កំណត់ទិសដៅជួយ​ដល់​អាជីវកម្ម​របស់​លោក​អ្នក​ក្នុង​យុគសម័យ​សកល​ភាវូបនីយកម្ម

កំណត់ទិសដៅជួយដល់អាជីវកម្មរបស់លោកអ្នកក្នុងយុគសម័យសកលភាវូបនីយកម្ម។

មិន​ត្រឹម​តែ​នៅ​ប្រទេស​ជប៉ុន​ប៉ុណ្ណោះ​ទេ នៅ​​សហរដ្ឋ​​អាមេរិក កូរ៉េ ចិន កម្ពុជា និង​បណ្តា​ប្រទេស​​អឺរ៉ុប។

វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើន ហើយខ្ញុំប្រាកដថា ក្រុមហ៊ុនរបស់លោកអ្នកកំពុងធ្វើអាជីវកម្មជាមួយ​នឹង​ដៃគូ​បរទេស ឬ​មាន​គម្រោង​សហការជា​មួយ​ក្រុម​ហ៊ុន​បរទេស​នា​ពេល​អនាគត។

និយាយពីអាជីវកម្មទាក់ទងនឹងបរទេស យើងមានទម្រង់ពេញនិយមពីរយ៉ាងគឺ ការនាំចេញទំនិញ​ដែល​ផលិត​នៅ​ប្រទេស​វៀត​ណាម​ទៅ​កាន់​បរទេស និង​ការ​នាំ​ចូល​ផលិត​ផល​គុណ​ភាព​ខ្ពស់​ពី​បរទេស​មក​លក់​នៅ​ប្រទេស​វៀត​ណាម។

ខ្ញុំ​គិត​ថា សព្វថ្ងៃនេះ ឧស្សាហកម្ម និង​ក្រុមហ៊ុន​ទាំងអស់សុទ្ធតែមានយុទ្ធសាស្ត្រសកលភាវូបនីយកម្ម ប៉ុន្តែតើការចែកចាយទំនិញយ៉ាងម៉េចវិញ?

ទោះបីជាអាចនាំចេញក៏ដោយ ប៉ុន្តែក៏ពិបាកនឹងដឹងពីនីតិវិធីនៃការនាំចូលប្រទេសដែលជាដៃ​គូ ក្នុង​ស្ថាន​ភាព​បែប​នេះ វិធីសាស្រ្តតែមួយគត់គឺផ្អែក​លើ​ក្រុម​ហ៊ុន​អន្តរការី។ ទោះជាយ៉ាងណា បែរ​ជា​មាន​ក្រុម​ហ៊ុន​អន្តរការីច្រើន ដូច្នេះតើក្រុមហ៊ុនមួយណាជាជម្រើសដែលល្អបំផុត?

យើងខ្ញុំ SG Holdings Group បច្ចុប្បន្នកំពុងពង្រីកបណ្តាញប្រតិបត្តិការរបស់ខ្លួនរហូតដល់ទៅ ៣៨ ប្រទេស និងតំបន់ មិន​ត្រឹម​តែ​នៅ​ក្នុង​ប្រទេស​ជប៉ុន និងវៀតណាមប៉ុណ្ណោះទេ រួមទាំងប្រទេសចិន អាស៊ីអាគ្នេយ៍ អាស៊ី​ខាង​ត្បូង អឺរ៉ុប អាមេរិក​ខាង​ជើង កណ្តាល និង​ខាង​ត្បូង និងមជ្ឈឹម​បូព៌ា​ផង​ដែរ។

ចំពោះតំបន់ដែលមិនស្ថិតក្នុងសេវាកម្មនេះ យើងនឹងធ្វើប្រតិបត្តិការតាមរយៈទំនាក់ទំនងរវាងដៃគូ។ ទោះជាយ៉ាងណា ជាមួយនឹងបទពិសោធន៍យ៉ាងច្រើនរបស់យើងខ្ញុំខាងផ្នែកនេះ យើងអាចផ្តល់ការណែនាំច្បាស់លាស់ដល់ដៃគូរបស់យើង ហើយអាចដោះស្រាយការដឹកជញ្ជូនទៅកាន់តំបន់​ទាំង​នោះ​ដោយ​គ្មាន​បញ្ហា​អ្វី​ឡើយ។

យើងក៏កំពុងបង្កើតខ្សែសង្វាក់ដឹកជញ្ជូនក្លាសេ ដោយ​អាច​ដឹក​ជញ្ជូន​អាហារ​កក និង​ត្រជាក់។ ទាំង​នេះ​ជា​ផលិត​ផល​ដែល​ត្រូវ​ការ​ដឹកជញ្ជូនត្រជាក់ ឬក្លាសេ ដើម្បីជៀសវាងការខូចគុណ​ភាព ឬ​បាត់​បង់​គុណ​ភាព។

ក្រៅពីរៀបចំកុងតឺន័រ និងឡានដឹកជញ្ជូនរបស់ក្លាសេ ជាក់ស្តែងត្រូវមានអាថ៌កំបាំងជាច្រើនដូច​ជា​ការ​គ្រប់​គ្រង​សីតុណ្ហភាព​នៅ​ពេល​ដែល​​រៀប​​ចំ​​ទំនិញ​​ឡើង​​វិញ។

សូមទុកចិត្តប្រគល់ការងារទាំងនេះដល់យើងខ្ញុំ។

ចំពោះការដឹកជញ្ជូនសូមប្រគល់មកឲ្យយើងខ្ញុំដែលជាអ្នកជំនាញខាងផ្នែកនេះ ផ្ទុយទៅវិញ លោក​​អ្នក​​គ្រាន់​​តែ​ផ្តោត​លើការអភិវឌ្ឍផលិតផល ជ្រើសរើសផលិតផលដែលល្អ អភិវឌ្ឍទីផ្សារ និងចំណុច​ដែល​ចាំ​បាច់​ផ្សេង​ទៀត។

សកលភាវូបនីយកម្មក្នុងល្បឿនដែលអ្នកដទៃមិនអាចតាមទាន់នឹងធ្វើឲ្យក្រុមហ៊ុនរបស់លោកអ្នក​កាន់​តែ​អភិវឌ្ឍ​ប្រសើរ​ឡើង។

ដើម្បីសម្រេចបាននូវគោលដៅនេះ វិធីសាស្រ្តដែលមានប្រសិទ្ធភាពបំផុតគឺ សូមផ្តោតសំខាន់លើ​ការ​ងារ​ដែល​មាន​តែ​លោក​អ្នក​ទើប​អាច​ធ្វើ​បាន ហើយ​ទុកឲ្យយើងខ្ញុំចាត់ចែងការដឹកជញ្ជូន។

សូមទាក់ទងមកយើងខ្ញុំគ្រប់ពេលដែលអ្នកមានតម្រូវការ ឬត្រូវការការប្រឹក្សា។ យើងខ្ញុំនឹងស្តាប់លោក​អ្នក និង​ផ្តល់​សេវាកម្ម​ដែល​ល្អ​បំផុត។

សូមអរគុណ

SG Sagawa Vietnam

https://scanqr.to/bbfaed90

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: