ទម្រង់​អាជីវកម្ម​ឆ្លាតវៃ​ជា​មួយ​នឹង “ឃ្លាំង​ស្តុក​ទំនិញ”

ទម្រង់​អាជីវកម្ម​ឆ្លាតវៃ​ជា​មួយ​នឹង “ឃ្លាំង​ស្តុក​ទំនិញ” ។

ការលក់ទំនិញអនឡាញកំពុងតែរីកចម្រើនយ៉ាងឆាប់រហ័ស ហើយយើងឃើញថា ទំនិញនាំចូលមានចំនួនច្រើន។

ជាការពិតណាស់ ក្នុងចំណោមយើងទាំងអស់គ្នាប្រាកដជាមានអ្នកខ្លះកំពុងធ្វើអាជីវកម្មទាក់ទងនឹង​ទំនិញ​នាំចូលមែន​ទេ?

សម្រាប់លោកអ្នកដែលកំពុងធ្វើអាជីវកម្មទាក់ទងនឹងទំនិញនាំចូល ខ្ញុំសូមណែនាំដល់អ្នកទាំងអស់គ្នា “ឃ្លាំង​ស្តុកទំនិញ” ជា​​ដំណោះ​ស្រាយ​​ដ៏​​ល្អ​ប្រសើរ​។

ចូរយើងស្វែងយល់អំពីអត្ថប្រយោជន៍របស់ឃ្លាំងស្តុកទំនិញ ដែលជួយបង្កើនប្រាក់ចំណេញ​ដល់​យើង​ទាំង​អស់​គ្នាបាន​យ៉ាង​ឆ្លាត​វៃ។

ទំនិញនាំចូលត្រូវបង់ពន្ធគយ និង Value-Added Tax (អាករលើតម្លៃបន្ថែម) ។

អាស្រ័យលើប្រភេទផលិតផល ប៉ុន្តែសម្រាប់ទំនិញមួយចំនួន ជួនកាលប្រាក់ពន្ធរាងខ្ពស់។

ប្រសិនបើលក់អស់ទំនិញមិនអីនោះទេ ប៉ុន្តែមិនមែនលក់អស់ទំនិញគ្រប់ពេលឡើយ។

ប្រហែលជាអាជីវកម្មអាចនឹងប្រគល់សងទំនិញដែលនៅសល់ក្នុងឃ្លាំង។

ម្យ៉ាងវិញទៀត ការបង់ពន្ធមុនពេលទទួលបានប្រាក់ចំណូលជាក់ស្តែង ក៏ជាបន្ទុកដ៏ធំសម្រាប់​​ក្រុម​​ហ៊ុន​​ផង​​ដែរ។

ដំណោះស្រាយដែលល្អបំផុតគឺឃ្លាំងស្តុកទំនិញ។

យើងខ្ញុំមានឃ្លាំងស្តុកទំនិញមួយ។

​ក្រោមស្ថានភាពស្តុកទំនិញនៅទីនេះ ទំនិញនឹងមិនទាន់ជាប់ពន្ធឡើយ។

ក្នុងករណីទំនិញចេញពីឃ្លាំង ឬបញ្ជូលបន្តទៅកាន់ប្រទេសផ្សេងទៀតក៏មិនជាប់ពន្ធដែរ។

ទំនិញដែលបានលក់នឹងត្រូវបានយកចេញពីឃ្លាំងបន្ទាប់ពីបង់ពន្ធ ដូច្នេះអាចចរាចរក្នុងស្រុកបាន។ យ៉ាង​ណា​មិញ ការ​​បង់​ពន្ធ​បន្ទាប់​ពី​ប្រាក់​ចំណូល​ត្រូវ​បាន​បញ្ជាក់ ចំណុច​នេះជាអត្ថប្រយោជន៍សម្រាប់ក្រុមហ៊ុន។

ដោយសារទំនិញត្រូវបានដឹកជញ្ជូន និងមានស្រាប់នៅប្រទេសវៀតណាម ទាំងនោះជាអត្ថប្រយោជន៍អាចដឹកជញ្ជូន​ទំនិញ​បាន​ភ្លាមៗ។

ល្បឿនគឺជាគន្លឹះសំខាន់ក្នុងអាជីវកម្ម។

ជាក់ស្តែងយើងឃើញថា អត្រាលុបចោលការបញ្ជាទិញទំនិញអនឡាញមានចំនួនច្រើន។

មូលហេតុសំខាន់បំផុតអាចបណ្តាលមកពីពេលវេលាដឹកជញ្ជូនយូរ ដែលប៉ះពាល់ដល់បទពិសោធន៍ទិញទំនិញរបស់អតិថិជន។

ចំណុចនេះក៏បានចោទជាសំណួរសួរថា៖ តើយើងកំពុងបាត់បង់ឱកាសអាជីវកម្មដ៏មានតម្លៃដោយបន្តប្រើវិធីសាស្រ្ត​បច្ចុប្បន្ន​មែន​ទេ?

ក្រៅពីនេះ ក្នុងករណីដែលទំនិញត្រូវបាននាំចូល ប៉ុន្តែការបញ្ជាទិញត្រូវបានលុបចោល ប្រសិនបើការបង់ពន្ធនាំចូល​ត្រូវ​បាន​ធ្វើ​ឡើង អាជីវកម្ម​របស់​អ្នក​អាច​ប្រឈម​នឹង​ការ​ខាត​បង់​ផ្នែក​ហិរញ្ញវត្ថុ​យ៉ាង​ច្រើន។

ឃ្លាំងស្តុកទំនិញ – ជាដំណោះស្រាយដែលមិនត្រឹមតែធ្វើឲ្យអតិថិជនពេញចិត្តប៉ុណ្ណោះទេ ថែមទាំងនាំមកនូវប្រសិទ្ធភាព​ខ្ពស់​សម្រាប់​អាជីវកម្ម​របស់​លោក​អ្នក​ផង​ដែរ។

តើអ្នកធ្លាប់គិតពិចារណាជ្រើសយកវិធីសាស្រ្តនេះដែរទេ?

យើងខ្ញុំនឹងប្រឹក្សាក៏ដូចជាជួយដល់អ្នកទាំងអស់គ្នាគ្រប់ពេល។

សូមអរគុណ

https://scanqr.to/bbfaed90

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: