“ក្រមសីលធម៌” – មុខវិជ្ជាដែលពិសេសបំផុតនៅជប៉ុន
“ក្រមសីលធម៌” – មុខវិជ្ជាដែលពិសេសបំផុតនៅជប៉ុន។
ភាសាជាតិ គណិតវិទ្យា វិទ្យាសាស្ត្រ សិក្សាសង្គម ភាសាអង់គ្លេស…
មានមុខវិជ្ជាជាច្រើនត្រូវបានបង្រៀននៅតាមសាលាជុំវិញពិភពលោក ប៉ុន្តែនៅប្រទេសជប៉ុនបែរជាមានមុខវិជ្ជាពិសេសមួយហៅថា “ក្រមសីលធម៌” ។
សម្រាប់សិស្សបឋមសិក្សាថ្នាក់ទី ១ សិស្សត្រូវសិក្សាមេរៀនសីលធម៌ចំនួន ៣៤ មេរៀនក្នុងមួយឆ្នាំ។
ចាប់ពីថ្នាក់ទី ០២ ដល់ថ្នាក់ទី ០៩ (ចប់អនុវិទ្យាល័យ) មេរៀនសីលធម៌ត្រូវបានកំណត់ចំនួន ៣៥ មេរៀនក្នុងមួយឆ្នាំ។ ជាមួយនឹងចំនួនមេរៀនច្រើនដូច្នេះ មុខវិជ្ជានេះត្រូវបានចាត់ទុកថារួមចំណែកបង្កើតបុគ្គលិកលក្ខណៈរបស់ “ប្រជាជនជប៉ុនមានភាពរួសរាយរាក់ទាក់ និងគួរសម” ។
យ៉ាងណាមិញ គួរឲ្យស្តាយមានមនុស្សមួយចំនួនមិនធ្វើបាននោះទេ ទោះបីជាពួកគេទទួលបានការអប់រំពីមជ្ឈដ្ឋានដូចគ្នាក៏ដោយ។
ជាក់ស្តែង មុខវិជ្ជាអប់រំសីលធម៌នេះក៏អាចរៀននៅផ្ទះបានដែរ។
ចូរយើងស្វែងយល់អំពីមុខវិជ្ជាក្រមសីលធម៌នៅសាលា សិស្សបានរៀនអ្វីខ្លះ។
អានរឿងជាមួយគ្នា
យើងអានរឿងជាច្រើនដែលស្របតាមក្រុមអាយុជាមួយគ្នា ប៉ុន្តែជាទូទៅរឿងទាំងអស់សុទ្ធតែជួយឲ្យអ្នកស្តាប់ពិចារណាអំពីសុជីវធម៌ យុត្តិធម៌ និងតម្លៃនៃជីវិត។
ឧទាហរណ៍ដូចជារឿងនិយាយពីមនុស្សក្រីក្រម្នាក់ ប៉ុន្តែប្រកាន់ខ្ជាប់ភាពស្មោះត្រង់ ទោះបីជាត្រូវមនុស្សនៅជុំវិញមើលងាយ និងសើចចំអកក៏ដោយ ឬបុគ្គលដែលតែងតែធ្វើបាបអ្នកដទៃនឹងទទួលផលអ្វីខ្លះ។
ថ្នាក់នីមួយៗមានប្រធានបទដោយឡែកដូចខាងក្រោម៖
ថ្នាក់បឋមសិក្សាចាប់ពីថ្នាក់ទី ០១ ដល់ ទី០៣៖
រាប់អាន និងលេងជាមួយមិត្តភក្តិ ចេះសួរសុខទុក្ខ ចេះឈរតម្រង់ជួរតាមលំដាប់លំដោយ។ល។
ថ្នាក់បឋមសិក្សាចាប់ពីថ្នាក់ទី ០៤ ដល់ ទី០៦៖
អ្វីទៅជាយុត្តិធម៌ និងភាពក្លាហាន ការធ្វើបាបអ្នកដទៃ និងសកម្មភាពមនុស្សធម៌?
មធ្យមសិក្សា៖
បទប្បញ្ញត្តិ និងសេរីភាព តម្លៃនៃជីវិត ទង្វើដែលត្រឹមត្រូវនៅលើបណ្តាញសង្គម រស់នៅជាខ្លួនឯង។
ពិភាក្សាជាមួយអ្នកទាំងអស់គ្នា
ខ្លឹមសារពិភាក្សាទាក់ទងនឹងសំណួរដូចខាងក្រោម៖
តើបុគ្គលម្នាក់ៗមានអារម្មណ៍យ៉ាងណាបន្ទាប់ពីបានអានរឿង?
ប្រសិនបើជាអ្នក តើអ្នកនឹងធ្វើយ៉ាងណា?
តាមពិតទៅ តើតួអង្គក្នុងរឿងគួរធ្វើយ៉ាងណា?
ក្រៅពីនេះ យើងនឹងចូលតួដូចជាក្នុងការសម្តែង ដើម្បីទទួលយកបទពិសោធន៍។
តើគោលដៅចង់ “ក្លាយទៅជាមនុស្សល្អម្នាក់” មែនទេ?
ជាទូទៅគោលដៅរបស់មុខវិជ្ជាគឺយល់ពីមេរៀន និងទទួលបានពិន្ទុខ្ពស់។
ដូច្នេះតើគោលដៅរបស់មុខវិជ្ជាក្រមសីលធម៌ដើម្បី “ក្លាយទៅជាមនុស្សល្អម្នាក់” មែនទេ? អ្វីដែលពិសេសគឺមិនមែននោះទេ។
ជាក់ស្តែង គោលដៅមុខវិជ្ជានេះគឺដើម្បីជួយឲ្យគ្រប់គ្នាអាច៖
- គិតពិចារណាតាមទស្សនៈរបស់អ្នកដទៃ
- មើលឃើញពីភាពយុត្តិធម៌ និងទឹកចិត្តល្អក្នុងចិត្តរបស់ខ្លួន
- ពិចារណាពីរបៀបរស់នៅជាមួយគ្នាទោះបីជាយើងម្នាក់ៗខុសគ្នាក៏ដោយ។
ក្រមសីលធម៌ – ជាមុខវិជ្ជាដែលមានគោលដៅពិសេសរបស់ជប៉ុន។
នៅប្រទេសកម្ពុជាក៏មានរឿងល្អៗ និងអត្ថន័យជាច្រើនផងដែរ។ ប្រសិនបើប្រើរឿងទាំងនេះ យើងអាចរៀបចំបង្រៀនអំពីក្រមសីលធម៌នៅផ្ទះបានយ៉ាងងាយស្រួល។
នេះមិនមែនជាការអប់រំក្នុងគោលបំណងប្រឡងឡើងថ្នាក់នោះទេ ប៉ុន្តែជាការអប់រំដែលមានគោលបំណងធ្វើឲ្យបុគ្គលិកលក្ខណៈរបស់មនុស្សកាន់តែល្អប្រសើរឡើង។
តើអ្នកគិតយ៉ាងណាប្រសិនបើអាចរៀននៅផ្ទះជាមួយនឹងកូនៗរបស់ខ្លួន?
Abe Kengo