ប្រាសាទ Sanjusangendo មានរូបបដិដៃមួយពាន់ចំនួន ១០០១ អង្គ
ប្រាសាទ Sanjusangendo មានរូបបដិមាដៃមួយពាន់ចំនួន ១០០១ អង្គ។
ក្នុងព្រះពុទ្ធសាសនាជប៉ុនមានព្រះពោធិសត្វដៃមួយពាន់មួយអង្គ ដែលមានព្រះនាមថា Senju Kannon ។
ប្រាសាទមួយដែលមានឈ្មោះថា Sanjusangendo មានទីតាំងនៅទីក្រុង Kyoto ជាកន្លែងដែលមានរូបបដិមាព្រះពោធិសត្វ Senju Kannonចំនួន ១០០១ អង្គ។
ព្រះពុទ្ធបដិមានីមួយៗមានដៃចំនួនមួយពាន់ ហើយប្រសិនបើមានព្រះពុទ្ធបដិមានចំនួន ១០០១ អង្គ ដូច្នេះប្រាកដជាមានដៃយ៉ាងច្រើន មែនទេអ្នកទាំងអស់គ្នា?
ជាក់ស្តែង ភាគច្រើនព្រះពុទ្ធបដិមាផ្សេងទៀតមានចំនួន ៤២ ដៃ ចំនួនមានភាពខុសគ្នា យ៉ាងណាមិញ ព្រះពុទ្ធបដិមាដៃមួយពាន់នៅតែមាន ហើយប្រហែលនេះជាប្រាសាទដែលមានដៃព្រះពុទ្ធច្រើនជាងគេនៅលើពិភពលោក។
ចូរយើងស្វែងយល់លម្អិតអំពីប្រាសាទ Sanjusangendo ទាំងអស់គ្នា។
ជាដំបូងយើងនឹងនិយាយពីកម្ពស់របស់ប្រាសាទ ពិតជាគួរឲ្យចាប់អារម្មណ៍ណាស់ប្រាសាទមានកម្ពស់ដល់ទៅ ១២០ ម៉ែត្រ។
បើប្រៀបធៀបទៅនឹងរថភ្លើង Shinkansen (រថភ្លើងល្បឿនលឿននៅប្រទេសជប៉ុន) កម្ពស់ប្រាសាទស្មើនឹងចំនួន ៤,៨ ទូររថភ្លើង។
ព្រោះតែលក្ខណៈពិសេសនេះហើយដែលធ្វើឲ្យច្រកចេញមើលទៅល្វីងល្វើយ ដែលធ្វើឲ្យប្រាសាទកាន់តែមានភាពអាថ៌កំបាំង។
ក្រៅពីនេះ ស្ថាបត្យកម្មប្រាសាទទាំងមូលត្រូវបានធ្វើពីឈើ។
ស្ថាបត្យកម្មនេះត្រូវបានសាងសង់ឡើងលើកដំបូងក្នុងឆ្នាំ ១១៦៤ ក្រោយមក គួរឲ្យស្តាយត្រូវភ្លើងបំផ្លាញ និងត្រូវបានសាងសង់ឡើងវិញនៅឆ្នាំ ១២៦៦ ។
ជាមួយនឹងកម្ពស់បែបនេះ ស្ថាបត្យកម្មត្រូវបានសាងសង់ឡើងដោយមិនមានជញ្ជាំងនោះទេ ដែលបានធ្វើឲ្យស្ថាបត្យកម្មនេះក្លាយជាបច្ចេកទេសសំណង់ដ៏អស្ចារ្យ។
ម្យ៉ាងវិញទៀត ស្ថាបត្យកម្មប្រាសាទមិនបានប្រើដែកគោលនោះទេ។
មនុស្សមួយចំនួននិយាយថា ពួកគេមានអារម្មណ៍ថាមានប្រភពថាមពលដ៏ខ្លាំងក្លានៅក្នុងប្រាសាទ ជាកន្លែងដែលធ្លាប់ប្រឈមនឹងរញ្ជួយដីធំៗជាច្រើននាពេលកន្លងមក។
ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺរូបបដិមាព្រះពោធិសត្វ Senju Kannon ចំនួន ១០០១ អង្គ។
ដើមឡើយ រូបបដិមាមានចំនួន ១២៤ អង្គប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះចំនួនច្រើនជាងមុន រូបបដិមាព្រះពោធិសត្វ Senju Kannon នៅចំកណ្តាល និងរូបបដិមាក្នុងម្ខាងមានចំនួន ៥០០ អង្គ។ ពិតជាគួរឲ្យចាប់អារម្មណ៍ណាស់។
Senju Kannon គឺជាព្រះពោធិសត្វមួយអង្គដែលមានក្នុងរឿងព្រះពុទ្ធសាសនា ហើយគេបាននិយាយថា ទ្រង់បានប្រើដៃមួយពាន់ និងភ្នែកមួយពាន់ដើម្បីសង្គ្រោះសត្វលោក។
រូបបដិមាចំនួន ១០០១ អង្គនេះត្រូវបានធ្វើឡើងដោយដៃ ដូច្នេះទម្រង់មុខមានភាពខុសគ្នា។
គេនិយាយថា ប្រសិនបើអ្នកគោរពនៅចំពោះមុខរូបបដិមា Senju Kannon ដែលមានទម្រង់មុខស្រដៀងនឹងខ្លួនអ្នក នោះបំណងប្រាថ្នារបស់អ្នកនឹងក្លាយជាការពិត។
Kyoto គឺជាទីក្រុងមួយដែលមានកន្លែងទាក់ទាញជាច្រើន យ៉ាងណាមិញ តើអ្នកទាំងអស់គ្នាគិតយ៉ាងណាដែរ ប្រសិនបើអ្នកចំណាយខ្លះដើម្បីទៅកាន់ប្រាសាទ Sanjusangendo ដ៏អាថ៌កំបាំង ស្វែងរករូបបដិមា Senju Kannon ដែលមានទម្រង់មុខដូចខ្លួន ឬចំណាយពេលសម្រាប់ធ្វើសមាធិ និងក្រឡេកមកមើលខ្លួនឯង។
Abe Kengo