តើបុរសៗជប៉ុនដែលមានកម្លាំងរាងកាយ​ខ្លាំង​ក្លាប្រៀប​​បី​ដូច​ជា​សត្វ​​ចម្លែកបាន​​​បាត់​​ទៅ​​ណា​​អស់​​ហើយ?

តើបុរសៗជប៉ុនដែលមានកម្លាំងរាងកាយ​ខ្លាំង​ក្លា​ប្រៀប​បីដូចជាសត្វ​ចម្លែកបាន​​បាត់​ទៅ​ណា​អស់​ហើយ?

នៅសម័យសាមូរ៉ៃ ជនជាតិជប៉ុនជាប្រជាជនដែលមានមាឌតូច។

ថ្វីត្បិតតែ មានមាឌតូចក៏ដោយ ប៉ុន្តែកម្លាំងរបស់ពួកគេត្រូវបានគេចាត់ទុកថាស្មើនឹងសត្វចម្លែក។

ដូច្នេះហេតុអ្វីបានជាប្រជាជនជប៉ុនបែរជាទន់ខ្សោយជាងមុនទាំងដែលមានមាឌធំ​ជាង​កាល​ពីមុន?

កម្ពស់ជាមធ្យមក្នុងសម័យកាល Edo

នៅសម័យ Edo ជាសម័យកាលដែលជប៉ុនស្ថិតក្រោមអំណោចគ្រប់គ្រងរបស់សាមូរ៉ៃ។

ប្រសិនបើអ្នកទាំងអស់គ្នាមិនទាន់ដឹងទេនោះ តាមពិតទៅនៅសម័យនោះប្រជាជន​ជប៉ុនមានកម្ពស់ជា​មធ្យមទាបជាងបើប្រៀបនឹងសព្វថ្ងៃ។

នៅសម័យនោះកម្ពស់ជាមធ្យមរបស់បុរសចាប់ពី ១៥៥ ដល់ ១៥៨ សង់ទីម៉ែត្រ ខណៈដែលកម្ពស់ជាមធ្យមបច្ចុប្បន្ន​គឺ ១៧១ សង់ទីម៉ែត្រ។ បើ​ក្រឡេក​មក​មើល​ទិន្នន័យ​នេះ យើងអាចមើលឃើញភាពខុសគ្នាយ៉ាងច្បាស់ ប្រជាជនជប៉ុន​កាល​ពី​សម័យ​មុន​មាន​មាឌ​តូច​ជាង​បើ​ប្រៀប​នឹង​សព្វ​ថ្ងៃ​នេះ។

នៅសម័យនោះកម្ពស់ជាមធ្យមរបស់ស្ត្រីគឺ ១៤៣ ដល់ ១៤៦ សង់ទីម៉ែត្រ សុទ្ធតែមានមាឌតូចជាងបើប្រៀបទៅនឹងសព្វ​ថ្ងៃ។

មិនត្រឹមតែប៉ុណ្ណឹង ភាគច្រើនគ្រប់គ្នាសុទ្ធតែមានរាងស្គម។

ទោះបីជាយ៉ាងនេះក្តី កម្លាំងរាងកាយរបស់ពួកគេបែរជាប្រៀបស្មើនឹងសត្វចម្លែក

នៅជប៉ុនដែលជាប្រទេសកសិកម្ម ដោយពឹងផ្អែកលើដំណាំស្រូវជាចម្បង ស្រ្តីក៏ចូលរួមសកម្មភាពដឹកជញ្ជូនស្រូវផង​ដែរ។

អង្ករត្រូវបានដឹកជញ្ជូនតាមរយៈការច្រកបាវ ក្នុងមួយបាវមានទម្ងន់ ៦០ គីឡូក្រាម។

ប្រសិនបើជាអ្នក តើអ្នកទាំងអស់គ្នាអាចលីអង្ករដែលមានទម្ងន់ ៦០ គីឡូក្រាម​លើ​ខ្នង​បាន​ទេ?

ប៉ុន្តែ​ហាក់​បីដូច​ជា​ក្នុង​ចំណោម​ស្ត្រី​នៅ​សម័យ​នោះ អ្នកខ្លះថែមទាំងអាចលីបាវពីរក្នុងពេលតែមួយ ដោយមាន​ទម្ងន់ ១២០ គីឡូក្រាម។ ចំនួន​នេះ​ធ្ងន់​ជាង​រាង​កាយ​ពី ៣ ទៅ ៤ ដង។

ហើយគេនិយាយថា ពួកគេលីអង្ករប្រមាណ ១០០០ បាវ​ក្នុង​មួយ​ថ្ងៃ ពិតជាគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់។

ប្រៃសណីយ៍ដែលអាចយកឈ្នះមេដាយមាសអូឡាំពិក

កាលពីសម័យបុរាណ អ្នកនាំសារ (ក្នុងភាសាជប៉ុនហៅថា hikyaku) នឹង​ដឹក​ជញ្ជូន​សំបុត្រ​ដែល​បន្ទាន់​ទៅ​ទូទាំងប្រទេស​ជប៉ុន។

ជា​ការ​ពិត​ណាស់ នៅសម័យនោះមិនទាន់មាន​មធ្យោបាយ​ធ្វើ​ដំណើរ​ដូចជារថភ្លើង ឬ​រថយន្ត​ដូច​សព្វ​ថ្ងៃនោះទេ។ អ្នក​នាំ​សារ​ត្រូវ​ដឹក​ជញ្ជូន​សំបុត្រ​តាម​រយៈ​ការ​រត់​ទៅ​កាន់​គោល​ដៅ។

ជាឧទាហរណ៍ ក្នុងករណីពីទីក្រុង Tokyo ទៅកាន់ Osaka មានចម្ងាយប្រហែល ៥៧០ គីឡូម៉ែត្រ។ មនុស្សជាច្រើននឹងប្តូរវេនគ្នារត់ប្រណាំងបញ្ជូនបន្ត និយាយឲ្យស្រួលស្តាប់គឺរត់តាមវេន មនុស្សម្នាក់រត់មួយផ្នែក ធ្វើបែបនេះអាច​ដឹក​ជញ្ជូន​ទៅ​កាន់​កន្លែង​ក្នុង​រយៈ​ពេល​បី​ថ្ងៃ។

ប្រសិនបើក្នុងមួយថ្ងៃរត់បាន ៨ ម៉ោង ដូច្នេះល្បឿនស្មើនឹង ២៤ គីឡូម៉ែត្រក្នុងមួយម៉ោង។ ល្បឿន​នេះ​ស្មើ​នឹង​ល្បឿនម្ចាស់​​មេ​ដាយ​​មាស​ផ្នែក​​រត់​​ម៉ារ៉ាតុង​​ក្នុង​​ព្រឹត្តិ​ការណ៍​​អូឡាំពិក​​សព្វ​​ថ្ងៃ។

បើសិនជាព្រឹត្តិការណ៍​អូឡាំពិក​ប្រារព្ធធ្វើឡើងនៅសម័យនោះ ប្រហែលជាការយកឈ្នះមេដាយ​មាសលែងជាក្តីស្រមៃទៀត​ហើយ​មែន​ទេ?

ហេតុអ្វីបានជាមិនប្រើសេះសម្រាប់ធ្វើដំណើរ?

ប្រហែលដោយសារតែសេះរត់យឺតជាង ចំណុចនេះជាករណីដែលមិនធម្មតា។

បុរសម្នាក់ធ្លាប់ធ្វើដំណើរចម្ងាយ ១១០ គីឡូម៉ែត្រដោយរទេះសេះ ចំណាយពេល ១៤ ម៉ោង និងផ្លាស់ប្តូរសេះចំនួន ៦ ដង ប៉ុន្តែ​ក្នុង​ករណី​ជិះ​រទេះ គាត់​អាច​ទៅ​ដល់​កន្លែង​ដោយ​ប្រើ​កម្លាំង​អូស​រទេះ​របស់​មនុស្ស​ម្នាក់​ប៉ុណ្ណោះ ហើយ​យឺតត្រឹម ៣០ នាទី​បើ​ប្រៀប​នឹង​រទេះ​សេះ។

នេះជាកម្លាំងរាងកាយដ៏គួរឲ្យភ្ញាក់ផ្អើលណាស់។

មូលហេតុស្ថិតលើរបបអាហារ

តើធ្វើយ៉ាងណាមនុស្សម្នាក់មានកម្លាំងរាងកាយខ្លាំងដូចជាសត្វចម្លែកមួយក្បាលបែបនេះ?

ចំណុចនេះហាក់បីដូចជាទាក់ទងយ៉ាងខ្លាំងនឹងរបបអាហារ។

អង្ករ​ជា​អាហារ​ចម្បង ហើយ​មនុស្ស​ម្នាក់ហូប​បាយ​ប្រហែល ៤៥០ ដល់ ៧៥០ ក្រាម។

ប្រហែលមកពីពួកគេបរិភោគអាហារតិច ហើយភាគច្រើនគឺហូបបាយ។

វេជ្ជបណ្ឌិតជនជាតិអាឡឺម៉ង់ម្នាក់មានការភ្ញាក់ផ្អើលចំពោះស្ថានភាពនេះ។ ដោយយល់ថា ប្រសិនបើបរិភោគសាច់នឹង​បង្កើនកម្លាំងរាងកាយ លោកបានស្នើឲ្យមនុស្សមួយ​ចំនួន​ប្តូរ​ទៅ​របប​អាហារ​សម្បូរ​សាច់​ដើម្បី​ធ្វើ​ជា​គំរូ ប៉ុន្តែលទ្ធផល​ផ្ទុយ​ទៅ​វិញ កម្លាំង​រាង​កាយ​របស់​ពួកគេបែរជាធ្លាក់ចុះ។

កម្ពុជាក៏ជាប្រទេសដែលផលិតអង្ករជាចម្បងផងដែរ។

បច្ចុប្បន្ននេះ វប្បធម៌​ម្ហូប​អាហារ​ជា​ច្រើន​ត្រូវ​បាន​នាំ​ចូល​ពី​គ្រប់​ទិសទី ប៉ុន្តែ​សម្រាប់​ប្រជាជន​អាសុី អង្ករ​នៅ​តែ​ជាជម្រើស​ដែល​ល្អ​បំផុត។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: