡុងពេលនោះ។

តម្លៃស្រាបៀរក្នុងមួយកែវរាងទាប អ្នកដែលពូកែលក់អាចលក់បានជាង ៤០០ កែវក្នុងមួយថ្ងៃ។ ហើយ​​បើ​​តាម​​ការ​​កត់​​សម្គាល់ មាន​អ្នក​ខ្លះ​លក់​​ស្រាបៀរ​​បាន​ជាង ៤ ពាន់​​កែវ​​ក្នុង​អំឡុង​ពេល ២ ឆ្នាំ។

នេះជាកម្រិតប្រាក់ចំណូលដែលច្រើនគួរសម។

អ្នកទិញភាគច្រើនជាបុរសវ័យកណ្តាល

សម្រាប់អ្នកតាមដានអត្តបទដែលមានវ័យកណ្តាល ប្រសិនបើឃើញនារីដ៏គួរឲ្យស្រលាញ់ម្នាក់ ស្ពាយ​ធុង​ស្រាបៀរ​ធ្ងន់​ក្រោយ​ខ្នង បក់ដៃហៅអ្នកជាមួយនឹងស្នាមញញឹម តើអ្នកនឹងធ្វើយ៉ាង​ណា? អ្វី​ដែល​ខ្ញុំ​កំពុង​គិត​គឺ ផឹក​ស្រាបៀរ​បន្តិច​ដើម្បី​ជួយ​ដល់​នាង។

ចុះប្រសិនបើមាននារីពីរនាក់​បង្ហាញ​ខ្លួន​ក្នុង​ពេល​តែ​មួយ តើអ្នកនឹងទិញរបស់នរណា?

ច្បាស់ជារើសយកនារីដែលមើលទៅគួរឲ្យស្រលាញ់ជាង។

ដូច្នេះទើបខ្ញុំនិយាយថា នេះជាការប្រកួតប្រជែងគ្នាដោយសម្ងាត់ ដែលប្រព្រឹត្តទៅដោយសម្ងាត់រវាង​អ្នក​លក់​ស្រាបៀរ​នៅ​​ក្នុង​​កីឡដ្ឋាន​​បេស្បល​។

ភាគច្រើននារីដែលធ្វើការងារខាងផ្នែកលក់ដូចនេះសុទ្ធតែមានមុខមាត់ស្អាត ហើយអ្នកខ្លះក្នុងចំណោមពួកគេធ្លាប់ត្រូវបានជ្រើសរើស និងបង្ហាញខ្លួនខាងវិស័យឧស្សាហកម្មកម្សាន្ត។

អ្នកដែលមិនអាចលក់ស្រាបៀរបាន នៅទីបំផុតនឹងទទួលខុសត្រូវលក់ភេសជ្ជៈ ចំណុចនេះមាន​ន័យ​ថា ប្រាក់​លើក​ទឹក​ចិត្ត​ដែល​ពួក​គេ​ទទួល​បាន​តិច​ជាង។

សូមក្រឡេកមកមើលរូបភាពរបស់អ្នកលក់ស្រាបៀរដ៏គួរឲ្យស្រលាញ់នៅប្រទេសជប៉ុនខាងក្រោមនេះ។

បន្ទាប់ពីបានមើលរូបថតខាងលើ តើអ្នកចូលចិត្តនរណាជាងគេ? ប្រសិនបើអ្នកចូលចិត្តនាង អ្នក​អាច​ទៅ​កាន់​កីឡដ្ឋាន​​ជប៉ុន​​ដើម្បី​មើល​ការ​ប្រកួត ហើយ​ជួយ​ទិញ​នាង​ផង។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: