កាន់តែមានភាពជឿជាក់ជាងមុន និងកាន់តែល្អបំផុតសម្រាប់អ្នក

កាន់តែមានភាពជឿជាក់ជាងមុន និងកាន់តែល្អបំផុតសម្រាប់អ្នក។

ជាមួយនឹងគោលបំណងចង់ក្លាយជាផ្នែកមួយក្នុងជីវិតប្រចាំថ្ងៃរបស់ប្រជាជន លោក Yoshinari Daiju ជនជាតិជប៉ុន ដែលជាម្ចាស់ក្លឹបហាត់ប្រាណឯកជនដ៏ល្បីនៅតំបន់ Ginza ទីក្រុងតូក្យូ បាន​បើក​សម្ភោធ​មជ្ឈ​មណ្ឌល​ថែរក្សា​សម្រស់ និង​សុខភាព​ដែល​មាន​ឈ្មោះ​ថា “Daiju Salon” នៅសង្កាត់ Nha Be ទីក្រុង​ហូជីមិញ កាល​ពី​ចុង​ខែ​ធ្នូ​ឆ្នាំ​មុន។

លើកនេះយើងសូមណែនាំដល់អ្នកទាំងអស់គ្នាសេវាកម្ម “ចាក់ម្ជុលវិទ្យាសាស្ត្រ របៀបព្យាបាលដោយ​ចាប់​សន្លាក់” និង “ការ​ចាក់​ម្ជុល​វិទ្យា​សាស្ត្រ​ថែ​សម្ផស្ស” ដែល​ជា​សេវាកម្ម​មួយ​ក្នុង​ចំណោមសេវាកម្មដែលកំពុងពេញនិយមចាប់ពីដើមខែឧសភា បន្ទាប់​ពី​ទទួល​បាន​ការ​បណ្តុះ​បណ្តាល និង Pilates ។

វេជ្ជបណ្ឌិត Moriyama Fumiko ទទួលបន្ទុកសេវាកម្មចាក់ម្ជុលវិទ្យាសាស្ត្រ ព្យាបាលដោយចាប់សន្លាក់ និង​​ការ​​ចាក់​​ម្ជុល​វិទ្យា​សាស្រ្ត​ថែសម្ផស្ស​នៅ Daiju Salon ។

វេជ្ជបណ្ឌិត Moriyama គឺជាអ្នកជំនាញខាងផ្នែកចាក់ម្ជុលវិទ្យាសាស្ត្រ ជាមួយនឹងបទពិសោធន៍​រយៈ​ពេល ១៦ ឆ្នាំ​នៅ​ប្រទេស​ជប៉ុន និង​​ទីក្រុង​ហូជីមិញ បន្ទាប់​ពី​ទទួលបានវិញ្ញាបនបត្រខាងផ្នែកចាក់ម្ជុលវិទ្យាសាស្ត្របែបបុរាណ ការចាក់ម្ជុលវិទ្យាសាស្ត្រថែសម្ផស្ស អាហារូបត្ថម្ភ ថែមទាំងមាន​ជំនាញ​ខាង​ផ្នែក​ព្យាបាល​បញ្ហា​ឈឺ​ចុក​រោយ​រាង​កាយ និង​ជំងឺ​ប្រព័ន្ធ​សរសៃ​ប្រសាទ។

ក្រៅពីនេះ អ្នកស្រីថែមទាំងជាអ្នកជំនាញខាងផ្នែកអាហារូបត្ថម្ភ និងជាអ្នកប្រឹក្សាផ្នែកអាហារបំប៉ន​ផង​ដែរ ដូច្នេះអ្នកទាំងអស់គ្នាអាចពិភាក្សាទាក់ទងនឹងបញ្ហាហាត់ប្រាណ ការថែរក្សាស្បែក និង​អាហារូបត្ថម្ភ។

បន្ទាប់ពីបានមកដល់ទីក្រុងហូជីមិញនៅឆ្នាំ ២០២២ ហើយបើកកន្លែងព្យាបាល​ឯកជននៅឆ្នាំ ២០២៤ អ្នកស្រីទទួលខុសត្រូវខាងផ្នែកចាក់ម្ជុលវិទ្យា​សាស្ត្រ​នៅ Ishii Medical Clinic ។ អ្នកស្រីទទួលបានការវាយតម្លៃខ្ពស់មិនត្រឹមតែពីប្រជាជនជប៉ុនប៉ុណ្ណោះទេ រួមទាំងអតិថិជននៅប្រទេស​វៀត​ណាម និង​ប្រទេស​លោក​ខាង​លិច​ផង​ដែរ។

ទិដ្ឋភាពទូទៅ និងអត្ថប្រយោជន៍នៃសេវាកម្មចាក់ម្ជុលវិទ្យាសាស្ត្រ ព្យាបាលដោយចាប់សន្លាក់ និង​ការ​ចាក់​ម្ជុល​វិទ្យាសាស្ត្រ​ថែសម្ផស្ស

ការចាក់ម្ជុលវិទ្យាសាស្ត្រគឺជាវិធីព្យាបាលដែលពាក់ព័ន្ធនឹងការចាក់ម្ជុលតូចៗត្រង់កន្លែងណាមួយដែលស្របនឹងប្រភេទជំងឺ និងស្ថានភាពជាក់ស្តែង។ បច្ចេកទេសនេះជួយជម្រុញមុខងារព្យាបាលរបស់​រាង​កាយ និង​ស្តារ​​កម្លាំង​​ឡើង​​វិញ។

សេវាកម្មចាក់ម្ជុលវិទ្យាសាស្ត្រ និងព្យាបាលដោយចាប់សន្លាក់នៅ Daiju Salon មានដូចជា៖ បន្ទាប់​ពី​ពិគ្រោះ​លម្អិត អតិថិជននឹងត្រូវបានចាប់ជីពចរ ពិនិត្យពោះ ពិនិត្យភាពបត់បែនរបស់​សន្លាក់ ហើយ​ជ្រើស​រើស​កន្លែង​ចាក់​ម្ជុល​វិទ្យា​សាស្ត្រ​ដែល​សម​ស្រប​សម្រាប់​ព្យាបាល។

ក្រៅពីនេះ ហាងថែមទាំងមានសេវាកម្មចាក់ម្ជុលវិទ្យាសាស្ត្រថែសម្ផស្សផងដែរ ដោយជួយកាត់បន្ថយ​ស្ថាន​ភាព​ហើម យារ​ធ្លាក់ និង​បន្តឹង​ស្បែក។

តាមរយៈការជម្រុញកន្លែងចាក់ម្ជុលវិទ្យាសាស្ត្រ និងក្រុមសាច់ដុំនៅលើមុខ វិធីសាស្រ្តព្យាបាលនេះ​ជួយ​កែលម្អ​បញ្ហា​ស្បែក​មុខ។

ម៉្យាងវិញទៀត ប្រសិនបើមិនធ្លាប់ ឬខ្លាចការចាក់ម្ជុលវិទ្យាសាស្ត្រ ការព្យាបាលដូចជាម៉ាស្សា ម៉ាស្សា​សង្កត់​កន្លែង​មួយ​ចំនួន ការទាញបន្ធូររាងកាយក៏អាចជំនួសបានដែរ ជួយស្តារកម្លាំងរាងកាយ កែ​លម្អ​គុណ​ភាព​នៃ​ការ​គេង និងបង្កើនភាពបត់បែនដល់សន្លាក់។

កន្លែងព្យាបាលនៅ Daiju Salon មានទំហំធំទូលាយ និងមានខ្យល់អាកាសល្អ អតិថិជនអាចបន្ធូរ​អារម្មណ៍​ជា​មួយ​នឹង​ក្លិន​ក្រអូប​ក្នុង​អំឡុង​ពេល​ព្យាបាល ហើយថែមទាំងមានភេសជ្ជៈដែលល្អចំពោះ​សុខ​ភាពក្រោយ​ពេល​ព្យាបាល​ផង​ដែរ។

មិនថាកង្វល់ដូចជាអស់កម្លាំងជាប្រចាំ ឬរោគសញ្ញាដែលធ្វើឲ្យពិបាកក្នុងសកម្មភាពប្រចាំថ្ងៃដូច​ជា ឈឺស្មា ឈឺខ្នងផ្នែកខាងក្រោម ឈឺជង្គង់ ក្លនលូនថាសស្នៀតកងខ្នង រោគ​សញ្ញា​ស្មារឹង រោគ​សញ្ញា​ទាំង​​នេះ​សុទ្ធ​តែ​អាច​ជួយ​កែ​លម្អបាន។ សូម​​ទំនាក់​​ទំនង​មក​កាន់​​យើង​​ខ្ញុំ។

កំណត់ចំណាំ៖ នៅ Daiju Salon ដោយសារមានបន្ទប់ព្យាបាលតែមួយ ដូច្នេះ​យើងទទួលការ​កក់​ទុកមុនសម្រាប់​អតិថិជន​ម្នាក់ៗ​ក្នុង​រយៈ​ពេល​មួយ​ម៉ោង។

សូមអញ្ជើញមកកាន់ Daiju Salon ដើម្បីទទួលយកបទពិសោធ និង​គុណ​ភាព​បែប​ជប៉ុន ជាកន្លែង​ដែល​អ្នក​ទាំង​អស់​គ្នាអាចសម្រាកបន្ធូរអារម្មណ៍ ជួយដល់រាងកាយ និងស្មារតី។

DAIJU SALON VN

KL11 Kim Long Villa, Nguyễn Hữu Thọ, Nhà Bè, TP. HCM

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: