ហេតុអ្វីបានជាសាមូរ៉ៃជាបុគ្គលដែល​ធ្លាប់​កាន់​អំណោច​ក្នុង​ដៃ​បែរ​ជា​រស់​នៅ​ក្នុង​ភាពក្រីក្រ?

ហេតុអ្វី​បាន​ជា​សាមូរ៉ៃ​ជា​បុគ្គល​ដែល​ធ្លាប់​កាន់​អំណោច​ក្នុង​ដៃ​បែរ​ជា​រស់​នៅ​ក្នុង​ភាព​ក្រីក្រ?

ប្រហែលកាលពី ៣៦០ ឆ្នាំមុន នៅពេលដែលជប៉ុនធ្វើទំនើបកម្ម ទោះបីជាអធិរាជជាប្រមុខរដ្ឋក៏ដោយ ប៉ុន្តែ​ជាក់ស្តែង​អំណោច​បែរ​ជា​ស្ថិត​ក្នុង​ដៃ​របស់​សាមូរ៉ៃ។ ក្នុងអំឡុងពេល ២៦០ ឆ្នាំចុងក្រោយនៃសម័យនោះ ប្រទេស​ជប៉ុនស្ទើរ​តែ​គ្មាន​សង្រ្គាម​ឡើយ ហើយ​សន្តិភាព​ត្រូវ​បាន​បន្ត។

ចក្រភពរ៉ូមមានអាយុកាលប្រហែល ៥០០ ឆ្នាំ ហើយពួកគេរក្សាអំណាចតាមរយៈការពង្រីកទឹកដីជាបន្តបន្ទាប់។ ទោះ​ជា​យ៉ាង​ណា ជប៉ុន​ជា​ប្រទេស​ដែលមានទឹកដីមានកំណត់ ដូច្នេះ​មិន​អាច​អនុវត្ត​ចំណុច​នេះ​បាន​ទេ។

ដូច្នេះ​ហើយ ទស្សនៈថ្មីត្រូវបានបង្កើតឡើងដែលគេហៅថា “Seihin” (清貧) – ដោយមានន័យថារស់នៅស្អាតស្អំ ​បរិសុទ្ធ និង​ជីវិត​ក្រីក្រ​គួរ​ឲ្យ​គោរព។

ទស្សនៈ “Seihin” (清貧) មានន័យដូចម្តេច?

ក្នុងអក្សរ Han 清貧 គឺ “ក្រីក្រតែស្អាតស្អំ” ដែលមានន័យថាភាពក្រីក្រសុទ្ធសាធ។

មិនស្វែងរកកេរ្តិ៍ឈ្មោះ ទោះបីជាក្រ ប៉ុន្តែរក្សា​ទង្វើ​របស់​ខ្លួន​ឲ្យ​ថ្លៃថ្នូរ និង​ស្អាតស្អំ។

យ៉ាងណាមិញ ចំណុចនេះមិនមែនជាលេសសម្រាប់​ភាពក្រីក្រព្រោះតែគ្មានប្រាក់នោះទេ។

ការរស់នៅក្នុងភាពក្រីក្រតែស្អាតស្អំមានន័យនៅពេលដែលត្រូវបានអនុវត្តដោយបុគ្គលដែលមានអំណាច។

ក្នុងសម័យសាមូរ៉ៃ សង្គមត្រូវបានបែងចែកជា ៤ វណ្ណៈសំខាន់៖

សាមូរ៉ៃ → កសិករ → សិប្បករ (អ្នកបង្កើតផលិតផល) → ឈ្មួញ

លំដាប់លំដោយនេះកំណត់ពីឋានៈសង្គម យ៉ាងណាមិញ ក្នុងចំណោមនោះ អ្នក​ដែល​មាន​បំផុត​គឺ​វណ្ណៈ​ឈ្មួញ ដែល​ជាវណ្ណៈ​ទាប​បំផុត​ក្នុង​សង្គម។

ឈ្មួញមិនបានបង្កើតផលិតផលនោះទេ។

ពួកគេអាចរកប្រាក់បានយ៉ាងច្រើន ប៉ុន្តែហេតុផលដែលនៅតែស្ថិតក្នុងវណ្ណៈទាបបំផុតដោយសារតែទំនៀមទម្លាប់ឲ្យ​តម្លៃ​លើ​ការ​ផលិត​របស់​ប្រជាជន​ជប៉ុន។

“របបអាហារសាមញ្ញ” (一汁一菜)

របបអាហាររបស់សាមូរ៉ៃមានលក្ខណៈសាមញ្ញយ៉ាងខ្លាំង។

ឃ្លា (一汁一菜) ប្រើសម្រាប់ពណ៌នាអំពីចំណុចនេះ។

ក្រៅ​ពី​បាយ គ្រាន់តែមានម្ហូបមួយចានតូច និង​ស៊ុប​មីសូ​មួយ​ចាន មានតែប៉ុណ្ណឹងប៉ុណ្ណោះ។

មិន​ត្រឹម​តែ​សាមូរ៉ៃដែលមានឋានៈទាបគ្មានប្រាក់ប៉ុណ្ណោះទេ សូម្បី​តែ​សាមូរ៉ៃ​ថ្នាក់​ខ្ពស់ មាន​អ្នក​បម្រើ​ច្រើន​ក៏បរិភោគ​បែប​នេះ​ដែរ។

គេជឿថា ការរស់នៅសាមញ្ញនឹងបង្វឹកខ្លួនក្លាយទៅជាមនុស្សដែលស្អាតស្អំ និងស្រស់ស្អាត។

មិនត្រឹមតែប៉ុណ្ណឹង ឈ្មួញដែលជាវណ្ណៈទាបបំផុត​ក្នុង​សង្គមបរិភោគឆ្ងាញ់ជាងនេះទៅទៀត។

ការរកប្រាក់មិនត្រូវបានចាត់ទុកជារឿងល្អនោះទេ

ការអប់រំសាមូរ៉ៃផ្តោតសំខាន់លើយុត្តិធម៌ ហើយដើម្បីធ្វើបានចំណុចនេះ ការបណ្តុះបណ្តាលទាំងផ្លូវកាយ និងផ្លូវចិត្តត្រូវ​បាន​ចាត់​ទុក​ជា​រឿង​ដែល​សំខាន់។

ក្រោមស្ថានភាពនោះ ការរកប្រាក់ត្រូវបានគេចាត់ទុកជាឧបសគ្គ​ឆ្ពោះទៅរកយុត្តិធម៌។

ឥឡូវពេលក្រឡេកមើលទៅ រឿងដែលបានកើតឡើងហាក់បីដូចជាច្រើនពេក ប៉ុន្តែចំណុចនេះបែរជានាំមកនូវលទ្ធផល​វិជ្ជមាន។

ឧទាហរណ៍ដូចជាជប៉ុនមិនធ្លាក់ក្នុងយុទ្ធសាស្រ្តរបស់​អង់គ្លេស។

ដើម្បីឈ្លានពានប្រទេសចិននៅពេលនោះ អង់គ្លេសបានចែកចាយអាភៀន ដែលជាប្រភេទគ្រឿងញៀននៅទូទាំង​​ប្រទេស​ចិន។

គោលបំណងគឺដើម្បីលុបបំបាត់កម្លាំងប្រយុទ្ធរបស់ប្រទេសនេះ។

អង់គ្លេស​ក៏​បាន​ព្យាយាមធ្វើរឿងស្រដៀងគ្នានេះមកលើជប៉ុនដែរ តាមរយៈការសូកប៉ាន់​មន្ត្រី​ជាន់ខ្ពស់ក្នុងរដ្ឋាភិបាល ប៉ុន្តែ​​ពួក​គេ​បាន​បរាជ័យ។

ដោយសារតែជប៉ុននៅពេលនោះត្រូវបានគ្រប់គ្រងដោយបុគ្គលដែលមានអំណាច ប៉ុន្តែមិនលោភលន់ប្រាក់។

នៅសម័យនេះគ្រប់យ៉ាងខុសកាលពីមុន។

ទោះ​ជា​យ៉ាង​ណា ប្រសិនបើបុគ្គលដែលកាន់អំណាចធ្វើគ្រប់​យ៉ាងដើម្បីតែប្រាក់ នោះប្រទេសនឹងធ្លាក់ចុះ។

ដូចជាចក្រភពរ៉ូមធ្លាប់ដួលរលំ។

ជាការពិតណាស់ ការរស់នៅក្នុងភាពក្រីក្រតែស្អាតស្អំដូចជាសាមូរ៉ៃកាលពីសម័យមុនមិនមែនជារឿងងាយស្រួលនោះ​ទេ។ យ៉ាង​ណា​មិញ ខ្ញុំ​សង្ឃឹម​ថា អ្នក​​ដែល​​កាន់​អំណាច​សព្វ​ថ្ងៃ​នេះ​អាច​យល់​ពី​របៀប​រស់​នៅ​របស់​អ្នក​ដឹក​នាំកាល​ពី​សម័យ​មុន។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: