នៅទី​បំផុត​បាន​មក​ដល់​ហើយ! ការ​ដឹក​ជញ្ជូន​ដោយ​រថយន្ត​ក្លាសេ​

នៅទីបំផុតបាន​មក​ដល់​ហើយ! ការ​ដឹក​ជញ្ជូន​ដោយ​រថយន្ត​ក្លាសេ​

ជូនចំពោះអតិថិជនដែលកំពុងធ្វើអាជីវកម្មខាងផ្នែកអាហារ និងគ្រឿងផ្សំម្ហូបអាហារ។

យើងពិតជាសោកស្តាយណាស់ដែលបានទុកឲ្យអ្នកទាំងអស់គ្នារង់ចាំរយៈពេលកន្លងមក។ 

នៅ​ទីបំផុតសេវាកម្មដឹកជញ្ជូនដោយរថយន្តក្លាសេបាន​ដំណើរ​ការ​នៅ​ទូទាំង​ប្រទេស​វៀត​ណាមហើយ។

ឥឡូវនេះ ប្រភេទអាហារស្រស់ៗដូចជាត្រី សាច់ជាដើម អាចដឹកជញ្ជូនបានដោយសុវត្ថិភាព និងធានា​​បាន​​នូវ​​គុណ​​ភាព​​ក្នុង​​ប្រទេស​​វៀត​​ណាម។

បន្លែ និងផ្លែឈើក៏ត្រូវតែដឹកជញ្ជូនដោយរថយន្តក្លាសេផងដែរ

មិនដឹងថា តើអ្នកទាំងអស់គ្នាបានដឹងពីចំណុចនេះដែរទេ? ប៉ុន្តែជាក់ស្តែង ការត្រួតពិនិត្យតុណ្ហភាព​ក្នុង​អំឡុង​ពេល​ដឹក​ជញ្ជូន​ផ្លែ​ឈើ និង​បន្លែ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់។

ឧទាហរណ៍ដូចជាផ្លែឈើ៖

ប្រសិនបើដឹកជញ្ជូននៅសីតុណ្ហភាពខ្ពស់ ផ្លែឈើនឹងទុំយ៉ាងឆាប់រហ័ស ហើយចាប់ផ្តើមខូចអំឡុងពេល​ដឹក​ជញ្ជូន។

អាកាសធាតុក្តៅពេញមួយឆ្នាំនៅក្នុងប្រទេសវៀតណាម ជាពិសេសនៅតំបន់កណ្តាល និងភាគខាង​ត្បូង ធ្វើ​ឲ្យ​បន្លែ និង​ផ្លែ​ឈើ​ឆាប់​ខូច។

ដើម្បីធានាថាបន្លែ និងផ្លែឈើនៅតែស្រស់នៅពេលដែលទៅដល់ដៃរបស់អ្នកទិញ ការដឹកជញ្ជូនតាម​រថយន្ត​ក្លាសេ​គឺ​ជា​លក្ខខណ្ឌ​ចាំ​បាច់ ហើយ​​ក៏​​ជា​​ជម្រើស​​ដ៏​​ប្រសើរ​​ផង​​ដែរ។

ស្រាក៏ត្រូវតែដឹកជញ្ជូននៅសីតុណ្ហភាពទាបដែរ

នៅពេលដែលរំលឹកដល់ភេសជ្ជៈដែលងាយនឹងរងផលប៉ះពាល់ដោយសារសីតុណ្ហភាព ស្រាគឺជាឧទាហរណ៍​ដ៏​សំខាន់​មួយ។

ការនិយមស្រានៅប្រទេសវៀតណាមកាន់តែច្រើនឡើង ជាពិសេសនៅទីក្រុងធំៗដូចជាទីក្រុងហូជីមិញ ដែលមានហាងស្រាជាច្រើន​បើក​ដំណើរ​ការ។

ទោះជាយ៉ាងណា តើការដឹកជញ្ជូនត្រូវបានគេយកចិត្តទុកដាក់ដែរទេ?

ទោះបីជាស្រាត្រូវបានរក្សាទុកនៅកន្លែងត្រជាក់ ហើយមានទូដាក់ស្រាក្នុងហាងស្រាប់ក៏ដោយ ប៉ុន្តែ​ប្រសិន​បើ​អំឡុង​ពេល​ដឹក​ជញ្ជូនមានសីតុណ្ហភាពខ្ពស់ គុណភាពនឹងកាត់បន្ថយយ៉ាងឆាប់រហ័ស។

សីតុណ្ហភាពលើសពី ២០ អង្សាអាចជាបញ្ហាធំសម្រាប់ស្រា ហើយជាការពិតណាស់ សីតុណ្ហភាព​អាចនឹង​ក្តៅ​ជាង​នេះ​នៅ​ប្រទេស​វៀត​ណាម។

ម្យ៉ាងវិញទៀត ប្រសិនបើសីតុណ្ហភាពលើសពី ២៥ អង្សា ក្លិនឈ្ងុយពិសេសរបស់ស្រានឹងចាប់ផ្តើមរលាយបាត់។

បើលើសពី ៣០ អង្សា ស្រា​នឹងមាន​ក្លិន​ចម្លែក ហើយ​លែងមាន​​រស​ជាតិ​​ឆ្ងាញ់​​ទៀត​​ហើយ។

ក្រៅពីនេះ សីតុណ្ហភាពខ្ពស់ថែមទាំងធ្វើឲ្យឆ្នុក (cork) របូតចេញ ដែល​បណ្តាល​ឲ្យ​ខ្យល់ ឬ​ទឹក​ចូលក្នុង​ដប ធ្វើ​ឲ្យ​ស្រា​ឆាប់​ខូច។

ស្រាដែលខូចដោយសារសីតុណ្ហភាពខ្ពស់ថែមទាំងបានផលិតសារធាតុដែលបណ្តាលឲ្យឈឺក្បាល acetaldehyde ដែល​ធ្វើ​ឲ្យ​ការ​ទទួល​ទាន​ស្រា​លែង​សប្បាយ​​ទៀត​ហើយ។

សីតុណ្ហភាពល្អបំផុតសម្រាប់ស្រាគឺប្រហែល ១៥ អង្សា។

នៅពេលដែលស្រាលំដាប់​ខ្ពស់​កាន់តែពេញនិយម ការ​​ដឹក​​ជញ្ជូន​ដោយ​រថយន្ត​ក្លាសេ​បាន​​ក្លាយ​​ជា​កត្តា​​ចាំ​បាច់​​មិន​​អាច​​ខ្វះ​​បាន។

ប្រសិនបើមកដល់ពេលនេះ អ្នកទាំងអស់នៅតែគិតថា រថយន្តក្លាសេប្រើ​សម្រាប់​តែ​​ដឹក​ជញ្ជូនអាហារ​​កក ចំណុច​នេះ​មិន​ប្រាកដ​នោះ​ឡើយ។

ដូច្នេះហេតុអ្វីបានជាយើងមិនចាប់ផ្តើមប្រើប្រាស់សេវាកម្មដឹក​ជញ្ជូនដែល​ប្រកប​ដោយ​សុវត្ថិភាព ដើម្បី​ការ​ពារ​ផលិត​ផល​របស់​ក្រុម​ហ៊ុន​​មែន​​ទេ?

យើងអាចចាប់ផ្តើមឥឡូវនេះ

ស្កេនកូដ QR សម្រាប់ព័ត៌មានលម្អិត។

https://scanqr.to/bbfaed90

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: