តើប្រាក់រង្វាន់ដែលសាមូរ៉ៃទទួលបានច្រើនដែរទេ? ទាំងដែលពួកគេត្រូវប្រថុយនឹងជីវិត?
តើប្រាក់រង្វាន់ដែលសាមូរ៉ៃទទួលបានច្រើនដែរទេ? ទាំងដែលពួកគេត្រូវប្រថុយនឹងជីវិត?
សាមូរ៉ៃជាបុគ្គលដែលបានប្រថុយជីវិតដើម្បីការពារប្រទេសជាតិ។ ផ្ទុយទៅវិញ ប្រាក់រង្វាន់ដែលពួកគេទទួលបានមិនច្រើននោះទេ។
ក្នុងខ្លឹមសារអត្តបទថ្ងៃនេះ យើងនឹងស្វែងយល់អំពីប្រធានបទនេះទាំងអស់គ្នា។
សាមូរ៉ៃអាជីព និងសាមូរ៉ៃបណ្តោះអាសន្ន
ជប៉ុនកាលពីអតីតកាលត្រូវបានបង្កើតឡើងដោយប្រទេសតូចៗ ដែលស្មើនឹងខេត្តនាពេលសព្វថ្ងៃ ប្រទេសធំមួយក្នុងចំណោមនោះបានបង្រួបបង្រួមប្រទេសទាំងអស់ចូលគ្នា ហើយបង្កើតបានជាប្រទេសជប៉ុនសព្វថ្ងៃនេះ។
ដូច្នេះហើយ ក្នុងអំឡុងពេលនោះ រវាងប្រទេស និងប្រទេសកើតមានការប្រយុទ្ធក៏ជារឿងធម្មតាដែរ។
ក្រៅពីសាមូរ៉ៃដែលមានជំនាញ ថែមទាំងមានកសិករដែលជាប្រជាជនធម្មតាចូលរួមសមរភូមិប្រៀបដូចជាការងារក្រៅម៉ោង។
ហើយពួកគេត្រូវបានគេហៅថា សាមូរ៉ៃបណ្តោះអាសន្ន ឬអាចនិយាយបានថា ជាសាមូរ៉ៃដែលគ្មានជំនាញ។
ចំពោះសាមូរ៉ៃបណ្តោះអាសន្នទាំងនេះ ការងារចម្បងរបស់ពួកគេគឺធ្វើកសិកម្ម ដូច្នេះក្នុងអំឡុងពេលដែលវិស័យកសិកម្មមមាញឹក សង្គ្រាមកម្រនឹងកើតឡើងណាស់។
ជាមូលដ្ឋានប្រាក់រង្វាន់ដែលសាមូរ៉ៃអាជីពមួយរូបទទួលបានគឺ “អង្ករ”
បរិមាណអង្ករដែលសាមូរ៉ៃអាជីពទទួលបានពីស្តេចក្រាញ់របស់ខ្លួនគឺជាប្រាក់កម្រៃរបស់ពួកគេ។
ពួកគេអាចយកអង្ករទាំងនោះទៅលក់ ហើយទិញរបស់របរផ្សេងទៀតសម្រាប់ផ្គត់ផ្គង់ជីវភាព។
សាមូរ៉ៃដែលមានឋានៈទាបបំផុតទទួលបានប្រាក់ចំណូលប្រចាំឆ្នាំប្រហែល ៣០០,០០០ យ៉េន (បើគិតតាមតម្លៃប្រាក់បច្ចុប្បន្ន) ។
នេះជាកម្រិតប្រាក់ចំណូលទាប ត្រឹមតែ ១/៩ នៃកម្រិតប្រាក់ចំណូលជាមធ្យមប្រចាំឆ្នាំនៅជប៉ុនសព្វថ្ងៃប៉ុណ្ណោះ ដែលបច្ចុប្បន្នស្មើនឹងប្រាក់ឈ្នួលការងារក្រៅម៉ោង ហើយហាក់បីដូចជាពួកគេត្រូវរស់នៅក្នុងភាពខ្វះខាត។
ផ្ទុយទៅវិញ ចំពោះវណ្ណៈខ្ពស់បែរជាមានអ្នកខ្លះទទួលបានប្រាក់ចំណូលដល់ទៅ ១ ពាន់លានយ៉េនក្នុងមួយឆ្នាំ។
នេះជាកម្រិតប្រាក់ចំណូលយ៉ាងខ្ពស់ ប៉ុន្តែក៏មិនប្រាកដថាដូច្នេះនោះដែរ។
ព្រោះតែអ្នកដែលស្ថិតក្នុងវណ្ណៈនេះតែងតែមានអ្នកបម្រើច្រើន ក៏ដូចជាអ្នកក្រោមបង្គាប់ ដូច្នេះហើយ បន្ទាប់ពីបើកប្រាក់ឈ្នួលដល់អ្នកដែលនៅក្រោមបង្គាប់របស់ខ្លួន ប្រាក់ដែលនៅសល់ហាក់បីដូចជាមិនច្រើនដូចយើងគិតនោះទេ។
បង្កើនប្រាក់ចំណូលសម្រាប់សាមូរ៉ៃ
ដោយសារអង្ករជាប្រភពចំណូលដ៏សំខាន់ ដូច្នេះសាមូរ៉ៃបានផ្តួចផ្តើមគំនិតបង្កើតគម្រោងខុសៗគ្នាជាច្រើន ដើម្បីបង្កើនការផលិតស្រូវ។
ជាពិសេសគឺការកសាងប្រព័ន្ធធារាសាស្ត្រនៅតាមទន្លេដែលកើតមានទឹកជំនន់ច្រើន និងការដាំដុះដីកសិកម្មថ្មី។
ក្រៅពីនេះ ថែមទាំងមានផលិតផលពិសេសជាច្រើនដែលត្រូវបានផលិតឡើងដោយសាមូរ៉ៃ។
ទន្ទឹមនឹងនេះ ក៏មានរឿងតំណាលជាច្រើននិយាយថា ពន្ធត្រូវបានកំណត់ដោយមធ្យោបាយផ្សេងគ្នា ដើម្បីប្រមូលប្រាក់ជំនួសឲ្យអង្ករ ប៉ុន្តែដោយសារតែប្រមូលពន្ធខ្ពស់ពេក បានបង្កឲ្យមានទឹកជំនន់កើតឡើង។
ឈ្មួញជាបុគ្គលដែលកាន់តែមាន
នៅសម័យកាលសាមូរ៉ៃ ប្រព័ន្ធវណ្ណៈសង្គមត្រូវបានគេហៅថា Shinokosho ។
ក្នុងសម័យនោះ វណ្ណៈសង្គមត្រូវបានបែងចែកពីខ្ពស់ដល់ទាបដូចខាងក្រោម៖
សាមូរ៉ៃ → កសិករ → កម្មករឧស្សាហកម្ម → ឈ្មួញ។
យ៉ាងណាមិញ ដោយសារសន្តិភាពយូរអង្វែង ឈ្មួញជាអ្នកដែលរកបានប្រាក់ច្រើនបំផុត។
ហាក់បីដូចជាមានសាមូរ៉ៃជាច្រើន បើទោះបីជាពួកគេមានវណ្ណៈខ្ពស់ក៏ដោយ ប៉ុន្តែត្រូវឱនលំទោនចំពោះវណ្ណៈឈ្មួញដែលទាបជាងខ្លួនបីថ្នាក់ដើម្បីខ្ចីប្រាក់ ឬរកប្រាក់តាមរយៈការការពារឈ្មួញ។
ហាក់បីដូចជាសាមូរ៉ៃមិនមានជីវិតសុខស្រួលដូចដែលយើងតែងតែគិតនោះទេ។
ទោះជាយ៉ាងណា ប្រសិនបើកើតនៅសម័យនោះ តើអ្នកទាំងអស់គ្នាចង់ក្លាយជាសាមូរ៉ៃមួយរូបដែរទេ?
Abe Kengo