តើមានអ្វីបានកើតឡើងនៅ Disneyland កាល​ពី​ថ្ងៃ​ដែល​កើត​មាន​រញ្ជួយដី​យ៉ាង​ខ្លាំង?

តើមានអ្វីបានកើតឡើងនៅ Disneyland កាល​ពី​ថ្ងៃ​ដែល​កើត​មាន​រញ្ជួយដី​យ៉ាង​ខ្លាំង?

នៅវេលាម៉ោង ១៤ៈ៤៦ នាទី នាថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១១ ។

រញ្ជួយដីយ៉ាងខ្លាំងបានកើតឡើងនៅតំបន់ Tohoku ប្រទេសជប៉ុន។ 

រញ្ជួយដីបានរាលដាលទៅដល់តំបន់ Kanto ហើយរថភ្លើងនៅ Tokyo ត្រូវផ្អាកដំណើរការទាំងស្រុង។

រញ្ជួយដីខ្លាំងរហូតដល់ថ្នាក់អង់តែន​នៅ​លើ​កំពូល​ប៉ម Tokyo បានកោង។

ដូច្នេះតើមានរឿងអ្វីបានកើតនៅសួនកម្សាន្ត Tokyo Disneyland ជាកន្លែងដែលគ្រប់គ្នាកំពុងលេងសប្បាយ?

ជាទូទៅ Disneyland និង DisneySea ត្រូវបានគេចាត់ទុកជារមណីយដ្ឋាន Disney ហើយប្រធានបទសំខាន់នៃកន្លែង​លេង​ទាំង​ពីរ​នេះ​គឺ “ជា​អាណាចក្រ​​នៃ​​ក្តី​​ស្រមៃ និង​​វេទ​មន្ត” ។

រញ្ជួយដីខ្លាំងអាចនឹងធ្វើឲ្យក្តីស្រមៃ និងវេទមន្តទាំងអស់នោះរលាយបាត់។

ទោះជាយ៉ាងណា តាមពិតទៅ ការរៀបចំទុកមុនត្រូវបានអនុវត្តយ៉ាងលម្អិត ជាមួយនឹងការហាត់សមដែលត្រូវបាន​ធ្វើ​ឡើង​រហូត​ដល់​ទៅ ១៨០ ដង​ក្នុង​មួយ​ឆ្នាំ។

នេះជាលើកទីមួយហើយដែលមានរញ្ជួយដីខ្លាំងកើតឡើង ប៉ុន្តែហាក់បីដូចជាបុគ្គលិកបានឆ្លើយតបយ៉ាងទាន់ពេលវេលា។

ជូនតុក្កតាដើម្បីឲ្យគ្រប់គ្នាការពារក្បាលរបស់ខ្លួន

តុក្កតាសម្រាប់ក្មេងលេងដែលទន់ល្មើយ និងគួរឲ្យស្រលាញ់ គ្រប់គ្នាសុទ្ធតែចង់ទទួលបាន ហើយចាត់ទុកដូចជាកាដូ​អនុស្សាវរីយ៍។

ពួកគេបានចែកតុក្កតាដោយឥតគិតថ្លៃដល់អ្នកដែលមានវត្តមាននៅទីនោះ ដើម្បីឲ្យគ្រប់គ្នាប្រើសម្រាប់ការពារក្បាលក្នុងអំឡុងពេលជម្លៀស។ តុក្កតាទាំងនេះអាចជួយកាត់បន្ថយគ្រោះថ្នាក់ក្បាល ក្នុង​ករណី​មាន​របស់​របរ​ធ្លាក់​មក​ពី​ខាង​លើ។

ប្រហែលជាបុគ្គលិកទទួលបានសេចក្តីណែនាំថា អាចប្រើប្រាស់ឧបករណ៍គ្រប់យ៉ាងដែលមាននៅសួនកម្សាន្តក្នុងករណី​មាន​អាសន្ន។

អាហារក៏ត្រូវបានចែកជូនដោយឥតគិតថ្លៃផងដែរ

នៅសួនកម្សាន្តមានភោជនីយដ្ឋានជាច្រើន ប៉ុន្តែអាហារត្រូវបានលក់ក្នុងតម្លៃខ្ពស់គួរសម។

ប៉ុន្តែ​ក្នុង​ស្ថានភាព​បែប​នេះ ពួក​គេ​​នៅ​​តែ​អាច​ចែក​​​អាហារ​​ដោយ​​ឥត​​គិត​ថ្លៃ​​ដល់​​អ្នក​​ដែល​​មាន​​វត្តមានតាមសមត្ថភាព​​របស់​​ខ្លួន។

មិនធ្វើឲ្យក្តីស្រមៃត្រូវបំផ្លាញ

ជប៉ុនជាប្រទេសដែលធ្លាប់ឆ្លងកាត់រញ្ជួយ​ដី​ជា​ច្រើន មិនថាប្រជាជនជប៉ុនធ្លាប់ជួបប្រទះរញ្ជួយដីហើយក៏ដោយ រញ្ជួយដី​ខ្លាំង និង​មាន​រយៈ​ពេល​យូរ​ពិត​ជា​គួរ​ឲ្យ​ខ្លាច​ណាស់។

បុគ្គលិកមួយចំនួនបានខិតខំប្រឹងប្រែងកាត់បន្ថយភាពភ័យខ្លាចទាំងនោះ។

ជាងនេះទៅទៀត យើងអាចមើលឃើញពីគ្រោះថ្នាក់ ប្រសិនបើចង្កៀងដែលព្យួរនៅខាងក្នុងអគារធ្លាក់ចុះ បុគ្គលិកស្រីម្នាក់ដែលដើរ​តួជា​ទេពអប្សរបាន​ណែនាំ​ភ្ញៀវ​ចាក​ចេញ​ពី​កន្លែង​ដែល​មាន​ចង្កៀង ដោយ​មិនបង្កឲ្យមានចលា​ចល និង​ភាព​ភ័យ​ខ្លាច​ឡើយ។

ទិដ្ឋភាពទេពអប្សរបង្ហាញខ្លួនក្រោមស្ថានភាពចង្កៀងកំពុងញ័រយ៉ាងខ្លាំងដោយសារតែរញ្ជូយដី។

បើកផ្លូវសម្ងាត់

ភ្ញៀវនៅ Disneyland ធ្វើដំណើរទៅកាន់ DisneySea បន្ទាប់ពី DisneySea ត្រូវបានត្រួតពិនិត្យថាមានសុវត្ថិភាព។ ការ​ធ្វើ​ដំណើរត្រូវទៅកាន់ផ្លូវដែលមានចម្ងាយជិតបំផុត ផ្លូវដែលជិតបំផុតគឺជាផ្លូវសម្ងាត់សម្រាប់បុគ្គលិក។ ប្រសិនបើ​​មាន​នរណា​ម្នាក់​មើល​ឃើញ​ផ្លូវ​សម្ងាត់ ក្តី​ស្រមៃ​នឹង​រលាយ​បាត់ ដូច្នេះផ្លូវសម្ងាត់នេះមិនបើកជាសាធារណៈ​ឡើយ ហើយផ្លូវសម្ងាត់នេះត្រូវបានសាងសង់តាម​វិធីដែលគ្មាន​នរណា​ម្នាក់​អាច​ដឹង​ថា​ច្រក​ចូល​នៅ​ឯណា។

យ៉ាងណាមិញ ហាក់បីដូចជាសុវត្ថិភាពរបស់ភ្ញៀវត្រូវបានចាត់ទុកជាអាទិភាពចម្បង ហើយផ្លូវនេះត្រូវបានបើកដើម្បីនាំភ្ញៀវទៅកាន់កន្លែងដែលមានសុវត្ថិភាព។

ប្រសិនបើមានជនរងគ្រោះ រឿងព្រេងដែលទាក់ទងនឹងអាណាចក្រនៃក្តីស្រមៃ និងវេទមន្តនឹងរលាយបាត់។

ដូច្នេះហើយ បុគ្គលិកទាំងអស់ដែលធ្វើការនៅទីនេះត្រូវឆ្លងកាត់ការបណ្តុះបណ្តាលយ៉ាងហ្មត់ចត់ និងធ្វើការសម្រេចចិត្ត​ដែល​ត្រឹម​ត្រូវ។

ជនបរទេសជាច្រើនបានវាយតម្លៃថា ជប៉ុនជាប្រទេសដែលមានសេវាកម្មបម្រើអតិថិជនល្អ​​ណាស់ ហើយរមណីយ​ដ្ឋាន Disney ជា​ការ​បញ្ជាក់​សម្រាប់​ចំណុច​នេះ។

ពិតជាអស្ចារ្យណាស់ដែលបុគ្គលិកចំនួន ២៤០០ នាក់នៅសួនកម្សាន្តអាចគ្រប់គ្រងកន្លែងដ៏ធំបែបនេះ។

នេះជាកន្លែងដែលអាចនាំមកនូវបទពិសោធន៍​ដ៏អស្ចារ្យ​សម្រាប់​អ្នក​ទាំង​អស់​គ្នា ជា​ពិសេស​គឺ​ភាព​រាក់​ទាក់ ដូច្នេះអ្នក​ទាំង​អស់​គ្នា​អាច​មក​កាន់​ទី​នេះ​នៅ​ពេល​ដែល​មាន​ឳកាស​ទៅ​លេង​ជប៉ុន​នា​ពេល​ខាង​មុខ។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: