អត្តន័យពិតនៃឃ្លា “つまらないものですが” ក្នុងភាសាជប៉ុន

អត្តន័យពិតនៃឃ្លា “つまらないものですが” ក្នុងភាសាជប៉ុន។

នៅពេលដែលជូនអំណោយដល់នរណាម្នាក់ ប្រជាជនជប៉ុនតែងតែនិយាយថា៖ 

“つまらないものですが” – ប្រែថា៖ “គ្រាន់តែជាអំណោយបន្តិចបន្តួច គ្មានអ្វីពិសេសនោះទេ…”

បើតាមន័យចំឃ្លា “つまらないもの” មានន័យថា វត្ថុដែលមិនមានតម្លៃ ធម្មតា។ ដូច្នេះហេតុអ្វីបានជាយកអំណោយបែបនេះទៅជូនអ្នកដទៃ?

តាមពិតទៅ គឺមិនមែនដូច្នេះនោះទេ។

ពាក្យនេះបង្ហាញពីការបន្ទាបខ្លួន និងការគោរពចំពោះអ្នកទទួល។ ដោយអត្ថន័យពិតចង់មានន័យថា៖

“បើ​ប្រៀបធៀប​នឹង​តម្លៃ​ដ៏​អស្ចារ្យ​របស់​អ្នក អំណោយ​ដែល​ខ្ញុំ​បាន​ជ្រើសរើស​ពិតជាតូចតាច និង​ធម្មតា​ណាស់ ប៉ុន្តែ​ខ្ញុំ​បាន​​ជ្រើស​រើសអំណោយនេះក្នុង​គោល​បំណង​ចង់​នាំ​មក​នូវ​ភាព​​រីក​រាយ​សម្រាប់​អ្នក។”

នេះជារបៀបដែលអ្នកជូនចង់បង្ហាញពីការគោរពចំពោះអ្នកទទួល។ ទោះបីជាការបង្ហាញមានភាពខុសគ្នា ប៉ុន្តែទឹកចិត្តនៅពេលដែលជូនអំណោយសុទ្ធតែមានចំណុចដូចគ្នានៅគ្រប់​ទីកន្លែង។ អំណោយដែលកើតចេញពីការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ដទៃ។

ប្រហែលជានៅពេលដែលស្តាប់ឮពាក្យទាំងនេះ អ្នកប្រាកដជាឆ្ងល់មិនដឹងថា ពួកគេកំពុងនិយាយអ្វី ប៉ុន្តែតាមពិត​ទៅ នោះ​ជា​ពាក្យ​ដែល​បង្កប់​ទៅ​ដោយ​ក្តី​ស្រលាញ់ និង​ការ​យក​ចិត្ត​ទុក​ដាក់​ដោយ​ស្មោះ​ចំពោះ​អ្នក​ទទួល។

តើនឹងទៅជាយ៉ាងណាបើសិនជាអំណោយសម្រាប់ជូននោះ នៅពេលដែលទៅដល់កន្លែងបែរជាខូចខាត ឬប្រឡាក់?

ឲ្យតែរបស់នៅខាងក្នុងនៅដដែលគឺមិនអីហើយមែនទេ?

មិនមែននោះទេ ភាពរីករាយរបស់អ្នកទទួលចាប់ផ្តើមនៅពេលដែលពួកគេទទួលបានប្រអប់អំណោយ។

ប្រហែលនោះគ្រាន់តែជារឿងតូចតាច ប៉ុន្តែយើងតែងតែយកចិត្តទុកដាក់បំផុតក្នុងការដឹកបញ្ជូនអំណោយដ៏មាន​តម្លៃ​នោះ ដោយ​រក្សា​ឲ្យ​នៅ​ដដែល​ដូច​គ្រា​ដំបូង។

ប្រអប់ក្រដាសកាតុងខាងក្រៅដែលប្រើសម្រាប់ដាក់អំណោយក៏សំខាន់ណាស់ដែរ។

ទាំងនោះជាស្មារតីនៃសេវាកម្មរបស់យើងខ្ញុំ ដែលជាអ្នកជំនាញខាងផ្នែកដឹកជញ្ជូន។

វត្ថុដ៏​មាន​តម្លៃ​របស់​លោក​អ្នក និង​ទឹក​ចិត្ត​របស់​អ្នក​ទាំង​អស់​គ្នា​ក្នុង​អំណោយ​នោះ។ យើង​ខ្ញុំ​នឹង​ដឹក​ជញ្ជូន​ទៅដោយ​អស់​ពី​ចិត្ត។

យើងសង្ឃឹមថា ទឹកចិត្តរបស់អ្នកទាំងអស់គ្នាក៏នឹងត្រូវបានបញ្ជូនទៅកាន់អ្នកទទួលផងដែរ។

មិន​ត្រឹម​តែអំណោយ​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ​ទេ រួមទាំងបញ្ចប់ទំនិញសំខាន់ផងដែរ។ សូមកុំបារម្ភ លោកអ្នកអាចប្រគល់​ជូន​យើង​ខ្ញុំ។

ដោយផ្អែកលើបទពិសោធន៍ដែលទទួលបាននៅជប៉ុន យើងមានគោលបំណងក្លាយទៅជាអង្គភាពដឹកជញ្ជូនដែលទទួល​បាន​ការ​ពេញ​ចិត្ត​ខ្ពស់​បំផុត​នៅ​ប្រទេស​វៀត​ណាម។

លោកអ្នកអាចទំនាក់ទំនងមកកាន់យើងខ្ញុំបានគ្រប់ពេលវេលាសម្រាប់ការប្រឹក្សា។

SG SAGAWA VIETNAM

https://scanqr.to/bbfaed90

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: