សកម្មភាពចម្លែកខុសគេរបស់សាមូរ៉ៃជប៉ុនមួយចំនួនបានបង្កឲ្យមានភាពអាម៉ាស់
សកម្មភាពចម្លែកខុសគេរបស់សាមូរ៉ៃជប៉ុនមួយចំនួនបានបង្កឲ្យមានភាពអាម៉ាស់។
សាមូរ៉ៃគឺជាក្រុមមនុស្សដែលធ្លាប់គ្រប់គ្រងប្រទេសជប៉ុន។
នៅតំបន់នីមួយៗមានស្តេចក្រាញ់ម្នាក់ដែលជាកំពូលសាមូរ៉ៃ ពួកគេប្រយុទ្ធ ឬបង្កើតសម្ព័ន្ធភាពជាមួយនឹងតំបន់ជិតខាង។
ថ្វីត្បិតតែ ពួកគេជាអ្នកតំណាងដ៏អស្ចារ្យរបស់ជប៉ុន ប៉ុន្តែពួកគេក៏ជាមនុស្សធម្មតាម្នាក់ដែរ ដូច្នេះអាចបង្កឲ្យមានរឿងជាច្រើន។
ចូរយើងក្រឡេកមកមើលសកម្មភាពដែលអាម៉ាស់មួយចំនួនរបស់ពួកគេតាមរយៈអត្តបទខាងក្រោម។
Tokugawa Ieyasu
បុរសម្នាក់ដែលទទួលបានជោគជ័យយ៉ាងខ្លាំង ជាបុគ្គលដែលគ្រប់គ្រងប្រទេសជប៉ុនទាំងមូល និងបានបង្កើតយុគសម័យសន្តិភាពអស់រយៈពេល ២៦០ ឆ្នាំ។
ទោះជាយ៉ាងណា លោកធ្លាប់ហូបរបស់គេដោយមិនបានសងប្រាក់ ហើយត្រូវចាប់ខ្លួន។
រឿងនេះកើតឡើងកាលពីគាត់នៅក្មេង
មានម្តងពេលប្រយុទ្ធជាមួយនឹង Takeda Shingen ដែលជាគូប្រកួតដ៏ខ្លាំងម្នាក់ លោកបានបរាជ័យ។ បន្ទាប់ពីចាញ់ការប្រកួត និងកំពុងរត់គេចខ្លួនតាមផ្លូវទៅផ្ទះ ព្រោះតែឃ្លានពេក គាត់ក៏បានឈប់នៅហាងតែមួយ ហើយហូប mochi បន្តិចបន្តួច។
ប៉ុន្តែដោយសារកំពុងប្រញាប់រត់គេចខ្លួន លោកបានភ្លេចសងប្រាក់ ហើយត្រូវស្រ្តីចំណាស់ដែលជាម្ចាស់ហាងចាប់ខ្លួន។
សព្វថ្ងៃកន្លែងនេះត្រូវបានគេហៅថា Zenitori នៅខេត្ត Shizuoka ។
Zenitori មានន័យថាយកប្រាក់។
ហេតុការណ៍ដ៏គួរឲ្យសង្ស័យនេះបានក្លាយទៅជាឈ្មោះរបស់តំបន់ និងត្រូវបានគេហៅដូច្នេះរហូតមកដល់សព្វថ្ងៃ។
Takeda Shingen
ដូចដែលបានរៀបរាប់ខាងលើ Takeda Shingen ត្រូវបានគេចាត់ទុកជាបុគ្គលដែលខ្លាំងបំផុតក្នុងប្រទេសជប៉ុននាពេលនោះ។
រឿងហេតុដែលលោកបង្កឡើងបានធ្វើឲ្យមន្ត្រីគ្រប់គ្រងនៅជប៉ុនបារម្ភព្រោះថា សំបុត្រដែលលោកនិយាយការពាររឿងផិតក្បត់របស់ខ្លួនត្រូវបានផ្សព្វផ្សាយជាសាធារណៈ។
ប្រហែលជាលោកស្រលាញ់ទាំងបុរស និងស្រ្តី ហើយហាក់បីដូចជាលោកបានផ្ញើសំបុត្រទៅបុរសម្នាក់ដើម្បីបកស្រាយ នៅពេលដែលបុគ្គលម្នាក់នោះសង្ស័យថា គាត់កំពុងមានទំនាក់ទំនងស្នេហាជាមួយនឹងបុរសម្នាក់ទៀត។
ប្រហែលនេះជារឿងដ៏អាម៉ាស់បំផុតនៅប្រទេសជប៉ុន។
Hosokawa Masamoto
លោកត្រូវបានគេចាត់ទុកជាបុគ្គលដែលបានបញ្ចប់សម័យកាលរដ្ឋសង្រ្គាម នៅពេលដែលសាមូរ៉ៃកំពុងវាយលុក។
ថ្វីត្បិតតែ លោកជាសាមូរ៉ៃ ប៉ុន្តែលោកធ្លាប់ចង់យកតម្រាប់តាមរូបរាងរបស់ Tengu ។
Tengu ឬអាចហៅថាបិសាចច្រមុះវែង ជាប្រភេទសត្វក្នុងរឿងព្រេងនិទានរស់នៅលើភ្នំ ហើយវាមានស្លាបសម្រាប់ហោះហើរ។
ស្តាប់ទៅរឿងនេះក៏ទាក់ទាញណាស់ដែរ មែនទេអ្នកទាំងអស់គ្នា?
Date Masamune
នេះជាតួអង្គដែលធ្លាប់គ្រប់គ្រងកន្លែងដ៏ធំមួយនៅតំបន់ Tohoku និងធ្វើឲ្យតំបន់ផ្សេងទៀតភ័យខ្លាច។
ទោះបីជាលោកបាត់បង់ភ្នែកម្ខាងដោយសារតែជំងឺធ្ងន់ ប៉ុន្តែចំណុចនេះមិនប៉ះពាល់ច្រើនដល់កម្លាំងរបស់លោកនោះទេ។
មន្ត្រីជាច្រើននៅសម័យនោះបានអនុវត្តពិធីតែ ហើយមនុស្សម្នាក់ក្នុងចំណោមពួកគេបានប្រើចានតែដ៏មានតម្លៃបំផុត។
មានម្តង Date Masamune បានធ្វើឲ្យធ្លាក់ចានដ៏មានតម្លៃដូចនោះ។
ក្នុងជីវិតប្រចាំថ្ងៃ លោកព្យាយាមមិនធ្វើឲ្យធ្លាក់ចានតែ ប៉ុន្តែស្រាប់តែមានថ្ងៃមួយ គាត់ខឹងនឹងខ្លួនឯង ហើយធ្វើឲ្យធ្លាក់ចានតែដោយមិនដឹងខ្លួន។
គ្រប់គ្នាអស់សំណើចហើយយល់ថា មិនដឹងថាលោកកំពុងធ្វើអ្វីនោះទេ។
Maeda Toshiie
លោកបានកសាងអាណាចក្រដ៏មានអំណាចមួយដែលមានមូលដ្ឋាននៅ Kanazawa ។
ថ្វីត្បិតតែ លោកជាអ្នកមានម្នាក់ ប៉ុន្តែគាត់បែរជាល្បីថាជាមនុស្សដែលត្បិតត្បៀត ដែលសូម្បីតែប្រពន្ធរបស់លោកក៏ពិបាកទទួលយកដែរ។
ជាទូទៅអ្នកដែលចែកអាំងប៉ាវជាបុគ្គលដែលមានឋានៈខ្ពស់ជាង ប៉ុន្តែហាក់បីដូចជាលោកបានសុំឲ្យអ្នកក្រោមឱវាទរបស់ខ្លួនជូនអាំងប៉ាវឲ្យលោកទៅវិញ។
ក្រៅពីឈ្មោះដែលខ្ញុំបានលើកឡើងខាងលើ នៅមានតួអង្គ និងរឿងរ៉ាវដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើនផ្សេងទៀត។
ឧទាហរណ៍ដូចជាស្តេចក្រាញ់ម្នាក់ទុកឲ្យរោមច្រមុះដុះវែង ក្នុងគោលបំណងចង់ឲ្យសត្រូវគិតថា លោកជាមនុស្សល្ងង់ម្នាក់។ ចំណែកឯករណីផ្សេងទៀតគឺថា បុរសម្នាក់ត្រូវប្រពន្ធកាប់បន្ទាប់ពីត្រូវបានប្រទះឃើញថាផិតក្បត់។
អាចនិយាយបានថា មិនថាសាមូរ៉ៃ ឬស្តេចក្រាញ់ល្បីឈ្មោះក្នុងតំបន់នោះទេ សរុបទៅពួកគេគ្រាន់តែជាមនុស្សធម្មតាប៉ុណ្ណោះ។ សុទ្ធតែមានរឿងរ៉ាវដោយឡែករបស់ខ្លួន។
នៅពេលដែលបានអានរឿងស្រដៀងគ្នានេះ តើប្រិយមិត្តធ្លាប់អាន ឬដឹងរឿងទាំងនេះដែរទេ?
Abe Kengo