កម្រងរូបភាព “ការប្រកួតគ្នាផោម” នៅជប៉ុនកាលពីសម័យបុរាណ
កម្រងរូបភាព “ការប្រកួតគ្នាផោម” នៅជប៉ុនកាលពីសម័យបុរាណ។
ដូចដែលអ្នកទាំងអស់គ្នាបានដឹងហើយថា Edo ជាសម័យកាលដែលវណ្ណៈសាមូរ៉ៃគ្រប់គ្រងសង្គម។
នោះជាសម័យកាលសន្តិភាព ហើយវប្បធម៌ជាច្រើនបានរីកចម្រើន។ ទោះជាយ៉ាងណា នៅពេលដែលចូលដល់សម័យកាលបន្ទាប់ បែរជាលេចឡើងនូវកម្រងរូបគំនូររមូរនិយាយពី “ការប្រកួតគ្នាផោម” ដែលក្នុងភាសាជប៉ុនហៅថា “hohi gassen emaki” ស្តាប់ទៅពិតជាគួរឲ្យអស់សំណើចណាស់។
ដូច្នេះតើការប្រកួតគ្នាផោមប្រព្រឹត្តទៅយ៉ាងណា?
おなら大戦 – ការប្រយុទ្ធគ្នាផោម
“កម្រងគំនូរការប្រយុទ្ធគ្នាផោម” រមូរគំនូរដែលត្រូវបានគូរពណ៌នានិយាយពីការប្រយុទ្ធគ្នា ដោយអ្នកចូលរួមប្រកួតប្រើក្លិនផោមរបស់ខ្លួនដើម្បីវាយប្រហារភាគីម្ខាងទៀត។
នៅពេលដែលអានដល់ចំណុចនេះ ប្រហែលជាអ្នកទាំងអស់គ្នានឹងគិតដូចខ្ញុំដែរ មានអារម្មណ៍ថា មិនគួរឲ្យជឿ និងគួរឲ្យអស់សំណើច។
មិនច្បាស់នោះទេថា នេះជាការប្រកួតដែលធ្លាប់កើតឡើងពិតមែន ឬគ្រាន់តែជាខ្លឹមសាររូបគំនូរ ព្រោះថារហូតមកដល់ពេលនេះ នៅមិនទាន់រកឃើញកំណត់ត្រាណាមួយនិយាយពីការប្រកួតដូចនេះឡើយ។
ប្រសិនបើមានពិតមែន សង្វៀនប្រកួតនឹងពោរពេញទៅដោយក្លិនស្អុយ គ្រាន់តែគិតក៏គួរឲ្យខ្លាចណាស់ទៅហើយ។
របៀបប្រកួតពិតជាងាយខ្លាំងណាស់ គ្រាន់តែវាយប្រហារគូប្រកួតដោយប្រើក្លិនផោមរបស់ខ្លួនប៉ុណ្ណោះ។ តើពិតជាអាចកម្ចាត់គូប្រកួតដោយប្រើវិធីសាស្រ្តនេះដែរទេ?
ប្រមូលផ្តុំថាមពល
ដើម្បីធានាថាពួកគេអាចផោមបានច្រើនក្នុងអំឡុងពេលប្រកួត ជាដំបូង គ្រប់គ្នាត្រូវប្រមូលផ្តុំនៅកន្លែងផ្ទះបាយដើម្បីហូបដំឡូងស្ងោរឲ្យបានច្រើន។
ត្រឹមជំហានដំបូងក៏យល់ឃើញថាមិនធម្មតាទៅហើយ។
ផោមដាក់គូប្រកួត
ការប្រយុទ្ធបានចាប់ផ្តើម គ្រប់គ្នា “ផោម” ដាក់គូប្រកួតដោយមិនស្ទាក់ស្ទើរ។
ក្នុងរមូរគំនូរ វិចិត្រករថែមទាំងបានគូរការបញ្ចេញក្លិនផោម មើលទៅប្រៀបដូចជាកម្រងគំនូរបែបកំប្លែងមែន។
រូបភាពខាងក្រោមថែមទាំងបង្ហាញពីរបៀបការពារ
អ្នកចូលរួមការប្រកួតអាចប្រើផ្លិតដើម្បីបំបាត់ក្លិនផោមរបស់គូប្រកួត ឬក៏អាចប្រើខែលបានផងដែរ។
យ៉ាងណាមិញ ប្រសិនបើគូប្រកួតវាយប្រហារខ្លាំងពេក ក៏ពិបាកនឹងទប់បានដែរ។
ការប្រហារយ៉ាងខ្លាំងរហូតដល់ថ្នាក់វាយទម្លុះខែល។
ប្រសិនបើសន្មត់ថា សំឡេងផោមយ៉ាងខ្លាំងអាចវាយទម្លុះទាំងខោក្នុង និងខោក្រៅ ដូច្នេះនៅពេលដែលមើលរូបគំនូរឃើញថា អ្នកដែលចូលរួមប្រកួតមិនបានស្លៀកខោ ឬបិទបាំងរាងកាយខាងក្រោមឡើយ ប៉ុន្តែកំពុងតែអាក្រាតកាយ។
អាវុធវាយប្រហារគ្រប់យ៉ាង – ថង់ផ្ទុកក្លិនផោម
កាន់តែពិសេសជាងនេះទៅទៀតនោះគឺ គ្រប់គ្នាផោមដាក់ក្នុងថង់ ហើយបញ្ចេញក្លិនចេញមកក្រៅក្នុងពេលតែមួយ។ បើតាមរូបភាពបានបង្ហាញ សម្ពាធខ្យល់ដែលចេញមកពីថង់ខ្លាំងរហូតដល់ថ្នាក់បក់បោកក្រុមរបស់គូប្រកួត។
ប្រើសេះសម្រាប់វាយប្រហារដោយមិនដឹងមុន
ក្នុងរូបគំនូរបង្ហាញថា អ្នកចូលរួមប្រកួតថែមទាំងប្រើសមត្ថភាពរបស់សេះដើម្បីវាយប្រហារដោយមិនឲ្យដឹងមុន។ ការរួមបញ្ចូលគ្នារវាងមនុស្ស និងសេះ ប្រសិនបើក្នុងស្ថានភាពនោះសេះក៏ផោមកម្លាំងប្រាកដជាកើនឡើងយ៉ាងខ្លាំង។
ទោះបីជាយ៉ាងនេះក្តី ភាគីគូប្រកួតមិនចុះចាញ់ដោយងាយនោះទេ។
ពួកគេវាយបកយ៉ាងខ្លាំងរហូតដល់ថ្នាក់វាយប្រហារទាំងសេះ។
ថ្វីត្បិតតែ ការប្រកួតមានភាពទាក់ទាញយ៉ាងខ្លាំង ប៉ុន្តែគួរឲ្យស្តាយ កម្រងរូបភាពមិនបានរៀបរាប់ពីលទ្ធផលនៃការប្រកួតនោះទេ។
ដូច្នេះអាចសន្និដ្ឋានបានថា ទំនងជាខ្លឹមសារនៃកម្រងគំនូរទាំងនេះគ្រាន់តែជាការប្រឌិត មិនមែនពិតនោះទេ។ ហើយប្រហែលជាតាំងពីដំបូង យើងក៏យល់ឃើញថា កម្រងរូបគំនូរមិនជាក់ស្តែងនោះទេ។
ប៉ុន្តែតាមរយៈរូបគំនូរ យើងឃើញថា Edo ជាសម័យកាលដែលមានសន្តិភាពយ៉ាងណា។
ជីវិតដ៏សុខសាន្តកន្លងផុតទៅជារៀងរាល់ថ្ងៃ ដោយមិនចាំបាច់ខ្វល់ខ្វាយពីរឿងជាច្រើនដូចសម័យនេះឡើយ។ ម្យ៉ាងវិញទៀត មនុស្សសម័យនោះថែមទាំងមានពេលទំនេរសម្រាប់គិត និងគូររូបគំនូរបែបកំប្លែងទាំងនេះទៀតផង ជាសម័យកាលដែលអស្ចារ្យណាស់។
Abe Kengo