តើឥឡូវនេះតារាសម្តែងស្រីក្នុងរឿង Oshin ទៅជាយ៉ាងណាហើយ?

តើឥឡូវ​នេះតារាសម្តែងស្រីក្នុងរឿង Oshin ទៅជាយ៉ាងណាហើយ?

Oshin គឺជារឿងភាគជប៉ុនដែលល្បីនៅលើពិភពលោក។

ខ្ញុំគិតថាមនុស្សជាច្រើនប្រហែលជាធ្លាប់មើលរឿងនេះ។

មិនត្រឹមតែនៅប្រទេសជប៉ុនប៉ុណ្ណោះទេ រឿងនេះថែមទាំងត្រូវបានចាក់ផ្សាយជាង ៦០ ប្រទេសនៅជុំវិញពិភព​លោក និង​ទទួល​បាន​​លទ្ធផល​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល។

នៅប្រទេសអុីរ៉ង់មានអត្រាអ្នកមើលខ្ពស់បំផុតជាង ៩០% ។

ក្នុងប្រទេសអេហ្ស៊ីប មនុស្សកាន់តែច្រើនឡើងបានដាក់ឈ្មោះកូនរបស់ខ្លួនថា Oshin ។

នៅប្រទសកាណាដា ប្រាក់ និងអង្ករត្រូវបានបញ្ជូនទៅជូន Oshin ។

នៅប្រទេសវៀតណាម អ្នកសម្អាតផ្ទះគេហៅថា Oshin ។

ចាប់ពីពេលដែលចេញផ្សាយ Oshin បានទទួលសមិទ្ធផលដ៏គួរឲ្យភ្ញាក់ផ្អើលជាច្រើន។

នៅពេលដែលចេញផ្សាយ នោះជាយុគសម័យដែលជប៉ុនត្រូវបានចាត់ទុកជា “ប្រទេសលេខ ១” ហើយ​រូបិយ​ប័ណ្ណរបស់​​ជប៉ុន​ក៏​ទទួល​​បាន​​​ការ​​វាយ​​តម្លៃ​​ខ្ពស់​​នៅ​​លើ​​ពិភព​​លោក​ផង​ដែរ។

ក្នុងស្ថានភាពនេះ ប្រាកដជាកើតមានការបដិសេធ និង​រិះគន់​ជប៉ុនកាន់តែច្រើនឡើងដែរ។ 

យ៉ាងណាមិញ នៅតាមបណ្តាប្រទេសដែលចាក់ផ្សាយរឿង Oshin ចំនួនប្រជាជនដែលគាំទ្រជប៉ុនកើនឡើងយ៉ាងឆាប់​រហ័ស បាន​ក្លាយ​ជា​កម្លាំង​ជម្រុញ​ការ​ទូត​ជប៉ុន និង​ពង្រីក​ក្រុម​ហ៊ុន​ជប៉ុន​ទៅ​ក្រៅ​ប្រទេស។

រឿងនេះលើសពីកម្រិតរឿងភាគទូរទស្សន៍​ទៅ​ទៀត។

និយាយពីតួសម្តែងស្រីដែលនៅក្នុងរឿង Oshin ។

ទស្សនិកជននៅជុំវិញពិភពលោកបានទស្សនារឿងនេះ ប៉ុន្តែមានមនុស្សតិចណាស់ដែលស្គាល់ឈ្មោះតួអង្គសម្តែង ក៏​ដូច​ជា​ជីវិត​របស់​ពួក​គេ​បច្ចុប្បន្ន​ទៅ​ជា​យ៉ាង​ណា។

ដូច្នេះយើងនឹងក្រឡេកមកមើល​ទាំងអស់គ្នាខាងក្រោមនេះ។

អ្នកស្រី Kobayashi Ayako ជាតារាសម្តែងស្រីដែលដើរតួ Shin កាលពីក្មេង។

បច្ចុប្បន្នអ្នកស្រី Kobayashi Ayako មានអាយុ ៥២ ឆ្នាំ។

បន្ទាប់មកគឺអ្នកស្រី Tanaka Yuko ដើរតួ Oshin នៅពេលពេញវ័យ។

ឥឡូវនេះអ្នកស្រីមានអាយុ ៦៩ ឆ្នាំទៅ​ហើយ។

អ្នក​ស្រី​ជា​សិល្បៈ​ការនី​ដែល​សម្តែង​យ៉ាង​សកម្ម​ក្នុង​នាម​ជា​​តារា​​សម្ដែង​​មួយ​​រូប​​ដែល​​មាន​​ស្នាម​​ញញឹម​​ស្រស់​បស់​លើ​ផ្ទៃមុខ មិន​​​ថា​​ក្រោយ​​ពេល​​សម្តែង​​រឿង Oshin ក៏ដោយ។ 

ជាចុងក្រោយគឺអ្នកស្រី Otowa Nobuko ដើរតួ Oshin នៅពេលដែលចាស់ទៅ។

ជាអកុសល សិល្បៈការនីរូបនេះបានទទួលមរណភាពនៅឆ្នាំ ១៩៩៤ ក្នុងអាយុ ៧០ ឆ្នាំ។

ប្រភពដើមនៃឈ្មោះ Oshin ។

តួអង្គឯកក្នុងរឿងនេះជាក្មេងស្រីម្នាក់មានឈ្មោះថា Shin ចំណែកឯអក្សរ “O” ត្រូវបានបន្ថែមដើម្បីធ្វើឲ្យឈ្មោះ​ហៅ​​ទៅ​​កាន់​​តែ​​មាន​ភាព​ស្និទ្ធ​ស្នាល។

ក្នុងភាសាជប៉ុនពាក្យដូចជា “ទំនុកចិត្ត ជំនឿ បេះដូង ភាពអត់ធ្មត់ ស្រស់ស្រាយ ស្មោះត្រង់ ចំណុចសំខាន់” សុទ្ធតែមាន​ការ​បញ្ចេញ​សំឡេង “shin” ដូច្នេះ​ទើប​គេ​ជ្រើស​យក​ឈ្មោះ Shin ។

ប្រទេសជប៉ុនកាន់តែរីកចម្រើនឡើង ប៉ុន្តែផ្ទុយទៅវិញបែរជាភ្លេចពាក្យ “shin” របស់ខ្លួន។

Oshin រំលឹកយើងទាំងអស់គ្នាពីចំណុចនេះ។

ខ្ញុំក៏ចង់ណែនាំថែមមនុស្សម្នាក់ទៀតផងដែរ។

អ្នកស្រី Izumi Pinko ដែលជាបុគ្គលិកស្រីដើរតួមនុស្សអាក្រក់បានធ្វើបាបតួឯក​ស្រី Oshin ក្នុង​រឿង។

អ្នកស្រីសម្តែងល្អរហូតដល់ថ្នាក់ទទួលបានមតិត្អូញត្អែរ​ជា​ច្រើន។

ទោះ​ជា​យ៉ាង​ណា ក្នុងជីវិតពិតអ្នកស្រីមិន​មែន​ជា​មនុស្ស​ដែលមើលទៅកាច ឬគួរឲ្យខ្លាចនោះទេ។ ខ្ញុំពិតជា​សរសើរដល់​​ទេព​​កោសល្យ​សម្តែង​របស់​សិល្បៈ​ការនី​រូប​នេះ​ណាស់។

នៅ​លើ​ពិភពលោកសព្វថ្ងៃនេះ មាន​រឿង​លំបាក​ជាច្រើន​កំពុងកើតឡើង។

ខ្ញុំគិតថា ប្រិយមិត្តដែលធ្លាប់មើលរឿងនេះ អាចរកមើលរឿង Oshin ឡើងវិញ ចំណែក​ឯប្រិយមិត្តដែលមិនទាន់មើល​រឿង​នេះ គួរ​តែ​មើល​រឿង​នេះ​ម្តង​ដើម្បី​បន្ថែម​ភាព​ក្លាហាន​សម្រាប់​ការ​ប្រឈម​នឹង​​ជីវិត​​ដ៏​លំបាក។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: