ទស្សនៈនិយាយពីភាពសុិចសុីនៅសម័យកាល Edo

ទស្សនៈនិយាយពីភាពសុិចសុីនៅសម័យកាល Edo ។

ក្នុងប្រវត្តិសាស្ត្រជប៉ុន សម័យ Edo ត្រូវ​បាន​គេ​​ស្គាល់​ថា​ជា​សម័យ​កាល​ដែល​គ្រប់​គ្រង​ដោយវណ្ណៈ​សាមូរ៉ៃ។

តើអ្នកទាំងអស់គ្នាធ្លាប់ឆ្ងល់​ទេ​ថានៅសម័យនោះ​ប្រជាជន​ជប៉ុន​ស្លៀកពាក់​បែប​ណាដែរទេ?

និយាយពីសម្លៀកបំពាក់នាសម័យនោះមានលក្ខណៈបិទបាំង ប៉ុន្តែក៏មានភាពសុិច​សុី​បន្តិច​​ដែរ។ យើង​នឹង​ស្វែង​យល់​ឲ្យ​កាន់​តែ​លម្អិត​តាម​រយៈ​ខ្លឹម​សារ​អត្តបទ​ខាង​ក្រោម។

បុរសស្លៀកបំពត់ប៉ឹង

ប្រសិនបើប្រិយមិត្តយល់ថាគួរឲ្យខ្មាស ខ្ញុំសូមអភ័យទោសចំពោះអ្នកទាំងអស់គ្នា។ យ៉ាងណាមិញ ខ្លឹមសារអត្តបទដែលខ្ញុំចែករំលែកមិនមានលក្ខណៈ​អាស​អាភាស​នោះទេ ប៉ុន្តែគ្រាន់តែជាខ្លឹម​សារ​ជាក់​ស្តែង​និយាយ​ពី​សម្លៀក​បំពាក់​កាល​ពី​សម័យ​បុរាណ​ប៉ុណ្ណោះ។

នៅសម័យនោះ ខោទ្រនាប់របស់បុរសក្នុងភាសាជប៉ុនគេហៅថា “fundoshi” ។

នោះជាក្រណាត់វែងប្រើសម្រាប់រុំជុំវិញ​ខ្លួន​របស់​ពួកគេ ដែល​នៅកម្ពុជាអ្នក​​អាច​យល់​​បាន​​យ៉ាង​សាមញ្ញ​​ថា នោះគឺជា “សំពត់ប៉ឹងក្រណាត់” ។ នៅ​ជប៉ុន​វា​ស្រដៀង​​នឹង​របៀប​រុំ​ដែលគេ​ប្រើ​សម្រាប់កីឡា​ចំបាប់ sumo ។

នៅពេលដែលស្លៀកសម្លៀកបំពាក់ kimono ពិតជាពិបាកធ្វើដំណើរខ្លាំងណាស់ ដូច្នេះទើបពួកគេលើក​សម្លៀក​បំពាក់​ឡើង​ត្រឹម​ពាក់​កណ្តាល​ខ្លួន ​ផ្នែក​​ខាង​​ក្រោម​​គ្រាន់​តែ​ស្លៀក​​សំពត់​ប៉ឹងប៉ុណ្ណោះ។

ហើយមូលហេតុដែលពួកគេធ្វើដូច្នេះ គ្រាន់តែដើម្បីងាយស្រួលលីសែងប៉ុណ្ណោះ កុំឲ្យទាក់សម្លៀកបំពាក់។

ចំពោះករណីមួយចំនួន ពួក​គេ​ថែម​ទាំង​ដោះ kimono ចេញ ដោយ​គ្រាន់​តែ​ស្លៀក​សំពត់​ប៉ឹងប៉ុណ្ណោះ។

តើប្រិយមិត្តអ្នកអានទាំងអស់គ្នាយល់យ៉ាងណាដែរ? សាកស្រមៃមើលយើង​កំពុង​ដើរ​នៅ​តាម​ផ្លូវ ហើយ​នៅ​ជុំវិញ​សុទ្ធតែបុរសៗដែលស្លៀកសំពត់ប៉ឹង តើ​នឹង​ទៅ​ជា​យ៉ាង​ណា? ដោយផ្ទាល់ខ្ញុំវិញពិត​ជា​មិន​ចង់​មើល​ឃើញ​ទិដ្ឋភាព​បែប​នេះ​ទាល់​តែ​សោះ។

ទស្សនៈនិយាយពីភាពសុិចស៊ីសម្រាប់ស្ត្រី

សូមអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានអត្តបទខាងក្រោមដោយអំណត់។ បន្ទាប់មកទៀត ខ្ញុំ​នឹង​ចែក​រំលែក​ប្រាប់​អ្នក​ទាំង​អស់​គ្នា​និយាយ​ពី​ភាព​ទាក់​ទាញ​របស់​ស្ត្រី​នៅ​សម័យ​នោះ។

ប្រសិនបើបន្ទាប់ពីមើលរូបភាពតំណាងខាងលើ ហើយអ្នកទាំងអស់គ្នាយល់ថា មិនឃើញអ្វីទាល់​តែ​សោះ… ចំណុច​នេះ​ត្រូវ​ហើយ។ 

នៅសម័យ Edo គ្រាន់តែក្រឡេកមើលកន្លែងមួយលើរាងកាយរបស់ស្រ្តីនឹងដឹងភ្លាមពីភាពស្រស់ស្អាត។ ដែល​ជាក់​ស្តែង​នោះ​គឺ​ជើង​ទទេ ត្រឹម​ចំណុច​នេះ​គឺ​សុិច​សុី​ទៅ​ហើយ។

ប្រហែលជាអ្នកទាំងអស់គ្នារំពឹងទុកច្រើនជាងនេះ ប៉ុន្តែគួរឲ្យស្តាយនេះគឺជាសម័យ Edo ស្រ្តី​មិនស្លៀក​ពាក់​ដូច​នៅ​សម័យ​នេះ​នោះ​ទេ។

នៅលើរាងកាយទាំងមូល នេះជាកន្លែងដែលធ្វើឲ្យបុរសមានអារម្មណ៍ថារំភើបបំផុត។

ប្រហែលជាត្រង់កញ្ចឹងករបស់ស្រ្តីជាកន្លែង​ដែល​បុរស​មាន​អារម្មណ៍​ថា​រំភើប​បំផុត​ពេល​ក្រឡេកមើល។

នៅសម័យនោះ ស្រ្តីដែលប្រកបការងារដែលពឹងផ្អែកលើសម្រស់ ជាទូទៅមិនត្រឹមតែលាបគ្រឿងសម្អាង​លើ​មុខ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​លាប​នៅ​ខាង​ក្រោយ​​កញ្ចឹងក​ផង​ដែរ ដោយ​ប្រើ​ប្រភេទ​ម្សៅពណ៌ស​ហៅ​ថា “oshiroi” ។

ហើយបើទោះបីជាលាបម្សៅត្រង់កន្លែងនេះក្រាស់ជាង​ផ្ទៃ​មុខ​ក៏​មិន​អី​នោះ​ដែរ ធ្វើ​ដូច្នេះ​មើល​ទៅកាន់​តែ​ទាក់​ទាញ។

ភាពស៊ិចស៊ីត្រឹមប៉ុណ្ណឹង ដោយ​មិន​មែន​ជា​សកម្មភាព​ដោះ​សម្លៀក​បំពាក់​ទាំង​អស់ ហើយ​បង្ហាញខ្លួន​ប្រាណ​នោះ​ទេ។

នៅសម័យនោះ បន្ទប់ទឹកជាកន្លែងងូតទឹករួមគ្នា បុរស និងស្រ្តីងូតទឹកក្នុងកន្លែងតែមួយ។ ដូច្នេះ​ហើយ សម្រាប់បុរសសម័យ Edo បានទម្លាប់នឹងរឿងឃើញស្រ្តីអាក្រាតទៅហើយ ដូច្នេះទើបការ​ក្រឡេក​មើល​នេះ​ជា​កម្រិត​កំពូល​នៃ​ភាព​សុិចសុី។

ទោះជាយ៉ាងណា យើងអាចឃើញថា ក្នុងសម័យនីមួយៗមានវប្បធម៌ដោយឡែក ហើយជាពិសេសក្នុង​ខ្លឹមសារ​អត្តបទ​ដែល​ខ្ញុំ​ចែក​រំលែក​លើក​នេះ​និយាយ​ពី​ទស្សនៈ​នៃ​ភាព​ស្រស់​ស្អាត និង​វប្បធម៌សម្លៀក​បំពាក់​នៅ​សម័យ Edo ។

សូមអរគុណប្រិយមិត្តអ្នកគាំទ្រដែលបានអានអត្តបទខាងក្រោម យើងខ្ញុំសង្ឃឹមថានឹងទទួលបាន​មតិ​កែ​លម្អ និង​យោបល់​របស់​អ្នក​ទាំង​អស់​គ្នា។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: