តើនេះជាជំងឺដែលកើតនៅជប៉ុនប៉ុណ្ណោះមែនទេ? និយាយពី “ជំងឺខែឧសភា”
តើនេះជាជំងឺដែលកើតនៅជប៉ុនប៉ុណ្ណោះមែនទេ? និយាយពី “ជំងឺខែឧសភា” ។
តើអ្នកទាំងអស់គ្នាដឹងទេថា នៅប្រទេសជប៉ុនមានជំងឺមួយហៅថា “5 tsuki – byo” ពោលគឺ “ជំងឺខែឧសភា” ដែរទេ?
រោគសញ្ញារបស់ជំងឺកើតឡើងអំឡុងខែឧសភា ឬមិថុនា នេះជាជំងឺដែលធ្វើឲ្យអ្នកកើតមានអារម្មណ៍មិនស្រួលខ្លួន និងបាត់បង់ស្មារតី។ អ្នកជំងឺនឹងមិនចង់ធ្វើអ្វីទាំងអស់ មិនថារៀនសូត្រ ឬក្នុងជីវិតប្រចាំថ្ងៃនោះទេ ខួរក្បាលស្រពេចស្រពិល ភ្លេចភ្លាំង និងមិនស្ងប់អារម្មណ៍។ ជាងនេះទៅទៀត រោគសញ្ញាដូចជាព្រួយបារម្ភ ពិបាកទ្រាំ គេងមិនលក់ បាត់បង់ចំណង់អាហារ ឈឺក្រពះ ចង្អោរ ឈឺក្បាល និងរឹងស្មាអាចនឹងកើតឡើង។ ដំបូងរោគសញ្ញាមានលក្ខណៈស្រាល ប៉ុន្តែយូរៗក្លាយទៅជាជំងឺដ៏គួរឲ្យខ្លាចបំផ្លាញទាំងផ្លូវកាយ និងស្មារតីរបស់អ្នកជំងឺ។
ប្រហែលជាការរៀបរាប់របស់ខ្ញុំស្តាប់ទៅដូចជាភាពយន្តភ័យរន្ធត់។ យ៉ាងណាមិញ អ្នកទាំងអស់គ្នាមិនចាំបាច់បារម្ភពេកទេ យើងនឹងមិនជួបប្រទះអំឡុងពេលធ្វើដំណើរកម្សាន្តឡើយ។ ទោះជាយ៉ាងណា ប្រសិនបើរស់នៅជប៉ុនយូរឆ្នាំ អ្នកអាចនឹងកើតជំងឺខែឧសភានេះ។
“ជំងឺខែឧសភា” ជារបៀបហៅដែលពេញនិយមនៅជប៉ុន អាចនិយាយបានថា នេះជារបៀបហៅរបស់ប្រជាជន ហើយមិនមែនជាឈ្មោះជំងឺផ្លូវការនោះទេ។
ធាតុពិតទៅបញ្ហានេះត្រូវបានគេហៅថាភាពមិនប្រក្រតី។
នៅប្រទេសជប៉ុន ឆ្នាំសារពើពន្ធថ្មីចាប់ផ្តើមនៅខែមេសា ប៉ុន្តែមនុស្សមួយចំនួនមិនអាចសម្របខ្លួនទៅនឹងបរិយាកាសថ្មីបាន ហើយហត់នឿយក្រោយរយៈពេលខំប្រឹងពីរទៅបីខែ។
ប្រហែលជាបញ្ហាមកពីការខិតខំប្រឹងប្រែងហួសកម្លាំង។
ខ្ញុំបានព្យាយាមស្វែងយល់ថា តើជំងឺខែឧសភានេះមាននៅប្រទេសដទៃទៀតដែរទេ?
ថ្វីត្បិតតែ របៀបហៅមានភាពខុសគ្នា ប៉ុន្តែប្រហែលជាជំងឺនេះក៏មាននៅប្រទេសផ្សេងទៀតផងដែរ។
ជាទូទៅ នៅប្រទេសកូរ៉េកើតឡើងក្នុងខែមីនា។
នៅប្រទេសកូរ៉េ ឆ្នាំសារពើពន្ធថ្មីចាប់ផ្តើមនៅខែមីនា ហើយល្បឿនរីលរាលរបស់ជំងឺហាក់បីដូចជាលឿនណាស់។
នៅសហរដ្ឋអាមេរិក អាឡឺម៉ង់ និងប្រេស៊ីលគឺស្ថិតក្នុងខែមករា។
ក្នុងប្រទេសទាំងនេះ ឆ្នាំសារពើពន្ធចាប់ផ្តើមនៅខែមករា ដូច្នេះរយៈពេលផ្ទុះជំងឺក៏លឿនជាងបើប្រៀបទៅនឹងជប៉ុនដែរ។
ប្រហែលជាប្រជាជនជប៉ុននឹងមានរោគសញ្ញាធ្ងន់ជាង ព្រោះតែពួកគេទ្រាំរយៈពេលយូរ។
ចុះនៅប្រទេសកម្ពុជាយ៉ាងម៉េចវិញ?
ប្រសិនបើមិនព្យាបាល ជំងឺខែឧសភាអាចបណ្តាលឲ្យកើតមានជំងឺធ្លាក់ទឹកចិត្ត ដូច្នេះសូមកុំមើលស្រាល និងលេងសើចឲ្យសោះ។
ប្រសិនបើយើងជួបប្រទះរោគសញ្ញាស្រដៀងគ្នានេះរយៈពេលពីរបីខែ អ្នកទាំងអស់គ្នាអាចសាកល្បងវិធីសាស្រ្តខាងក្រោមនេះបាន។
យើងក៏ត្រូវការជំនួយពីមនុស្សនៅជុំវិញផងដែរ។
១. ជាដំបូង រៀបចំវិស្សមកាលសម្រាប់ខ្លួន និងធ្វើឲ្យរាងកាយមានសុខភាពឡើងវិញ។
ដោយសារតែយើងមិនទាន់អាចសម្របខ្លួនទៅនឹងបរិយាកាសថ្មី ដូច្នេះយល់ល្អយើងគួរតែសម្រាក ហើយព្យាយាមត្រលប់ទៅរកបរិយាកាសចាស់ឡើងវិញ។
ទៅលេង និងជួបជុំមិត្តភក្តិ មិត្តរួមការងារចាស់ក៏ល្អណាស់ដែរ។
២. បង្កើនឱកាសទំនាក់ទំនងជាមួយនឹងមនុស្សនៅជុំវិញ
តាមរយៈការបង្កើតឱកាសជជែកគ្នាជាមួយមិត្តរួមការងារ ឬមិត្តភ័ក្តិ យើងអាចសម្របខ្លួននឹងបរិយាកាសថ្មី។
ប្រសិនបើគិតឲ្យសាមញ្ញទៅ ជំងឺខែឧសភានេះ គឺជាពេលដែលយើងបន្តធ្វើការដោយមិនសម្របខ្លួនទៅនឹងបរិយាកាសថ្មី ធ្វើឲ្យស្មារតីកាន់តែនឿយហត់។
អាទិភាពចម្បងគឺស្គាល់មនុស្សនៅជុំវិញ ដូច្នេះអ្វីដែលសំខាន់គឺជជែកគ្នាជាមួយអ្នកទាំងអស់គ្នា ទោះបីជាឃើញថាខ្លួនកំពុងតែមានភាពឯកោក៏ដោយ ត្រូវមានភាពជឿទុកចិត្តដើម្បីចាប់ផ្តើមការសន្ទនា។
ចូរយើងធ្វើការ និងរៀនសូត្រដោយភាពរីករាយទាំងអស់គ្នា សូមកុំចុះចាញ់ជំងឺដ៏អាថ៌កំបាំងនេះ។
Abe Kengo