ប្រសិនបើអាចសាងសង់បានមែន តើអគារដែលមានកម្ពស់ ១ ម៉ឺនម៉ែត្រនេះអាចផ្លាស់ប្តូរពិភពលោកដែរទេ?

ប្រសិនបើអាចសាងសង់បានមែន តើអគារ​ដែល​មាន​កម្ពស់ ១ ម៉ឺន​ម៉ែត្រ​​នេះ​អាច​​​ផ្លាស់​ប្តូរ​ពិភព​លោក​ដែរ​ទេ?

ក្នុងសម័យកាលដែលវិស័យសេដ្ឋកិច្ចជប៉ុនមានកំណើនកើនឡើងខ្ពស់ ដោយរំលងពី​ប្រសិទ្ធភាពដើម្បីអភិវឌ្ឍ។ អំឡុងពេល​នោះ គម្រោង​សាង​សង់​អគារ​យក្ស​ដែល​មាន​កម្ពស់ ១ ម៉ឺនម៉ែត្រត្រូវបានលើកឡើង ដោយស្មើនឹងកម្ពស់​របស់យន្ត​ហោះ។ អាច​និយាយ​បាន​ថា មានកម្ពស់ខ្ពស់ជាងភ្នំហ្វូជីដល់ទៅបីដង ​ជា​ភ្នំ​​ដែល​ខ្ពស់​ជាង​គេនៅប្រទេសជប៉ុន។ បច្ចុបន្នអគារដែលខ្ពស់ជាងបំផុតមានកម្ពស់ ៨២៨ ម៉ែត្រ ដូច្នេះ​អគារ​ដែល​គ្រោង​នឹង​សាង​សង់​នេះ​មាន​កម្ពស់ខ្ពស់​ជាង​អគារ​នា​ពេល​បច្ចុប្បន្ន​ដល់​ទៅ ១១ ដង។

ស្តាប់ទៅដូចជាមិនគួរឲ្យជឿ ប៉ុន្តែប្រសិនបើប៉ម Tokyo Babel នេះ​ត្រូវ​បាន​សាងសង់ឡើងពិតមែន តើនឹងមានអ្វីកើត​​ឡើង?

ដោយធ្លាប់ត្រូវដុតបំផ្លាញទាំងស្រុងដោយសារសង្គ្រាម ប៉ុន្តែក្រោយសង្គ្រាម Tokyo បានអភិវឌ្ឍយ៉ាងឆាប់រហ័ស ហើយ​​ក្លាយ​ជា​ទីក្រុង​ដែល​មានមនុស្សច្រើនកុះករ។

តំបន់សំខាន់ៗជាច្រើននៃទីក្រុងតូក្យូបានបង្ហាញខ្លួននៅលើខ្សែរថភ្លើងដែលមានរាងជារង្វង់ហៅថាខ្សែ Yamanote ។

បើនិយាយពីស្ថានីយ៍ មានស្ថានីយ៍ Tokyo ស្ថានីយ៍ Shinjuku ស្ថានីយ៍ Shibuya ស្ថានីយ៍ Shinagawa ស្ថានីយ៍ Ikebukuro ។ល។

នៅតំបន់នីមួយៗសុទ្ធតែមានអគារខ្ពស់ៗ ហើយទីក្រុងធំៗមួយចំនួនលាតសន្ធឹងលើផ្ទៃដី ១១០ គីឡូម៉ែត្រការ៉េ។

ដោយ​ផ្អែក​លើ​មូលដ្ឋាន​គ្រឹះនៃ​តំបន់​ទាំង​អស់​នេះ គេ​គ្រោង​នឹង​សាងសង់​អគារ​ដែល​មាន​កម្ពស់ ១ ម៉ឺនម៉ែត្រ ដែលនោះ​គឺ​ជា​ប៉ម Tokyo Babel ។

ជាមួយនឹងការចំណាយលើការសាងសង់សរុបរហូតដល់ ៣ លានកោដិយ៉េន ចំនួននេះស្មើនឹងថវិកាជាតិរបស់ប្រទេស​​ជប៉ុន​​ក្នុង​រយៈ​ពេល ៣០ ឆ្នាំ ហើយ GDP ដល់ទៅ ៦ ដង គម្រោងនេះត្រូវបញ្ឈប់ពាក់កណ្តាលផ្លូវ ព្រោះតែចំណាយ​​ច្រើន​​ពេក ប៉ុន្តែ​​ប្រសិន​​បើ​​អាច​​សាង​​សង់​​បាន​​មែន តើ​នឹង​មាន​អ្វី​កើត​ឡើង?

ហេដ្ឋារចនាសម្ព័ន្ធត្រូវបានចែកចេញជា ០៦ ជាន់ មុខងារទីក្រុងសុទ្ធតែស្ថិតនៅក្នុងអគារ។

ខ្ញុំនឹងវិភាគទៅលើជាន់នីមួយៗខាងក្រោម។

[ ជាន់ក្រោមដី ]

  • ឧបករណ៍ថាមពល
  • ម៉ាស៊ីនភ្លើង
  • ចំណតរថយន្ត

 

[ ចាប់ពី ០ ដល់ ១.០០០ ម៉ែត្រ ]

ជាមួយនឹងផ្ទៃដីសរុប ១០ ម៉ឺនហិកតា។

ដោយគ្រោងនឹងធ្វើជាគ្រឹះស្ថានពាណិជ្ជកម្ម និងតំបន់លំនៅដ្ឋាន។

 

[ ចាប់ពី ១ ពាន់ ដល់ ៣.៥០០ ម៉ែត្រ ]

ផ្ទៃដីសរុប ៣០.០០០ ហិកតា។

មានដូចជា៖

  • គ្រឹះស្ថានពាណិជ្ជកម្ម
  • ការិយាល័យ
  • សណ្ឋាគារ

 

[ ចាប់ពី ៣.៥០០ ដល់ ៦.០០០ ម៉ែត្រ ]

ផ្ទៃដីសរុប ២០.០០០ ហិកតា។

ជាតំបន់សម្រាប់៖

  • ស្ថាប័នអប់រំ
  • ទីភ្នាក់ងាររដ្ឋបាល
  • តំបន់លេងកម្សាន្ត

 

[ ចាប់ពី ៦.០០០ ដល់ ៩.០០០ ម៉ែត្រ ]

ផ្ទៃដីសរុប ២០.០០០ ហិកតា។

រួមមាន៖

  • ឧបករណ៍ឧស្សាហកម្ម
  • បករណ៍ស្រាវជ្រាវ និងពិសោធន៍
  • មូលដ្ឋានឧបករណ៍

 

[ ចាប់ពី ៩.០០០ ដល់ ១០.០០០ ម៉ែត្រ ]

ផ្ទៃដីសរុបមិនទាន់កំណត់នៅឡើយទេ។

ជាតំបន់សម្រាប់ស្រូប​ពន្លឺព្រះអាទិត្យ និងមជ្ឈមណ្ឌលអភិវឌ្ឍន៍លំហអាកាស។

ចំនួនប្រជាជនប្រមាណ ៣០ លាននាក់។

គម្រោងដែលបានដាក់ចេញគឺធ្វើឲ្យទីក្រុងទាំងមូលក្លាយទៅជាអគារតែមួយ។

មិនថាគិតយ៉ាងណានោះទេ ចំណុចនេះលើសពីការរំពឹងទុកមែនទេអ្នកទាំងអស់គ្នា?

ទោះជាយ៉ាងណា យោងតាមការគណនា ហាក់បីដូចជាអាចសាងសង់គម្រោងនេះ។

មូលហេតុ​ដែល​គម្រោង​នេះ​មិនអាចធ្វើទៅបានដោយសារ​បញ្ហា​មួយ​ចំនួន​​ខាង​ក្រោម។

ចំណុចទីមួយ ប្រសិនបើ​កន្លែង​នេះ​ក្លាយជា​គោលដៅរបស់​ភេរវជន ដូច្នេះមានន័យថា គ្រប់យ៉ាងនឹងត្រូវបញ្ចប់។

កាលពីមុន នៅអាមេរិកធ្លាប់មានករណីភេរវករប្លន់យន្តហោះ ហើយបុកអគារខ្ពស់មួយ។ ប្រសិនបើប៉ម Tokyo Babel ក្លាយទៅជាគោលដៅ ការខូចខាតពិតជាធ្ងន់ធ្ងរណាស់។

ម្យ៉ាងវិញទៀត មានដូចជាបញ្ហាជួសជុល។

ជាមួយនឹងទំហំដ៏ធំយ៉ាងនេះ ការជួសជុល និងកែលម្អក្នុងពេលតែមួយគឺមិនអាចទៅរួចឡើយ។ ទោះបីជាការជួស​ជុល និង​កែ​លម្អ​ត្រូវ​បាន​ធ្វើ​ឡើង​ជា​រៀង​រាល់​ថ្ងៃ​ក៏​ដោយ នៅ​តែ​ចំណាយ​ពេល​យ៉ាង​ច្រើន។

លើស​ពី​នេះ​ទៅ​ទៀត ការ​ចំណាយ​លើ​ការ​ជួស​ជុល​ត្រូវ​បាន​គេ​រំពឹង​ថាច្រើន​សន្ធឹក​សន្ធាប់។

ដោយសារមានការប្រុងប្រយ័ត្ន ជប៉ុនប្រាកដជាបានពិចារណយ៉ាងច្បាស់ ហើយមើលឃើញពីគ្រោះថ្នាក់ទាំងនេះ។

បើនិយាយពីឈ្មោះរបស់អគារផ្តើមចេញពីរឿងប៉ម Babel ដែលមានក្នុងព្រះគម្ពីរសញ្ញាចាស់ – ចំណុចទី ១ ក្នុងព្រះគម្ពីរ​កាតូលិក។

ដំណើររឿងនិយាយថា នៅពេលដែលមនុស្សខំប្រឹងសាងសង់ប៉មដែលមានកម្ពស់ខ្ពស់ដល់ឋានសួគ៌ ព្រះក៏ខឹងយ៉ាងខ្លាំង ធ្វើ​ឲ្យ​ប៉ម​នោះ​រលំ ហើយ​ចាប់​តាំង​ពេល​នោះ​ភាសា​របស់​មនុស្ស​ត្រូវ​បាន​បំបែក។

ប្រសិន​បើ​ប៉ម Tokyo Babel អាចសាងសង់ឡើងបាន តើប៉មនេះអាចនឹងទទួលរងកំហឹង​របស់​ព្រះ​ដែរ​ទេ?

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: